អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ប្រភព​ធនធានដ៏មានសក្ដានុពលរបស់រុស្ស៊ី

ប្រភព​ធនធានដ៏មានសក្ដានុពលរបស់រុស្ស៊ី

មូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីគឺពឹងផ្អែកលើវិស័យឧស្សាហកម្មនិស្សារណកម្ម។ ការកែច្នៃ និងការនាំចេញនូវវត្ថុធាតុដើមរ៉ែផ្សែងៗគ្នាដូចជា ប្រេង និងឧស្ម័នធម្មជាតិ ធ្យូង រ៉ែដែក អំបិលប៉ូតាស្យូម ផូស្វ័រ ពេជ្រ មាស ប្រាក់ ផ្លាទីន ទង់ដែង។ល។

ប្រទេសរុស្ស៊ីគឺជាប្រទេសនាំមុខគេក្នុងការផលិតប្រេង (៥៤៧,៥ពាន់តោនក្នុងឆ្នាំ២០១៦) និងឧស្ម័នធម្មជាតិ (៦៤០,២ពាន់លានមែត្រគូបក្នុងឆ្នាំ២០១៦) ធ្យូងថ្មមានបំរុងក្នុងដៃគឺច្រើនជាង២០០ ពាន់លានតោន (ច្រើនជាង៥%នៃធ្យូងថ្មបំរុងរបស់ពិភពលោក)។

បើយើងក្រលេកមើលវិស័យកសិកម្ម និងឧស្សាហកម្ម។ ប្រទេសរុស្ស៊ីមានដីសំរាប់ដាំដុះកសិកម្មប្រហែល១០% នៃដីដាំដុះក្នុងពិភពលោកទាំងមូលដែលភាគច្រើនស្ថិតនៅតំបន់កណ្តាលVolga ភាគខាងជើង Caucasus Urals និងភាគខាងលិចSiberia។ ប្រទេសនេះគឺជាអ្នកនាំចេញផលិតផលកសិកម្មដ៏មានសក្តានុពលមួយ ជាពិសេសនាំមុខគេខាងនាំចេញស្រូវសាលី។ ដំណាំចម្បងគឺគ្រាប់ធញ្ញជាតិ (១១៩លានតោនក្នុងឆ្នាំ២០១៦ ជាប់ចំណាប់ថ្នាក់លេខ៤លើពិភពលោក) ឆាយថាវ (៤៨លានតោន ជាប់លេខមួយ) សណ្តែកសៀង (៤៨លានតោន) ដំឡូង(៣១លានតោន លេខ៣) និងបន្លែបង្កា(១៦លានតោន)។

ទៀតសោតចំពោះផលិតផលកសិដ្ឋានចិញ្ចឹមសត្វវិញគឺគេផ្តោតសំខាន់ទៅលើសាច់ ដែលវាផ្តល់ផលបាន (សាច់គោ១,៦លានតោន សាច់ជ្រូក៣,១លានតោន សាច់សត្វបក្សី៤,៥លានតោន ទឹកដោះគោ៣០,៨លានតោន ស៊ុត៤២,៦លានគ្រាប់ រោមចៀម៥៦ពាន់តោន ទឹកឃ្មុំ៦៨ពាន់តោន។

ប្រព័ន្ធដឹកជញ្ជូន អ៊ិនធឺណេត
ប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសរុស្ស៊ីគឺជាផ្លូវដ៏មានសក្តានុពលបំផុតមួយក្នុងពិភពលោក។ ដោយរួមទាំងមានផ្លូវដែក ផ្លូវគោក ផ្លូវក្រោមដី និងផ្លូវទឹក។ សព្វថ្ងៃនេះប្រទេសរុស្ស៊ីក៏ជាប្រទេសមួយដែលមានការអភិវឌ្ឍច្រើនបំផុតនៅក្នុងទីផ្សារទូរគមនាគមន៍ចល័តពិភពលោក ដោយប្រជាជនរបស់ខ្លួនជាង៤០%បានប្រើប្រាស់អ៊ិនធឺណេតល្បឿងលឿនក្នុងពេលបច្ចុប្បន្ន។

លើសពីនេះទៀតប្រទេសរុស្ស៊ីកាន់កាប់កន្លែងឈានមុខគេមួយនៅក្នុងពិភពលោកក្នុងវិស័យទេសចរណ៍អន្តរជាតិ។ រុស្ស៊ីមានរមណីយដ្ឋានសរុបជាង១០០ កន្លែង ដែលមាននៅតាមឆ្នេរសមុទ្រខ្មៅនៃCaucasus(Sochi) ដែលជារមណីយដ្ឋានមួយនៃតំបន់ខឹជនជាតិភាគតិច។

កន្លែងដ៏មានប្រជាប្រិយភាពផ្សេងៗទៀតនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិគឺ St. Petersburg គឺតំបន់ជុំវិញទីក្រុងមូស្គូកាហ្សានទីក្រុងនិងទីប្រជុំជននៃក្រវ៉ាត់មាសនៃប្រទេសរុស្ស៊ីទន្លេវ៉ុលហ្គា (ផ្លូវជិះទូក) បឹងបៃកាល់កាំឆាតកា​ជាដើម។

ក្នុងឆ្នាំ២០១៦ បើទោះបីជាប្រទេសនេះសក្ដានុពលខ្លាំងក៏ដោយ ប្រទេសនេះនូវមានបញ្ហាមួយចំនួនបានលេចឡើងយ៉ាងច្បាស់នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ទីមួយ កម្មករក្រីក្រ ទីពីរ ភាពអត់ការងារធ្វើ ទីបី ចំនួនមនុស្សចាស់ទទួលប្រាក់សោធនិវត្តមានចំនួនច្រើន ទីបួន អត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៃចំណោមបុរសគ្រប់អាយុធ្វើការងារ៕

ដោយ៖ តិចនី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031