អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចង់​​ស្វែង​រក​គំរូ​​ផែនការ​អាជីវកម្ម​ល្អៗ អាច​ចូល​មើល​​គេហទំព័រ​៥​នេះ​បាន​​

ចង់​​ស្វែង​រក​គំរូ​​ផែនការ​អាជីវកម្ម​ល្អៗ អាច​ចូល​មើល​​គេហទំព័រ​៥​នេះ​បាន​​

រូបតំណាង

ប្រ​ភព៖​​ freepik

នៅ​ពេល​អ្នក​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម អ្នក​​​គួរតែ​​មាន​ផែនការ​អាជីវកម្ម​ (Business Plan) មួយ​ច្បាស់លាស់ បើ​ទោះបី​ជា​អាជីវកម្ម​របស់​អ្នក​មាន​ទំហំ​តូច​ក្តី ធំ​ក្តី ឬ​ប្រភេទ​ណា​ក៏ដោយ។ ផែនការ​អាជីវកម្ម​​នេះ​គឺ​ប្រៀប​ដូច​ជា​ត្រីវិស័យ​​​មួយ​​ដ៏​សំខាន់​​ដើម្បី​​​ជួយ​បង្ហាញ​ផ្លូវ​ដល់​​​​​​​​​អាជីវកម្ម​របស់​អ្នក​អាច​ដើរ​ទៅ​មុខ​បាន​​ប្រកប​ដោយ​និរន្តរភាព​។

យ៉ាងណាមិញ សម្រាប់​អាជីវកម្ម​​ថ្មីថ្មោង ជា​ពិសេស​សហគ្រិន​ដែល​មិន​ទាន់​មាន​បទពិសោធន៍​ខ្ពស់ ​អាច​នឹង​​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ស្វែង​រក​គំរូ​អាជីវកម្ម​ដ៏ ល្អ​មួយ​។ ហេតុដូច្នេះ​ហើយ​ដើម្បី​ជា​ជំនួយ​ជួយ​ដោះស្រាយ​បញ្ហា​នេះ Bizkhmer សូម​បង្ហាញ​គេហទំព័រ​ល្បីៗ​ចំនួន​៥ ដែល​មាន​គំរូ​ផែនការ​អាជីវកម្ម​​​ល្អ​ៗ​ជា​ច្រើន​សម្រាប់​អ្នក​ដូច​ខាងក្រោម៖

១. Bplans
នៅ​លើ​គេហទំព័រ Bplans អ្នក​នឹង​អាច​ស្វែង​រក​គំរូ​​​​ផែនការ​អាជីវកម្ម (Business Plan) ជា​​ច្រើន​​ប្រភេទ​ជាង ៥០០ គំរូ​​​ទៅ​តាម​ប្រភេទ​អាជីវកម្ម​ផ្សេង​ៗ​ដែល​រួមមាន​ដូចជា៖
-អាជីវកម្ម​លក់រាយ និង​​អាជីវកម្ម​តាម​អនឡាញ
-អាជីវកម្ម​ប្រភេទ​សេវាកម្ម
-អាជីវកម្ម​​សុខភាព និង ឱសថ
-អាជីវកម្ម​ប្រភេទ​ភោជនីយដ្ឋាន កាហ្វេ និង​ហាង​នំ
-សេវាកម្ម​ថែទាំ​សត្វ
-ប្រឹក្សា​យោបល់
-សម្រស់ ស្ប៉ា និង​ម៉ាស្សា​ជា​ដើម។

២. LivePlan
LivePlan គឺ​ជា​គេហទំព័រ​ល្បីល្បាញ​មួយ​ទៀត​ដែល​ពេញ​និយម​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​បង្កើត​​ផែនការ​អាជីវកម្ម​ប្រកប​ដោយ​លក្ខណៈ​វិជ្ជាជីវៈ​មួយ​។ គេហទំព័រ​នេះ​ផ្ទុក​គំរូ​ផែនការ​អាជីវកម្ម​​រាប់​រយ​តាម​វិស័យ​ផ្សេងៗ​ និង​មាន​គំរូ​ប្លង់​សម្រាប់​ឲ្យ​អ្នក​​​អាច​សរសេរ​ផែនការ​អាជីវកម្ម​ដោយ​ខ្លួន​ឯង​​បាន​ទៀត​ផង។

៣. ACCA Global
ACCA Global ជា​គេហទំព័រ​ដ៏​ពេញនិយម​មួយ​ទៀត​ដែល​មាន​គំរូ​ផែនការអាជីវកម្ម​ ហើយ​អ្នក​​អាច​ទាញ​យក​​ឯកសារ​បាន​​ពី​ក្រុមហ៊ុន​ល្បីៗ​ចំនួន ៣ ។ ពេល​ចូល​ទៅ​កាន់​គេហទំព័រ​នេះ អ្នក​នឹង​ឃើញ​ឯកសារ​គំរូ​​ផែនការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ​ Airport caf, ក្រុមហ៊ុន Stone importing Ltd, និង​ក្រុមហ៊ុនSmith Fuel Efficiency Ltd។

៤. រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច​របស់​អាមេរិក (SBA)
រដ្ឋបាល​ធុរកិច្ច​ខ្នាត​តូច​របស់​អាមេរិក  (U.S. Small Business Administration) គឺ​ជា​ភ្នាក់ងារ​មួយ​នៃ​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ផ្តល់​ជូន​នូវ​មគ្គុទ្ទេសក៍​​ដ៏​ច្រើន​សំបូរ​បែប​នៃ​​ផែនការ​អាជីវកម្ម​​រួម​ទាំង​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​​គំរូ​ផែនការ​តាម​បែប​ប្រពៃណី និង​​ផែនការ​អាជីវកម្ម​តាម​​បែប​សម័យ​ទំនើប។ SBA ក៏​​អាច​ជួយ​អ្នក​ផង​ដែរ​ក្នុង​ការ​ ​ផ្តល់​ប្រឹក្សា​ផ្នែក​អាជីវកម្ម​​ពី​អ្នក​ជំនាញ​ដោយ​មិន​គិត​ថ្លៃ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ។

៥.​​​​​ Shopify
Shopify បាន​ផ្តល់​គំរូ​ផែនការ​អាជីវកម្ម​តែមួយ​ប៉ុណ្ណោះ ប៉ុន្តែ​​វា​ល្អ​សម្រាប់​អ្នក។ Shopify បាន​​បង្ហាញ​​​គំរូ​ផែនការ​អាជីវកម្ម​​​​របស់​ក្រុមហ៊ុន​សម្លៀក​បំពាក់​ Be Denim ដែល​មើល​ទៅ​គួរឲ្យ​ទាក់ទាញ​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​យល់​ និង​មាន​គម្រោង​​ចង់​សរសេរ​ផែនការ​អាជីវកម្ម៕

ប្រភព៖ Inc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031