អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តោះ​មក​មើល​​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី​​ល្បីៗ ៦ រូប​នេះ​មើល៍​ តើ​​មួយ​ថ្ងៃៗ​ធ្វើ​អ្វី​ខ្លះ?

តោះ​មក​មើល​​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី​​ល្បីៗ ៦ រូប​នេះ​មើល៍​ តើ​​មួយ​ថ្ងៃៗ​ធ្វើ​អ្វី​ខ្លះ?

ប្រ​ភព៖​​ Forbes

នៅ​ពេល​ដែល​បុគ្គល​ទាំង​នេះ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ អ្នក​ពិត​ជា​​ចាប់​អារម្មណ៍​ចង់​ដឹង​ហើយ​ថា តើ​ក្រុម​អ្នក​មាន​ទាំង​នេះ​ធ្វើ​អ្វី​ខ្លះ​រាល់​ថ្ងៃ​​​ទើប​ជោគជ័យ​បែប​នេះ​? បើ​អ្នក​ពិត​ជា​ចង់​ដឹង​ចម្លើយ​នេះ​មែន​នោះ ខាងក្រោម​នេះ​ជា​ចម្លើយ៖

១. មហាសេដ្ឋី Jeff Bezos
ទម្លាប់​ការងារ​ប្រចាំ​ថ្ងៃ​របស់​​មហាសេដ្ឋី​ផុត​លេខ Jeff Bezos មើល​ទៅ​គឺ​ហាក់​មិន​ខុសគ្នា​ប៉ុន្មាន​នោះ​ឡើយ​ពី​មនុស្ស​សាមញ្ញ​ទូទៅ។ បើ​តាម​សារព័ត៌មាន Businessinsider បាន​ឲ្យដឹង​ថា មហាសេដ្ឋី​រូប​នេះ​គេង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ក្រោក​ពី​គេង​​​លោក​ចូលចិត្ត​ទាញ​កាសែត​យក​មក​​អាន​បណ្តើរ ញាំ​កាហ្វេ​បណ្តើរ​ និង​ទទួលទាន​អាហារ​ពេលព្រឹក​ជា​មួយ​គ្រួសារ​របស់​លោក មុន​ពេល​ចេញ​ទៅ​​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន Amazon។ បើ​មាន​កិច្ចប្រជុំ​ក្នុង​ក្រុមហ៊ុន​វិញ លោក​ចូលចិត្ត​ប្រជុំ​នៅ​ម៉ោង ១០ ព្រឹក​​​ មិន​ចូលចិត្ត​ប្រជុំ​នៅ​ពេល​រសៀល​ទេ។ ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​ការ លោក​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​គ្រួសារ​ម្តង​ទៀត បន្ទាប់​មក​ទៅ​លាងចាន​ធម្មតា។ យូរៗ​ម្តង​គេ​ឃើញ​លោក​ចេញ​ក្រៅ​ហាត់ប្រាណ​​ ប៉ុន្តែ​​ប្រភព​ជិតស្និទ្ធ​អះអាង​ថា រឿង​នេះ​គាត់​ធ្វើ​ជា​ប្រចាំ។

២. មហាសេដ្ឋី Elon Musk
មហាសេដ្ឋី Elon Musk ដែល​គេ​​ប្រៀប​ដូច​ជា​មនុស្ស​ចម្លែក​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​ម៉ោង​ងប់ងុល​នឹង​ការងារ​​មាន​ទម្លាប់​គេង​ត្រឹម ៦ ម៉ោង​ក្នុង​មួយ​​ថ្ងៃ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង SpaceX រូប​នេះ ជា​ទូទៅ​ក្រោក​ពី​គេង​នៅ​ម៉ោង ៧ ព្រឹក ហើយ​​ជា​ញឹកញាប់​​​លោក​មិន​សូវ​ទទួលទាន​​អាហារ​ពេល​ព្រឹក​​​ទៀងទាត់​នោះ​ទេ​ ដើម្បី​យក​ពេល​ពិនិត្យ​មើល​សារ​អ៊ីមែល​ជា​ច្រើន​។ លោកត្រូវ​​ជូន​​កូនៗ​ទាំង ៥​របស់​លោក​ទៅ​សាលា​សិន​​មុន​ពេល​ងូតទឹក ហើយ​ចេញ​ទៅ​ធ្វើ​ការ។ ពេលវេលា​ធ្វើ​ការ​ពី ៨៥ ទៅ ១០០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​របស់​លោក​ជា​ទូទៅ​លោក​ចំណាយ​ពេល​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ​នៅ​ក្រុមហ៊ុន Spacex នៅ​ទីក្រុង Los Angeles ចំណែក​​ថ្ងៃអង្គារ ពុធ និង​ព្រហស្បតិ៍​លោក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Tesla។ គេ​មិន​ច្បាស់​នោះ​ឡើយ​ថា​ ពេល​ណា​លោក​យក​ពេល​ទៅ​ធ្វើ​គម្រោង​រាប់​មិន​អស់​​ជា​ច្រើន​​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​​ដូច​ជា​គម្រោង​ក្រុមហ៊ុន Boing Company និង OpenAI។ Elon Musk មិន​លើក​ទូរស័ព្ទ​ដែល​​ហៅ​​ចូល​នោះ​ទេ តែ​លោក​​ចូលចិត្ត​ប្រើ​អ៊ីមែល​ជំនួស​វិញ​ដើម្បី​ទំនាក់ទំនង​គ្នា។

