អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អនុវត្ត​គន្លឹះ ៦ ​នេះ នៅ​ពេល​អ្នកបាន​ជួប​​មនុស្ស​មិន​ចូលចិត្ត​អ្នក

អនុវត្ត​គន្លឹះ ៦ ​នេះ នៅ​ពេល​អ្នកបាន​ជួប​​មនុស្ស​មិន​ចូលចិត្ត​អ្នក

រូបតំណាង

ប្រ​ភព៖​​ Freepik

នៅ​ពេល​នរណា​ម្នាក់​មិន​ចូលចិត្ត​អ្នក​ តើអ្នក​មាន​អារម្មណ៍​បែប​ណា? មិន​សប្បាយ​ចិត្ត​មែន​ទេ? មាន​ពេល​ខ្លះ​អ្នក​ខំ​ធ្វើ​ទង្វើ​ល្អៗ​ជា​ច្រើន​ដើម្បី​​ចង់​ឲ្យ​មនុស្ស​ទាំង​នោះ​យល់​ច្បាស់​ពី​អ្នក​ឲ្យ​បាន​កាន់តែ ច្រើន។ ប៉ុន្តែ​មិន​ដឹង​ជា​មូលហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​នោះ​​នៅ​តែ​មិន​ចូលចិត្ត​អ្នក​ដដែល។ ប្រសិន​បើ​​អ្នក​កំពុង​ជួប​​ស្ថានភាព​បែប​នេះ​មែន​នោះ អ្នក​គួរ​បញ្ឈប់​វា​ឥឡូវ​នេះ​ភ្លាម​ទៅ ហើយ​សាកល្បង​មក​ប្រើ​វិធីសាស្រ្ត៦ ចំណុច​ខាងក្រោម​នេះ​វិញ​ម្តង​ថា តើ​វា​មាន​ប្រសិទ្ធភាព​កម្រិត​ណា?

១.ទទួលស្គាល់​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ស្រលាញ់​ពី​មនុស្ស​គ្រប់គ្នា​នោះ​ទេ
អ្នក​ក៏​​ដឹង​រួច​ទៅ​ហើយ​ថា អ្នក​មិនមែន​សុទ្ធតែ​ចូលចិត្ត​មនុស្ស​គ្រប់គ្នា​​នោះ​ទេ។ អ្នក​ក៏​ដូចគ្នា​ដែរ មនុស្ស​គ្រប់គ្នា​មិនមែន​សុទ្ធតែ​ចូលចិត្ត​អ្នក​ដែរ។ ដូចនេះ​ហើយ​​ការ​មិន​ចូលចិត្ត​អ្នកដទៃ​ ​មិនមែន​មានន័យ​ថា អ្នក​អាក្រក់​នោះ​ទេ ហើយ​ការ​ដែល​អ្នកដទៃ​មិន​ចូលចិត្ត​អ្នក​មិនមែន​មានន័យ​ថា អ្នក​មិន​ល្អ​នោះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​​ធ្វើ​គឺ​ត្រូវ​គោរព​សិទ្ធិ​​របស់​អ្នក​នោះ​​ដូច​អ្វី​ដែល​អ្នក​ចង់​ឲ្យ​អ្នក​​នោះ​គោរព​សិទ្ធិ​របស់​អ្នក​ដែរ។

២.មិន​យក​​សម្ដី​​មនុស្ស​បែប​នេះ​មក​គិត​ក្នុង​ចិត្ត​​
ការ​បន្ត​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ដែល​​មិន​ចូលចិត្ត​អ្នក នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​អារម្មណ៍​របស់​អ្នក។ ប៉ុន្តែ​​ជា​រឿង​ល្អ​ដែល​អ្នក​មិន​គួរ​ចាប់​អារម្មណ៍​ពាក្យ​សម្ដី ឬ​​គួរ​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ចាកចេញ​ពី​អ្នក។ នោះ​មិន​​មែន​មានន័យ​ថា អ្នក​មិន​អើពើ ​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​​នឹង​មនុស្ស​​បែប​នេះ​នោះ​ឡើយ។ សូម​ចាំ​ថា មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ជា​​​អ្នក​​គ្រប់គ្រង​លើ​អារម្មណ៍​របស់​អ្នក​ ហេតុដូច្នេះ​ហើយ​កុំ​អនុញ្ញាត​ឲ្យ​មនុស្ស​អវិជ្ជមាន​មាន​ឥទ្ធិពល​ដល់​ផ្លូវ​​អារម្មណ៍​របស់​អ្នក។ ​​

