អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ពេល​សម្ភាសន៍​ការងារ​ កុំ​ភ្លេច​សួរ​សំនួរ​​សំខាន់​ៗ​ទាំង ​៩​នេះ​ទៅ​កាន់អ្នក​សម្ភាសន៍​វិញ

ពេល​សម្ភាសន៍​ការងារ​ កុំ​ភ្លេច​សួរ​សំនួរ​​សំខាន់​ៗ​ទាំង ​៩​នេះ​ទៅ​កាន់អ្នក​សម្ភាសន៍​វិញ

រូបតំណាង​

ប្រ​ភព៖​​ periodistaenjapon

រាល់​បេក្ខជន​ទាំងអស់​មុន​ពេល​​ទៅ​​សម្ភាសន៍​ការងារ អ្នក​ទាំង​នោះ​ជា​ទូទៅ​បាន​​ត្រៀម​​ខ្លួន​រាល់​ហើយ​ដើម្បី​សម្ភាសន៍​ការងារ និង​មាន​​ភាព​ច្នៃប្រឌិត​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​សំណួរ​នីមួយៗ​។ សូម​ចាំ​ថា អ្នកនិង​បេក្ខជន​ទាំង​នោះ អាច​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​អ្នក​ត្រូវ​​បង្កើត​ភាព​ខុសប្លែក​ពី​បេក្ខជន​ទាំង​នោះ។

ចំណុច​មួយ​ដែល​បេក្ខជន​ខ្លះ​មើល​រំលង​នោះ គឺ​ការ​មិន​បាន​ត្រៀម​សំនួរ​ល្អ​សាកសួរ​ទៅ​កាន់​អ្នក​សម្ភាសន៍​វិញ ដែល​នេះ​គឺ​ជា​ការ​ផ្តល់​គុណសម្បត្តិ​មួយ​ដល់​​បេក្ខជន​ផ្សេង​ទៀត​ដែល​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​នូវ​ចំណុច​នេះ។ ដូចនេះ​ប្រសិន​បើ​អ្នក​នៅ​មាន​ភាព​ខ្វះចន្លោះ​នៅ​ត្រង់​ចំណុច​​នេះ អាច​ត្រៀម​លើក​សំនួរ​មួយ​ចំនួន​ខាងក្រោម​​​ដើម្បី​សាកសួរ​ទៅ​អ្នក​សម្ភាសន៍​វិញ​​បាន។

១) តើ​ជំនាញ​អ្វី​​ដែល​​អ្នក​ត្រូវ​ការ​​​ជា​ចាំបាច់​បំផុត​​​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​?
សំណួរ​នេះ​​គឺ​​ដើម្បី​បង្ហាញ​ដល់​អ្នក​សម្ភាសន៍​ថា​អ្នក​យកចិត្តទុកដាក់​​ពី​អនាគត​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​​នោះ ហើយ​អ្នក​នឹង​ធ្វើការ​​កែលំអ​ជំនាញ​បន្ថែម​ទៀត​​ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ វា​ក៏​បាន​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​ដែល​យកចិត្តទុកដាក់ និង​ឧស្សាហ៍​​​ម្នាក់។

២) ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស តើ​អ្នក​រំពឹង​អ្វី​ខ្លះ​ពី​ខ្ញុំ​នៅ​​ដើម​ខែ​ដំបូង?
ជា​មួយ​នឹង​សំនួរ​នេះ អ្នក​សម្ភាសន៍​នឹង​យល់​ថា អ្នក​នឹង​ក្លាយ​ជា​បុគ្គលិក​ម្នាក់​ដ៏​មាន​សមត្ថភាព​សម្រាប់​ពួកគេ ហើយ​ក៏​មានន័យ​ថា អ្នក​មិន​ចង់​បាត់បង់​ពេលវេលា​ទាំង​អត់​ប្រយោជន៍​នោះ​ដែរ។ លើស​ពី​នេះ​វា​បាន​បន្ថែម​ពី​ការ​យកចិត្ត​ទុកដាក់​និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​​ដើម្បី​រួមចំណែក​ជា​មួយ​ក្រុមហ៊ុន​របស់​ពួកគេ។

៣) តើ​​គោលដៅ​​អាទិភាព​បំផុត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​ជា​អ្វី?
សំនួរ​នេះ​បាន​បង្ហាញ​ទៅ​អ្នក​សម្ភាសន៍​ថា អ្នក​មាន​ព័ត៌មាន​​ក្រុមហ៊ុន​​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ និង​បង្ហាញ​ថា អ្នក​បាន​ដឹង​ពី​អ្វី​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​​​នៅ​ពេល​បច្ចុប្បន្ន។

៤) ហេតុអ្វី​បាន​ជា​បុគ្គលិក​មុន​​លា​ឈប់​ពី​​តំណែង​នេះ​?
ការ​ចោទ​សួរ​សំនួរ​នេះ​ទៅ​កាន់​អ្នក​សម្ភាសន៍ គឺ​ដើម្បី​​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​​បុគ្គលិក​មុនៗ​លា​ឈប់? នេះ​អាច​ដោយសារតែ​​បុគ្គលិក​នេះ​មិន​ធ្លាប់​ត្រូវ​បាន​ដំឡើង​តំណែង មាន​ជម្លោះ ខ្វះ​សមត្ថភាព ឬ​​មូលហេតុ​​ផ្សេងៗ​ទៀត។ សំនួរ​នេះ​នឹង​ជួយ​​បង្ហាញ​អ្នក​ថា តើ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ប្រសិន​បើ​ត្រូវ​បាន​ជ្រើសរើស?

