អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

ប្រ​ភព៖​​ assignment.essayshark.com

បច្ចុប្បន្ន​នេះ​អ្នក​អាច​ប្រកប​មុខរបរ​អាជីវកម្ម​ខ្នាត​តូច​បាន​ដោយ​ជោគជ័យ​​​ ដោយ​មិន​ចាំបាច់​ចំណាយ​ដើម​ទុន​ច្រើន ​ឬ ​ទាមទារ​ប្រើប្រាស់​បច្ចេកវិជ្ជា​ខ្ពស់​ពេក​នោះ​ទេ។ ប្រសិនបើ លោក​អ្នកមានបញ្ហាដើមទុនតិច ហើយមិនដឹងថាគួររកស៊ីអ្វី ទាំង​នេះ​គឺ​ជា​អាជីវកម្ម​ខ្នាត​តូច​ដែល​មិន​ទាមទារ​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ខ្ពស់ និង ដើមទុនច្រើនពេកនោះទេ​រួម​មាន៖

១) បើក​ហាង​លាង​សំអាត​ម៉ាស៊ីន​៖​ ​ការ​រក​ស៊ី​បែប​នេះ​ក៏​ផ្ដល់​ផល​ចំណេញ​ជា​ច្រើន​ដល់​អ្នក​ផង​ដែរ​។​ ដោយ​គ្រាន់​តែ​លាង​សំអាត​វត្ថុ​​ឬ​ម៉ាស៊ីន​នានា។ ដោយ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ថ្លៃ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ ។​​ បើ​សេវាកម្ម​អ្នក​ល្អ​នោះ​អតិថិជន​នឹង​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ខាន។

២) បើក​ហាង​បោះ​ដុំ​នំប៉័ង៖ ការងារ​នេះ​គឺ​គ្រាន់​តែ​ទាម​ទារ​អោយ​អ្នក​ចេះ​លាយ​ផ្សំ​រូបមន្ត​ដើម្បី​ផលិត​បាន​ជា​នំប៉័ង​ប៉ុណ្ណោះ។ ហើយ​អ្នក​អាច​លក់​បោះ​ដុំ​ទៅ​កាន់​ហាង​នានា​នៅ​ក្បែរ​ផ្ទះ​អ្នក​បាន​យ៉ាង​ងាយ​ស្រួល។

៣) បើក​តូប​​លក់​អីវ៉ាន់​​៖ អ្នក​អាច​បើក​តូប​​​​មួយ​សម្រាប់​លក់​អីវ៉ាន់​ កំប៉ិកកំប៉ុក នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នក​បាន។​ហើយ​ការងារ​បែប​នេះ​មិន​ទាមទារ​ប្រព័ន្ធ​​បច្ចេកវិជ្ជា​​ច្រើន​ពេក​ទេ។​

៤) បើក​កន្លែង​លាង​ឡាន៖ ពេល​ដែល​អ្នក​ចំណាយ​ទុន​ខ្លះ​ៗ​ក្នុង​ការ​បង្កើត​កន្លែង​លាង​ឡាន​ដូច​នេះ​អ្នក​អាច​នឹង​ទទួល​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន​​ដោយ​សារ​ការងារ​នេះ​គឺ​​មាន​លក្ខណៈ​ងាយ​ស្រួល​បំផុត​។

៥) ផ្ដល់​សេវាកម្ម​ណែនាំ​ភ្ញៀវ​ទេសចរ​​៖ បើ​អ្នក​មាន​ចំណេះ​ដឹង​ពី​តំបន់​ទេសចរ​ណា​មួយ​ច្បាស់​លាស់​អ្នក​គួរ​​បើក​សេវាកម្ម​នេះ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ខ្លះ​ៗ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​។

៦) សេវាកម្ម​បក​ប្រែ៖ ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​អាច​ចេះ​ប្រើប្រាស់​ភាសា​បរទេស​​ដែល​ទីផ្សារ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​បាន​ច្រើន​អ្នក​គួរ​​ចាប់​យក​ឱកាស​​ការងារ​នោះ។

៧) បើក​ហាង​ធ្វើ​សក់​និង​ផាត់​មុខ៖ ការងារ​ទាំង​នោះ​គឺ​មិន​ទាម​ទារ​បច្ចេកវិជ្ជា​ទេ​ ។ ​ដោយ​គ្រាន់​តែ​ចូល​​ហ្វឹកហាត់​និង​សិក្សា​ពី​តិចនិក​ខ្លះ​ៗ​ក្នុង​ការ​ធ្វើ​សក់​និង​ផាត់​មុខ​ជា​ការ​ស្រេច៕

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា
ប្រភព៖smallbiztrends.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031