អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​ចំណុច​ដ៏​គ្រោះ​ថ្នាក់​៤​យ៉ាង​ ​ដែល​សហគ្រិន​វ័យ​ក្មេង​គួរ​តែ​ចងចាំ​​នៅ​ពេល​ចេញ​​រកស៊ី​​ដំបូង​

​​ចំណុច​ដ៏​គ្រោះ​ថ្នាក់​៤​យ៉ាង​ ​ដែល​សហគ្រិន​វ័យ​ក្មេង​គួរ​តែ​ចងចាំ​​នៅ​ពេល​ចេញ​​រកស៊ី​​ដំបូង​

​​ចំណុច​ដ៏​គ្រោះ​ថ្នាក់​៤​យ៉ាង​ ​ដែល​សហគ្រិន​វ័យ​ក្មេង​គួរ​តែ​ចងចាំ​​នៅ​ពេល​ចេញ​​រកស៊ី​​ដំបូង​

បច្ចុប្បន្ន​ ​គំនិត​​​ក្នុង​ការ​បង្កើត​អាជីវកម្ម​កំពុង​តែ​​រីក​ដុះដាល​​យ៉ាង​ខ្លាំង។ ​ទន្ទឹម​គ្នា​នោះ ​អ្នក​ខ្លះ​ក៏​ជោគជ័យ​ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​បរាជ័យ ​​ហើយ​បាក់ស្បាត​ ​​លែង​ចង់​ធ្វើ​អ្វី​ទៀត​។ ​​ដូច្នេះ​​ដើម្បី​បញ្ចៀស​​ការ​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត​ ​សហគ្រិន​វ័យ​ក្មេង​គួរ​តែ​ដឹង​អំពី​ចំណុច​ដ៏​គ្រោះ​ថ្នាក់​ខាង​ក្រោម​នេះ ​មុន​ពេល​សម្រេច​ចេញ​រក​ស៊ី​ដំបូង៖​​​
១) ​​​មិន​សូវ​ស្រលាញ់​៖ ​​​​ធ្វើ​អ្វី​ក៏​ដោយ ​ប្រសិនបើ​អ្នក​ចាប់​ផ្ដើម​​ជា​មួយ​ការ​ពេញ​ចិត្ត​នោះ ​​ទោះបី​ជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​ក៏​អាច​ជម្នះ​បាន​ដែរ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ​​បើ​មិន​សូវ​ចូលចិត្ត​ទេ ​គឺ​​នៅ​ពេល​ជួប​បញ្ហា​ ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​មិន​តស៊ូ​នោះ​ឡើយ​គឺ​ដឹង​តែ​បោះបង់​តែ​ម្ដង​។ ​សម្រាប់​ការ​ធ្វើ​ជំនួញ​ ​​​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​ដែល​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​​​រក​ស៊ី​​ជាមួយ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ ឬ ​ពេញ​ចិត្ត​ បើ​មិន​ដូច្នោះ​ទេ ​គឺ​មិន​ងាយ​ជោគជ័យ​ឡើយ​។ ​​​អ្នក​ខ្លះ​រក​ស៊ី​​ដោយ​ផ្អើល​តាម​គ្នា​ប៉ុណ្ណោះ ​​ព្រោះ​តែ​ឃើញ​​អ្នក​ដទៃ​រកស៊ី​ជោគជ័យ ​​​ដូច្នេះ​ហើយ​ក៏​ចង់​ធ្វើ​ដូច​គេ​ដែរ​ ​ហើយ​ក៏​ភ្លេច​គិត​ ​និង ​ភ្លេច​សួរ​ខ្លួន​ឯង​ថា ​ពេញ​ចិត្ត​​ឬ អត់​។​
២) ​ខ្វះ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​៖​ ​​ក្នុង​អាជីវកម្ម​មួយ ​ដែល​មិន​មាន​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ច្បាស់លាស់​ គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ​ព្រោះ​​ចំណុច​នេះ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​របស់​អាជីវកម្ម​។ ​សម្រាប់​​សហគ្រិន​ថ្មោងថ្មី​ ​គឺ​មិន​សូវ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​នេះ​ដែរ ​​ដូច្នេះ​ហើយ ​​វា​​ឲ្យ​​អាជីវកម្ម​​រក​ផល​ចំណេញ​មិន​ឃើញ ​​រហូត​​ដួល​បះជើង​​​នៅ​ថ្ងៃ​ណា​មួយ​។
៣) ​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង​៖ ​ការ​លើក​ទឹក​ចិត្ត​គឺ​ជា​រឿង​សំខាន់​បំផុត​​សម្រាប់​ ​​មនុស្ស​ម្នាក់​ៗ​។ ​​​​​​​ប៉ុន្តែ​សូម​កុំ​រង់ចាំ​តែ​ការ​លើក​ទឹកចិត្ត​ពី​អ្នកដទៃ ​​​ពោល​គឺ​អ្នក​ខ្លួន​ឯង​ត្រូវ​តែ​ចេះ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ជា​ដាច់ខាត​ ​បើ​មិន​ដូច្នោះ​ទេ​ ​​ប្រាកដ​ជា​នៅ​ពេល​ដើរ​ដួល​ ​ហើយ​សម្ងំ​ដេក​លែង​ក្រោក​ទៀត​ហើយ​។
៤) ​​ការ​ពន្យារពេល​៖ ត្រូវ​ចាំ​ថា ការ​ពន្យារពេល​​គឺ​ជា​សត្រូវ​ធំ​មួយ​នៃ​ការ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​។ ​រាល់​ការ​ងារ​ដែល​អាច​បញ្ចប់​នៅ​ថ្ងៃ​នេះ ​​​គឺ​គួរ​តែ​បញ្ចប់​វា​ឲ្យ​រួចរាល់​តែ​ម្ដង​ទៅ​ ​​មិន​បាច់​ចាំ​ស្អែក​ឡើយ ​​ព្រោះ​ស្អែក​អ្នក​នឹង​មាន​ការងារ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​​ប្រសិន​បើ​អ្នក​​​មាន​ទម្លាប់​ពន្យារពេល​ ​ដែល​មិន​អាច​លុបបំបាត់​ចោល​ទេ ​នោះ​​ជំនួញ​របស់​អ្នក​មិន​ងាយ​នឹង​ជោគជ័យ​ឡើយ​៕
​​​ដោយ​៖ ​អ៊ុន ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930