អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​គន្លឹះ​សំខាន់ៗ​៣​យ៉ាង​​របស់​សហគ្រិន​ជោគជ័យ​​​​​ ​​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​

​​គន្លឹះ​សំខាន់ៗ​៣​យ៉ាង​​របស់​សហគ្រិន​ជោគជ័យ​​​​​ ​​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​

​​គន្លឹះ​សំខាន់ៗ​៣​យ៉ាង​​របស់​សហគ្រិន​ជោគជ័យ​​​​​ ​​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​

ប្រ​ភព៖​​ www.biography.com

មិន​ថា​អ្នក​ជា​មនុស្ស​ពូកែ​ឬ​ឆ្លាតវៃ​យ៉ាង​ណា​ក៏​ដោយ អ្នក​មាន​ពេល​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ មិន​ថា​អ្នក​មាន​ការងារ​ត្រូវ​បំពេញ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​។ តើ​អ្នក​គិត​ថា​អ្វី​ទៅ​ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​ដ៏​ល្អ?​​​​ខាងក្រោម​នេះ​ជា​គន្លឹះ​៣​សំខាន់ៗ​ដែល​សហគ្រិន​កំពូល​តែងតែ​អនុវត្ត។
១) អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ជោគជ័យ​តែ​ម្នាក់​ឯង​នោះ​ទេ៖ សហគ្រិនភាព​ប្រៀប​បាន​ទៅ​នឹង​ក្រុម​កីឡា​មួយ​ក្រុម​អញ្ចឹង​។ យើង​មិន​អាច​ពឹង​ពាក់​ទៅ​លើ​តែ​គ្រូ​បង្វឹក ឬក៏​មេ​ក្រុម​ដ៏​​ល្អ​ម្នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​យើង​ត្រូវ​ការ​សមាជិក​ដ៏​សកម្ម និង​មោះមុត​ជា​ច្រើន​នាក់​ដើម្បី​ធ្វើឲ្យ​ការងារ​មួយ​បាន​ជោគជ័យ​។
២) ​បំពេញ​ការងារ​ចាំបាច់​មុន៖ ជា​រៀងរាល់​ថ្ងៃ មុន​នឹង​បំពេញ​ការងារ​អ្វីមួយ​ ​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង២សំនួរ។​ តើ​វា​សំខាន់​ទេ? តើ​វា​បន្ទាន់​ទេ? ជា​ទូទៅ​ យើង​គួរ​តែ​ធ្វើ​ការងារ​ណា​ដែល​សំខាន់​និង​បន្ទាន់​មុន​រួច​សឹម​ធ្វើ​ការងារ​ដែល​ចាំបាច់​ដែរ​តែ​មិន​សូវ​ជា​បន្ទាន់​តាម​ក្រោយ។
៣) កំណត់​និង​គ្រប់គ្រង​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម៖ ភាគច្រើន​មនុស្ស​ដែល​ខ្ជិល​ ឬ​ចូលចិត្ត​ពន្យារ​ពេល​បំពេញ​ការងារ​របស់​ខ្លួន​​តែង​ត្រូវ​បាន​បង្វក់​ដោយ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា​ Facebook, Instagram, Twitter, etc។ ហេតុ​ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​កំណត់​ថា​តើ​យើង​គួរ​ចំណាយ​ពេលវេលា​ប៉ុណ្ណា​ទៅ​លើ​ពួកវា​ដោយ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការសិក្សា ឬ​ការងារ​របស់​យើង៕
ប្រែ​សម្រួល​ដោយ​៖ ​តូច ម៉ាយ៉ារស្មី ​​
​ប្រភព៖ ​inc-asean.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930