៣. មហាសេដ្ឋី Bill Gates
កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​លោក Bill Gates ចំណាយ​ពេល​ធ្វើ​គឺ​ទាក់ទង​ទៅ​នឹង​គម្រោង​មូលនិធិ Bill & Melinda Gates Foundation។ ជា​ទូទៅ​​ស្ថាបនិក​រួម និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft រូប​នេះ​មាន​ទម្លាប់​​ទទួលទាន​ដំណេក ៧ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ជា​ញឹកញាប់​លោក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​នោះ​ទេ។ លោក​​​ចំណាយ​ពេល​ហាត់ប្រាណ​លើ​ម៉ាស៊ីន​រត់​​ពី ២០ ទៅ ៣០ នាទី បន្ទាប់​មក​បាន​លោក​ចាប់​ផ្តើម​អាន​កាសែត។ នៅ​កន្លែង​ធ្វើ​ការ លោក​ចូលចិត្ត​ចែករំលែក​ទស្សន​ គំនិត​ល្អៗ​ដូច​ជា​ គំនិត​របស់​លោក Elon Musk ទៅ​ឲ្យ​ក្រុម​ការងារ និង​ចំណាយ​ពេល ៥ នាទី​សម្រាប់​បែងចែក​ការងារ​​ដែល​ត្រូវ​ធ្វើ​​ប្រចាំ​ថ្ងៃ។ មហាសេដ្ឋី​រូប​នេះ ចូលចិត្ត​អាន​​ណាស់ មិន​ថា​សៀវភៅ ទស្សនាវដី្ត ឬ​កាសែត​នោះ​ទេ ហើយ​នៅ​ពេល​យប់​លោក​ជួយ​ធ្វើ​ការងារ​ផ្ទះ​បន្តិចបន្តួច​ដូច​ជា​លាងចាន​ជា​ដើម។ លោក​ចំណាយ​ពេល​យ៉ាងហោចណាស់ ១​ម៉ោង​ទៀត​ដែរ​នៅ​ពេល​យប់ មុន​ពេល​ចូល​គេង។

៤. មហាសេដ្ឋី Warren Buffett
ងាក​មក​មើល​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី​ Warren Buffett វិញ លោក​ជា​ទូទៅ​គេង​ដល់​ទៅ ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ក្រោក​ពី​គេង​នៅ​ម៉ោង ៦:៤៥ នាទី​ព្រឹក។ មុន​ទទួលទាន​អាហារ​ពេល​ព្រឹក លោក​ត្រូវ​ទាញ​​​កាសែត​ជា​ច្រើន​មក​មើល​ជា​មុន​សិន រួច​ហើយ​បាន​ទៅ​ហាង McDonald’s ញ៉ាំអាហារ​ពេល​ព្រឹក។ នៅ​កន្លែង​ធ្វើការ​វិញ មហាសេដ្ឋី​​ដ៏​ល្បីល្បាញ​ខាង​វិនិយោគ​​របស់​ក្រុមហ៊ុន Berkshire Hathaway ​រូប​នេះ​ចំណាយ​ពេល​បន្ថែម​ទៀត​ដើម្បី​អាន​ឯកសារ​​នានា។ បើ​តាម​សម្តី​របស់​លោក​ធ្លាប់​​អះអាង​កន្លង​មក លោក​អាន​សៀវភៅ​យ៉ាងហោចណាស់​ក៏​ ៥០០ ទំព័រ​ដែរ​ក្នុង​មួយ​ថ្ងៃ។ ក្រោយ​ត្រឡប់​មក​ពី​​ធ្វើ​ការ​វិញ អ្វី​ដែល​លោក​​ចូលចិត្ត​ធ្វើ​ដើម្បី​កម្សាន្ត​គឺ​ការ​ចំណាយ​ពេល​ខ្លះ​លេង​ហ្គីតា និង​​លេង​បៀរ​ជា​ដើម។

