អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចង់​ដឹង​ឬ​អត់​? តើ​ថ្នាក់​ដឹកនាំ​មាន​យុទ្ធសាស្ត្រ​របៀប​ណា​ក្នុង​ការ​ធ្វើ​រឿង​លំបាក​ឲ្យ​ទៅ​ជា​ស្រួល​ដូច​បក​ចេក​បាន​?

ចង់​ដឹង​ឬ​អត់​? តើ​ថ្នាក់​ដឹកនាំ​មាន​យុទ្ធសាស្ត្រ​របៀប​ណា​ក្នុង​ការ​ធ្វើ​រឿង​លំបាក​ឲ្យ​ទៅ​ជា​ស្រួល​ដូច​បក​ចេក​បាន​?

ប្រ​ភព៖​​ pixabay

អ្នក​ដឹកនាំ​គឺ​មិន​ត្រឹម​តែ​ជា​មនុស្ស​​ចាំ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​កូន​ចៅ​នៅ​ពី​ក្រោម​ឲ្យធ្វើ​​​ការងារ​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដឹកនាំ​​ក៏​​ជា​មនុស្ស​ដែល​​​តែង​តែ​មាន​ការ​សម្រេច​ចិត្ត​ ដ៏​ល្អ​បំផុត​​ទៅ​លើ​ការងារ​នី​មួយ​ៗ​​ដែរ។ ពេល​ខ្លះ​ការ​សម្រេច​ចិត្ត​នោះ​វា​ពិត​ជា​លំបាក​​សម្រាប់​អ្នក​ណាស់ តែ​ហេតុអី​គេ​នៅ​តែ​ធ្វើ​វា​បាន​ដោយ​ងាយ ៗ ​ទៅ​វិញ​? បើ​អ្នក​ដឹង​ពី​យុទ្ធសាស្ត្រ​ខ្លះៗ នោះអ្នក​នឹង​សម្រេច​ចិត្ត​បាន​ងាយ​ស្រួល​ជាង​ពី​មុន​ៗ ដូច​មេ​របស់​អ្នក​ធ្វើ​ដែរ​ហើយ​។ តើ​មាន​អ្វី​​ខ្លះ​ទៅ​?

១) កុំ​ស្មុគស្មាញ​លើ​រឿង​​ដែល​មិន​សំខាន់​៖ ពេល​ខ្លះ​បើ​អ្នក​គិត​ច្រើន​ពេក​ មិន​ថា​រឿង​នោះ​តូច​ឬ​ធំ​យ៉ាង​ណា​ វា​នឹង​ក្លាយ​ទៅ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ស្មុគស្មាញ​សម្រាប់​អ្នក​។ កាល​ណា​ដែល​ចាប់​ផ្ដើម​ដោយ​ភាព​ស្មុគស្មាញ​ហើយ​ អ្នក​នឹង​ចង់​ឈប់​ភ្លាម​តែ​ម្ដង​ ដោយ​សារ​អស់​ផ្លូវ​ដើរ​។ វិធី​ជួយ​កាត់​បន្ថយ​ការ​សម្រេច​ចិត្ត​ដែល​លំបាក​ៗ នោះ​គឺ​អ្នក​គួរ​តែ​បែង​ចែក​ឲ្យ​ដាច់​ថា​តើ​អ្វី​ទៅ​ដែល​​អ្នក​គួរ​ចំណាយ​ពេល​គិត​ពី​វា​។ បើ​សិន​ជា​រឿង​នោះ​មិន​សូវ​ជា​ចាំបាច់​ ចូរ​កុំ​ផ្ដោត​អារម្មណ៍​​ខ្លាំង​ពេក​នាំ​តែ​ទាល់​​ខ្លួន​ទេ។​

២) ត្រូវ​ប្រៀប​ប្រដូច​បញ្ហា​ក្រុមហ៊ុន​ឲ្យ​ដូច​ជា​បញ្ហា​មិត្តភ័ក្ដិ​អ្នក​៖ ពេល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​គឺ​អ្នក​​មាន​សម្ពាធ​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ចិត្ត​លើ​​អ្វី​មួយ​ ព្រោះ​ថា​ ​បើ​ហ៊ាន​តែ​ភ្លាត់ស្នៀត​បន្តិច​អ្នក​អាច​នាំ​បញ្ហា​​​ធំ​ៗ​មិន​ខាន​។ តែ​បើ​អ្នក​សាក​បម្លែង​​​បញ្ហា​​នោះ ទៅ​ជា​​បញ្ហា​របស់​មិត្តភ័ក្ដិ​អ្នក​វិញ​ តើ​អ្នក​មាន​ដំណោះស្រាយ​បែប​ណា​? គិត​ថា​វា​ជា​បញ្ហា​របស់​មិត្តភ័ក្ដិ​គឺ​វា​ងាយ​ស្រួល​ជាង​ការ​គិត​ថា​បញ្ហា​នេះ​គេ​ជា​បញ្ហា​របស់​ក្រុមហ៊ុន។ ពេល​ខ្លះ​អ្នក​មាន​យោបល់​ល្អ​ជាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មិត្តភ័ក្ដិ​ ជាង​បញ្ហា​ក្រុមហ៊ុន​។ ​

៣) បង្កើត​ពេលវេលា​ជាក់លាក់​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​៖ បើ​អ្នក​សម្រេច​ចិត្ត​អ្នក​គួរ​ចំណាយ​ពេល​៦​ខែ​ក្នុង​ការ​គិត​លើ​កិច្ចការ​​ណា​មួយ​ អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ឲ្យ​ត្រឹម​៦​ខែ។ បើ​មិន​កំណត់​ពេល​ឲ្យ​ច្បាស់​ទេ​នោះ អ្នក​នឹង​ពន្យារ​ការ​សម្រេច​ចិត្ត​នោះ រហូត​គ្មាន​ថ្ងៃ​បញ្ចប់​ ហើយ​វា​នឹង​ពន្យារ​ពេល​កិច្ច ការងារ​រហូត​គ្មាន​ពេល​ឈប់​​។​

៤) បំបែក​រឿង​ឲ្យ​តូច​ៗ​សិន​​ដើម្បី​ងាយស្រួល​​សម្រេច​ចិត្ត​៖ បើ​រឿង​នោះ​វា​ធំ​ នឹង​ទូទៅ​សម្រាប់​អ្នក​ពេក វា​នឹង​ពិបាក​បន្តិច​ហើយ​ក្នុង​ការ​រិះ​រក​ផ្លូវ​ដើរ។ តែ​បើ​អ្នក​បំបែក​​​បញ្ហា​ធំ ឲ្យ​ក្លាយ​ទៅ​ជា​តូច​ តូច​ហើយ​តូច​ទៀត ទាល់​តែ​រក​ឃើញ​ដំណោះស្រាយ​ ហើយ​វា​នឹង​ផ្ដល់​គន្លឹះ​ៗ តាម​ផ្នែក​នីមួយៗ ​សម្រាប់​អ្នក​​មិន​ខាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031