អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិស័យស្ថាបត្យកម្មចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ

វិស័យស្ថាបត្យកម្មចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ

ការ​រស់​នៅ​របស់​មនុស្ស​យើង​តែង​តែ​មាន​ការ​វិវត្ត​ផ្លាស់​ប្តួរ​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល​តាមរយៈ​ការរីក​ចម្រើន​នៃ​វិស័យ​បច្ចេក​វិទ្យា។ លោក​ស្រី សុខ មួយហ្គេច ស្ថាបត្យករ​នារី​ខ្មែរ​មួយ​រូប​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​មក​ពី​ចក្រភពអង់​គ្លេស​ និង​បច្ចុប្បន្ន​ជា​ស្ថាបនិក​ក្រុមហ៊ុន ស្ថាបត្យកម្ម​ BMK បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ស្ថាបត្យករ​ខ្មែរ​មួយ​រូប​ពិត​ជា​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​តាម​រយៈ​វិស័យ​ស្ថាបត្យកម្ម។

បើ​យើង​និយាយ​អំពី​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​តាម​រយៈ​វិស័យ​ស្ថាបត្យ​កម្ម​ យើង​អាច​មើល​ឃើញ​គំរូល្អ​របស់​បុគ្គល​ឆ្នើម​ម្នាក់​គឺ​លោកតា វណ្ណ ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ខ្មែរ​មួយ​រូប​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង លោក​តា​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​ផ្នែក​នេះ​ពី​ប្រទេស​បារាំង ​ព្រម​ទាំង​បាន​យក​ចំណេះ​ដឹង​និង​ជំនាញ​បច្ចេក​ទេស​ទាំង​នោះ​មក​អនុវត្ត​នៅ​កម្ពុជា ដោយ​បាន​បូក​បញ្ចូល​បច្ចេកទេស​ពី​ប្រទេស​បារាំង​ជា​មួយ​នឹង​វប្បធម៌​ខ្មែរ​ ព្រម​ទាំង​ឆ្នៃ​ប្រឌិត​ឲ្យ​សមស្រប​ទៅ​នឹង​អាកាសធាតុ​និង​បរិបទ​នៅ​ប្រទេស​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​ មួយហ្គេច។

ជា​ការ​ពិត​ណាស់​សំណង់​អាគារ​នីមួយៗ​សុទ្ធ​តែ​អាច​ក្លាយ​ជា​ភស្ដុតាង​សម្រាប់​បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ ពី​របៀប​នៃ​ការ​រស់​នៅ​របស់​យើង​ក្នុង​សម័យ​កាល​នីមួយៗ ស្ថាបនិក​ក្រុមហ៊ុន​ស្ថាបត្យកម្ម​រូប​នេះ​បាន​លើក​ឡើង។ លោក​ស្រី​បន្ត​ថា ក្រៅ​អំពី​ការ​ច្នៃ​ប្រឌិត​ផ្ដល់​ឲ្យ​ភ្ញៀវ​នៅ​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព​ វិស័យ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ តួយ៉ាង​ដូច​ជា​ប្រាសាទ​អង្គរ​វត្ត​ក៏​ជា​សំណង់​ស្ថាបត្យកម្ម​មួយ​ដែល​ប្រៀប​ដូច​ជា​សំណង់
អនុស្សាវរីយ៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដូច្នេះ​អ្វី​ដែល​យើង​ធ្វើ​បច្ចុប្បន្ន​នេះ​វា​អាច​ជា​កេរដំណែល ទៅ​ថ្ងៃ​អនាគត​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​ពី​សម័យ​កាល​ដែល​យើង​រស់​​នៅ​។

ក្នុង​នាម​ជា​ស្ថាបត្យករ​មួយ​រូប​ គឺ​ចាំ​បាច់​ត្រូវ​តែ​គោរព​នូវ​ក្រមសិលធម៌​វិជ្ជាជីវៈ​ក្នុង​នាម​ជា​ស្ថាបត្យករ និង​ព្យាយាម​ផ្ដល់​ឲ្យ​អតិថិជន​នូវ​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគាត់​ ដោយ​ធ្វើ​យ៉ាង​ណា​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​ក្នុង​ករណី​ដែល​គាត់​យល់​ខុស​ឬ​អាច​ប្រឈម​នឹង​ហានិភ័យ។ មួយ​វិញ​ទៀត​ជា​ស្ថាបត្យករ​ម្នាក់​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់​ ច្នៃ​ប្រឌិត និង​គោរព​តាម​វិជ្ជាជីវៈ​ខ្លួន​ឲ្យ​បាន​ល្អ។ នេះ​ជា​ការ​ចែក​រម្លែក​បន្ថែម​របស់​លោក​ស្រី​ មួយហ្គេច។

លោក​ស្រី​ មួយ ហ្គេច ស្ថាបនិក​ក្រុមហ៊ុន​BMK៖ “បើ​ធ្វើ​ ធ្វើ​ឲ្យ​ល្អ ធ្វើ​លំៗ​ កុំ​ធ្វើ”

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031