៥. មហាសេដ្ឋី Mark Zuckerberg
គ្មាន​ប្រភព​ណា​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នោះ​ឡើយ​ថា ស្ថាបនិក​រួម និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook រូប​នេះ​​ចំណាយ​ពេល​​គេង​ប៉ុន្មាន​​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ជា​រឿយៗ​លោក​ក្រោក​ពី​គេង​នៅ​ម៉ោង ៨ ព្រឹក ហើយ​ឆែក​ទូរស័ព្ទ​​​មើល​ភ្លាមៗ​ជា​ពិសេស Facebook, Messenger និង WhatsApp មុន​ពេល​ទទួលទាន​អាហារ​ពេលព្រឹក។ បន្ទាប់​មក​លោក​ចេញ​ទៅ​ធ្វើ​ការ​ជា​មួយ​ខោ​ខោវប៊យ និង​អាវយឺត​ពណ៌ប្រផេះ​ដ៏​សាមញ្ញ​របស់​លោក ហើយ​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ លោក​ចំណាយ​ពេល​មើល​ថែកូនៗ​របស់​លោក។ លោក​បាន​ចំណាយ​ពេល​ធ្វើ​ការ​ពី ៥០ ទៅ ៦០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយ​ទំនង​ជា​ច្រើន​ជាង​នេះ​ទៀត​ដោយសារតែ​នៅ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែរ​ត្រូវ​ធ្វើ​បន្ថែម។ សម្រាប់​សុខភាព​វិញ ក្នុង​មួយ​សប្តាហ៍ យ៉ាងហោចណាស់​លោក​ចំណាយ​ពេល ៣​ដង​ដែរ​ដើម្បី​ហាត់ប្រាណ ឬ​ក៏​បណ្តើរ​ឆ្កែ​សំណប់​ចិត្ត​របស់​លោក​ដើរ​លេង​។

៦. មហាសេដ្ឋី Mark Cuban
ត្រឡប់​មក​មើល​មហាសេដ្ឋី​បច្ចេកវិទ្យា របស់​ក្រុមហ៊ុន Dallas Mavericks វិញ គឺ​​មហាសេដ្ឋី Mark Cuban ជា​ទូទៅ​មាន​ទម្លាប់​គេង​ពី ៦ ទៅ ៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​លោក​បាន​​ធ្លាប់​លើក​ឡើង​​ថា ប្រសិន​បើ​មាន​ការងារ​បន្ទាន់​ លោក​អាច​​គេង​តិច​ជាង​នេះ។ ទម្លាប់​​​ពេល​ព្រឹក​របស់​លោក គឺ​ទទួលទាន​កាហ្វេ និង​ញាំ​អាហារ​សុខភាព​របស់​ក្រុមហ៊ុន​ Alyssa អាន​សារ​អ៊ីមែល​ និង​មើល​ទូរទស្សន៍ CNBC។ នៅ​ក្នុង​មួយ​ថ្ងៃ លោក​ចំណាយ​ពេល​ប្រហែល ៣​ម៉ោង​ដែរ​ដើម្បី​អាន​ ហើយ​លោក​ចូលចិត្ត​រៀបចំ​កាលវិភាគ​ការងារ​ណា​ដែល​ធ្វើ​ឲ្យ​លោក​អាច​ចំណាយ​ពេល​បាន​ច្រើន​នៅ​ជា​មួយ​កូនៗ​ទាំង ៣​នាក់​របស់​លោក។ ពេល​ខ្លះ​បើ​អាច​ទៅ​រួច លោក​គេចវេស​មិន​ចូល​ប្រជុំ​នោះ​ទេ ហើយ​នៅ​​ពេល​ល្ងាច លោក​ត្រូវ​​លេង​កំដរ​កូនៗ និង​ហាត់ប្រាណ​​បណ្តើរ​​មើល​ការ​ប្រកួត​បាល់បោះ​បណ្តើរៗ​នៅ​លើ​ម៉ាស៊ីន​ហាត់ប្រាណ​ប្រហែល ១​ម៉ោង​ទៀត​មុន​ពេល​ចូល​គេង៕

ប្រភព៖ entrepreneur ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031