អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សញ្ញា​៥​យ៉ាង​​ដែល​បញ្ជាក់​​ច្បាស់​ថា ​​អ្នក​កំពុង​ដើរ​​ឆ្ពោះ​ទៅ​រក​វិបត្តិ​ហិរញ្ញវត្ថុ​

សញ្ញា​៥​យ៉ាង​​ដែល​បញ្ជាក់​​ច្បាស់​ថា ​​អ្នក​កំពុង​ដើរ​​ឆ្ពោះ​ទៅ​រក​វិបត្តិ​ហិរញ្ញវត្ថុ​

បញ្ហាហិរញ្ញវត្ថុ នឹងកើតឡើងប្រសិនបើយើងមិនចេះគ្រប់គ្រងលុយឲ្យបានល្អ

ប្រ​ភព៖​​ www.dailyfinance.com

បញ្ហា​ហិរញ្ញវត្ថុ​គឺ​​ ​ជា​​បញ្ហា​ធំ​សម្រាប់​មនុស្ស​គ្រប់គ្នា​​។ ​នៅ​ពេល​ដំបូង​ អ្នក​អាច​ចាប់​ផ្ដើម​ការ​ខ្ចី​ប្រាក់​ដើម្បី​ទិញ​ ឬ​ ការ​ប្រើប្រាស់​កាត​ឥណទាន​របស់​អ្នក​ជា​ញឹកញាប់​ទៀត​ផង​​ ប៉ុន្តែ​ក្រោយ​មក​វា​បាន​ធ្វើ​​ឲ្យ​អ្នក​​​ប្រឈម​មុខ​នឹង​បំណុល​លុយ​យ៉ាង​ច្រើន។ ​​ខាង​ក្រោម​នេះ​ជា​​សញ្ញា​មួយ​ចំនួន​ដែល​​បង្ហាញ​ថា​អ្នក​ ​កំពុង​ឆ្ពោះ​ទៅ​រក​វិបត្តិ​ហិរញ្ញវត្ថុ៖​​​
១) ​អ្នក​ខ្ចី​ប្រាក់​ពី​មិត្ត​ភក្តិ​និង​សាច់ញាតិ​ជា​ញឹកញាប់៖​ ​​​​មនុស្ស​ជា​ច្រើន​ ជួប​ប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ​នៅ​ពេល​ខ្លះ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​​ឃើញ​ថា​ខ្លួន​អ្នក​សួរ​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​សម្រាប់​ ប្រាក់កម្ចី​រហូត​ ហើយ​មាន​បញ្ហា​សង​ប្រាក់​ឱ្យ​ពួកគេ​វិញ​នោះ​​ ​នេះ​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ថា​អ្នក​មាន​បញ្ហា​​ហិរញ្ញវត្ថុ​ដែល​គួរ​កែតម្រូវ​ស។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ខ្ចី​លុយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ និង​ការ​សង​លុយ​យឺត​ពេល​ ឬ​មិន​ប្រគល់​ប្រាក់​ឱ្យ​វិញ​ ​អាច​នាំ​ឱ្យ​មាន​សំពាធ​ កាន់​តែ​ច្រើន​ នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក។​
២) ​​អ្នក​​ប្រមូល​វិក័យ​ប័ត្រ​ទារ​លុយ​ពី​អ្នក៖ ​ការ​មិន​អើពើ​នឹង​វិក័យប័ត្រ​​​​របស់​អ្នក​ ​មិន​អាច​ដោះស្រាយ​​បញ្ហា​បាន​​នោះ​ទេ​​។ អ្នក​អាច​​មាន​អារម្មណ៍​ធូរ​ស្រាល​នៅ​ពេល​ដែល​អ្នក​បោះ​វិក័យប័ត្រ​របស់​អ្នក​ទៅ​ក្នុង​គំនរ​សំរាម​។​ ប៉ុន្តែ​នេះ​មិនមែន​ជា​វិធី​ដោះស្រាយ​បញ្ហា​នោះ​ទេ​​ព្រោះ​ មិន​យូរ​ប៉ុន្មាន​ ម្ចាស់​បំណុល​របស់​អ្នក​អាច​មក​ស្វែងរក​អ្នក​វិញ​។
៣) ​អ្នក​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ ការ​ផ្ដល់​ឥណទាន៖​ ប្រសិន​បើ​អ្នក​ឈាន​ដល់​ ការ​ប្រើ​កាត​ឥណទាន​​របស់​អ្នក​ នេះ​គឺ​ជា​ការ​បង្ហាញ​ថា​អ្នក​ចំណាយ​ ច្រើន​ជាង​អ្នក​ទទួល​បាន​ ។ ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ឥណទាន​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ដែល​ អាច​បង្ក​ឱ្យ​បំណុល​របស់​អ្នក​ឡើង​លឿន​ដែល​នាំ​ឱ្យ​មាន​សំពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​។
៤​) អ្នក​កំពុង​រស់នៅ​បែប​«​រក​បាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង​»៖​ ​​ប្រសិន​បើ​អ្នក​កំពុង​ប្រឈម​បញ្ហា​ ដែល​រក​​ប្រាក​បាន​មក​មិន​ចេះ​សល់​នោះ ​វា​មាន​ន័យ​ច្បាស់​ថា ​អ្នក​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​កាន់​​​វិបត្តិ​ហិរញ្ញវត្ថុ​ហើយ​។
៥) ការ​កុហក​​ពី​សាច់ប្រាក់​របស់​អ្នក៖​ ប្រសិន​បើ​អ្នក​បាន​បាត់បង់​ការ​គ្រប់គ្រង​ នៃ​ការ​ចំណាយ​ របស់​អ្នក​ហើយ​អ្នក​កំពុង​នឹង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​លាក់​​អំពី​​បញ្ហា​​ នេះ​អាច​អោយ​អ្នក​ប្រឈម​មុខ​ ចំពោះ​បញ្ហា​​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​៕
ដោយ៖ ​អ៊ឺង​​​​ មួយយូ ​
 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930