៥) តើ​ខ្ញុំ​នឹង​​ទទួល​បាន​ការ​អភិវឌ្ឍ​អ្វី​ខ្លះ​ពី​ក្រុមហ៊ុន? តើ​មាន​កន្លែង​ណា​មួយ​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​មាន​ឱកាស​រីកចម្រើន​ដែរ​ឬទេ?
ចង់​សួរ​សំនួរ​នេះ​ទៅ​កាន់​អ្នក​សម្ភាសន៍​គឺ​ជា​រឿង​ល្អ និង​ស្តាប់​ទៅ​វា​មិន​អាក្រក់​ពេក​នោះ​ទេ ដរាបណា​អ្នក​បាន​បង្ហាញ​ហេតុផល​ទៅ​កាន់​អ្នក​សម្ភាសន៍​ថា មូលហេតុ​ដែល​អ្នក​លាឈប់​ពី កន្លែង​ចាស់​ដោយសារតែ​​ក្រុមហ៊ុន​មុនៗ​មិន​បាន​ផ្តល់​ឱកាស ក៏​ដូច​​ខ្វះ​សមត្ថភាព​​មិន​អាច​ធ្វើ​ឲ្យ​អ្នក​រីកចម្រើន​ទៅ​មុខ​បាន។

៦) តើ​ក្រុមហ៊ុន​មាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ផ្សេងៗ​ទៀត​លើ​មុខ​ជំនាញ​​របស់​ខ្ញុំ​​​ដែរ​ឬទេ​នៅ​ពេល​បាន​ធ្វើ​ការ​?
នៅ​ពេល​អ្នក​សួរ​សំនួរ​នេះ អ្នក​សម្ភាសន៍​នឹង​យល់​ថា អ្នក​បាន​ចូល​មក​​ក្រុមហ៊ុន​នេះ​មិន​​មែន​ចង់​បាន​តែ​ប្រាក់ខែ​នោះ​ឡើយ។ ហេតុផល​ដ៏​សំខាន់​ជាង​នេះ​គឺ​អ្នក​ចង់​បាន​ចំណេះដឹង និង​ការ​អភិវឌ្ឍ​ជំនាញ​របស់​អ្នក​ឯណោះ​ទៅវិញ​ទេ​។

៧) តើ​ការ​វាយតម្លៃ​បុគ្គលិក​ធ្វើ​ឡើង​ដោយ​របៀបណា? តើ​ការ​វាយតម្លៃ​នេះ​ធ្វើ​ឡើង​​ផ្អែក​​ទៅ​លើ​អ្វី?
តាម​ពិត​សំនួរ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​គិត​ថា អ្នក​អាច​​គិត​តែ​ពី​រឿង​​លុយ​ជា​សំខាន់។ ប៉ុន្តែ​សាកសួរ​ទៅ​មើល​ថា តើ​មាន​បុគ្គលិក​ណា​ខ្លះ​ដែល​មិន​ចង់​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ការងារ​នោះ? សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​​សាកសួរ​លើ​ចំណុច​នេះ។ ប្រសិន​បើ​អ្នក​​បាន​ដឹង​មុន​ពី​របៀប​​វាយតម្លៃ​​លើ​បុគ្គលិក​ អ្នក​នឹង​អាច​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​ពង្រឹង​ជំនាញ​របស់​អ្នក។

៨) តើ​អ្នក​អាច​រៀបរាប់​​បន្តិច​បាន​ទេ​ពី​ក្រុម​ការងារ​ដែល​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ?
សំនួរ​នេះ គឺ​ជា​សំណួរ​ធម្មតា​ទេ​។ អ្នក​អាច​សាក​សួរ​អ្នក​សម្ភាសន៍​​​ដើម្បី​ជួយ​បំភ្លឺ​​ថា តើ​បរិយាកាស​ការងារ​​មាន​លក្ខណៈ​ដូចម្តេច? តើ​វប្បធម៌​​ការងារ​​ដូចម្តេច? ​ទន្ទឹម​នឹង​នេះ​វា​ក៏​បាន​ជួយ​បង្ហាញ​ផង​ដែរ​ថា អ្នក​​ពិត​ជា​ចង់​ដឹង​ និង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​ជា​មួយ​ក្រុមហ៊ុន​នេះ។

៩) តើ​​ប្រធាន​គ្រប់គ្រង​ក្រុម​ការងារ​​ក្នុង​ក្រុមហ៊ុន​នេះ​មាន​លក្ខណសម្បត្តិ​ដូចម្តេច​ដែរ?
សំនួរ​នេះ​ស្តាប់​ទៅ​ហាក់បីដូចជា​ការ​ផ្ចាញ់ផ្ចាល​មួយ​ដល់​អ្នក​សម្ភាសន៍ ឬ​ក៏​អ្នក​សម្ភាសន៍​គិត​ថា អ្នក​កំពុង​មើលងាយ​ពួកគេ។ ប៉ុន្តែ​អ្នក​សម្ភាសន៍​ដែល​ឆ្លាតវៃ​នឹង​អាច​យល់​បាន​ថា ការ​ពិត​អ្នក​ចង់​​ត្រៀម​ខ្លួន​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ក្នុង​ការ​ធ្វើ​ការងារ​​ប្រកបដោយ​ការ​ប្រកួតប្រជែង និង​ចូលចិត្ត​ការ​អភិវឌ្ឍ​ជានិច្ច៕

ប្រភព៖ Lifehack 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31