អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

វិធី​​ ៤​យ៉ាង​ដើម្បី​​ធ្វើ​ការងារ​កាន់​​​តែ​ឆ្លាត​ មិន​មែន​កាន់​តែ​លំបាក​ (Work Smarter, Not Harder)

ប្រ​ភព៖​​

ការខិតខំធ្វើការងារគឺជាពិតជាសំខាន់ ប៉ុន្តែនៅពេលដែលយើងដឹងពីកន្លែងដែលត្រូវខំគឺរឹតតែសំខាន់ទៅទៀតព្រោះថានៅពេលដែលយើងដឹងពីចំណុចដែលត្រូវខំ គឺយើងចេះធ្វើការដោយឆ្លាតវៃ មិនមែនធ្វើការដោយលំបាកនោះទេ (Work smarter, Not Harder)។ ខាងក្រោមនេះគឺជាគន្លឹះសម្រាប់អ្នក៖

១) ចេះសម្រាក
លោកអ្នកគួរតែកំណត់ពេលខ្លួនឯងសម្រាប់សម្រាកឱ្យបានទៀតទាត់ក្នុងពេលបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ព្រោះថាការសម្រាកបន្តិចបន្តួច (៥នាទី) អាចជួយបង្កើនផលិតភាពការងាររបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលលោកអ្នកដើរចេញ ឬផ្អាកការងារឈប់សម្លឹងកុំព្យូទ័រមួយភ្លែត នឹងធ្វើឱ្យភ្នែករបស់អ្នកបានសម្រាក និងអាចជួយសម្រួលចលនាឈាមជើងរបស់អ្នកបានថែមទៀតផង។
២) ធ្វើបញ្ជីការងារអាទិភាព និងគ្រប់គ្រងពេលវេលា
ការធ្វើផែនការប្រចាំថ្ងៃទុកជាមុនសម្រាប់ខ្លួនឯង គឺជារឿងដែលចាំបាច់បំផុត។ មិនចាំបាច់ធ្វើបញ្ជីផែនការទុកជាមុនច្រើនចំណុចពេកនោះទេ លោកអ្នកអាចជ្រើសរើសការងារដែលសំខាន់បំផុតតែ បី (៣) ក៏បានដែរ។ ការងារទាំងបីនោះគឺជាការងារដែលយើងអាចធ្វើទៅបាន ពោលគឺអាចគ្រប់គ្រងបាន។ អ្វីដែលសំខាន់មួយទៀត គឺត្រូវចេះធ្វើប្រព័ន្ធគ្រប់គ្រងពេលវេលាសម្រាប់ខ្លួនឯង ដើម្បីឱ្យការងារអាចសម្រេចទៅបានតាមកាលបរិច្ឆេទដែលបានគ្រោងទុក។
៣) ពិនិត្យមើល email និងបណ្ដាញសង្គមរបស់អ្នកក្នុងពេលណាមួយមិនមែនញឹកញាប់ពេកទេ
មានពេលខ្លះលោកអ្នកមិនចាំបាច់ពិនិត្យមើលអ៊ីមែល និងបណ្ដាញសង្គមរបស់ខ្លួនញឹកញាប់ពេកនោះទេព្រោះថាអាចធ្វើឱ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ទៅលើការងារ។ អ្នកគួរកំណត់ពេលឆែកអ៊ីម៉ែល ឬបណ្ដាញសង្គម បីដងពេលព្រឹក ឬបីដងពេលរសៀលក៏បានដែរ លើកលែងតែពេលណាដែលតម្រូវឱ្យធ្វើការងារអ្វីមួយបន្ទាន់។
៤) រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ
លោកអ្នកត្រូវចេះរៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ ជាពិសេសឯកសារណាដែលសំខាន់គឺត្រូវមានកន្លែងច្បាស់លាស់។ មិនថាតែឯកសារជាក្រដាសនោះទេ សូម្បីតែក្នុងកុំព្យូទ័ររបស់អ្នកគួរតែបង្កើត Folders ឱ្យមានរបៀបរៀបរយផងដែរ ហើយបើអាចរៀនប្រើ shortcut keys នៅលើកុំព្យូទ័រដើម្បីធ្វើឱ្យអ្នកកាន់តែបំពេញការងារបានលឿន៕
ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031