៣.​​​បង្ហាញ​ភាព​គួរសម​តែ​​ម៉ឺងម៉ាត់​​
ការ​គោរព​បង្ហាញ​ភាព​គួរសម​​​ចំពោះ​មនុស្ស​ដែល​មិន​ចូលចិត្ត​អ្នក​ គឺ​ជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ធ្វើ​ឲ្យ​អ្នក​នៅ​​មាន​​អារម្មណ៍​ឯករាជ្យ។ នេះ​មិនមែន​មានន័យ​ថា អ្នក​យល់​ស្រប​​រាល់​គំនិត រណប​ និង​ទស្សនៈ​របស់​មនុស្ស​បែប​នេះ​ឡើយ។ វា​គ្រាន់តែ​ជា​ស្ថានភាព​មួយ​ដែល​អ្នក​ធ្វើ​ដើម្បី​បង្ហាញ​ភាព​​មាន​សុជីវធម៌​ល្អ​របស់​អ្នក ខណៈ​ដែល​ភាព​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​ជាមួយ​គ្នា​នោះ។ អ្វី​​ដែល​​ជា​វត្ថុ​បំណង​សំខាន់​របស់​អ្នក​នៅ​​ចំណុច​នេះ​គឺ​ចង់​បង្ហាញ​ថា អ្នក​មាន​ចេតនា​ផ្ដោត​ទៅ​លើ​ដំណោះស្រាយ​បញ្ហា​ដែល​ចាំបាច់​កែតម្រូវ ជាជាង​ចាប់​កំហុស ឬ​​វាយប្រហារ​លើ​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នោះ។

៤.ប្រើ​ភាព​អត់ធ្មត់
វា​​ជា​រឿង​មួយ​ងាយស្រួល​ដើម្បី​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​អ្នក​នៅ​ពេល​មនុស្ស​ដែល​មិន​ចូលចិត្ត​អ្នក​បាន​បង្ហាញ​ទង្វើ​ឆ្គាំឆ្គង​មក​រក​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​តបត​មនុស្ស​បែប​នេះ​​ទាំង​កម្រោល អ្នក​នឹង​បាត់បង់​ភាព​ជា​​​អ្នក​មាន​វិជ្ជាជីវៈ ហើយ​ក៏​ជា​អ្នក​ដែល​ចូលរួម​ចាក់សាំង​បន្ថែម​លើ​ភ្លើង​ដែល​មាន​ស្រាប់​ទៀត​ផង​។ អ្វី​ដែល​ជា​ដំណោះស្រាយ​គឺ​​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន ធ្វើ​ចិត្ត​ឲ្យ​​ត្រជាក់ មាន​ភាព​អត់ធ្មត់ និង​ឆ្លើយតប​ដោយ​ភាព​គួរសម​​បែប​ភាសា​ការទូត​ ហើយ​​ផ្តោត​លើ​បញ្ហា​ជា​ធំ ជាជាង​ផ្ដោត​លើ​អត្តចរិត​បុគ្គល​។

៥.កំណត់​ព្រំដែន​ទំនាក់ទំនង
ជា​ធម្មតា​ទេ នៅ​ពេល​អ្នកណា​មិន​ចូលចិត្ត​អ្នក អ្នក​អាច​កំណត់​ព្រំដែន​ទំនាក់ទំនង​រវាង​អ្នក​ និង​បុគ្គល​នោះ​បាន។ អ្នក​អាច​សម្រេចចិត្ត​ថា តើ​អ្នក​គួរ​ទំនាក់ទំនង​បុគ្គល​នោះ​ក្នុង​កម្រិត​ណា? នៅ​ពេល​ណា? នៅ​កន្លែង​ណា? ដោយ​របៀបណា? នេះ​ជា​ការ​បើក​ផ្លូវ​មួយ​ឲ្យ​ខ្លួន​ឯង​មាន​សេរីភាព​ និង​ឯករាជ្យ​ភាព​គ្រប់គ្រាន់​ដើម្បី​​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​​នៅ​ពេល​អ្នក​យល់​ថា វត្តមាន​របស់​បុគ្គល​នោះ​នៅ​ក្នុង​ស្ថានភាព​ណា​មួយ​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​អ្នក។

៦.រាប់​អាន​មនុស្ស​ដែល​មាន​គំនិត​​ដូច​អ្នក
ជាជាង​ផ្ដោត​លើ​ការ​​ចង់​យក​ឈ្នះ​លើ​មនុស្ស​ដែល​មិន​ចូលចិត្ត​អ្នក អ្នក​គួរតែ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​ចូលចិត្ត ឬ​មាន​ទស្សនៈ​ប្រហាក់ប្រហែល​អ្នក​ឲ្យ​បាន​ច្រើន​។ រាល់​ទំនាក់ទំនង​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត អ្នក​គួរតែ​​បណ្តោយ​វា​ឲ្យ​ចេញ​ទៅ។ អ្នក​មិន​មាន​ពេល​ច្រើន​ដើម្បី​​កំដរ​មនុស្ស​ដែល​មិន​ចូលចិត្ត​អ្នក​​ច្រើន​ទេ។ អ្នក​​ត្រូវ​ការ​មនុស្ស​ដែល​ជួយ​គាំទ្រ លើកទឹកចិត្ត និង​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​អ្នក​មាន​ទើប​វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រីកចម្រើន​ទៅ​មុខ​បាន៕

ប្រភព៖ Entrepreneur

​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031