អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ពាក្យ ៥​យ៉ាង ​ដែល​មហាសេដ្ឋី​យល់​ច្បាស់​ជាង​​មនុស្ស​ទូទៅ​​ ​ជាហេតុ​នាំ​ឲ្យ​ជោគជ័យ​ធំធេង​ក្នុង​ជីវិត

ពាក្យ ៥​យ៉ាង ​ដែល​មហាសេដ្ឋី​យល់​ច្បាស់​ជាង​​មនុស្ស​ទូទៅ​​ ​ជាហេតុ​នាំ​ឲ្យ​ជោគជ័យ​ធំធេង​ក្នុង​ជីវិត

ប្រ​ភព៖​​

មហាសេដ្ឋី​ជា​ច្រើន​ ​បាន​ខិតខំ​​អស់​ពី​កម្លាំង​កាយ​ចិត្ត ​ទម្រាំ​អាច​ទទួល​ជោគជ័យ​ដូច​សព្វថ្ងៃ​ ​។ ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ​ពួកគេ​មាន​ការ​គិត​ផ្ទុយ​ពី​មនុស្ស​ភាគច្រើន​នៅ​ក្នុង​សង្គម​ ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​អាច​ជោគជ័យ​លើស​មនុស្ស​ទូទៅ​ដែរ​។ ខាងក្រោម​នេះ ជា​ពាក្យ​សំខាន់ៗ ទាំង​៥​ឃ្លា​ដែល​មហាសេដ្ឋី​យល់​ច្បាស់​ជាង​មនុស្ស​ទូទៅ​៖
១)អ្វី​ដែល​មិន​អាច​ទៅ​រួច៖ មហាសេដ្ឋី​ដែល​ធ្វើ​ការ​​យ៉ាង​លំបាក​ ​និង រក​ប្រាក់​បាន​​យ៉ាង​ច្រើន​ដោយ​ខ្លួន​ឯង​​នោះ ដឹង​ថា​គ្មាន​រឿង​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ។ មហាសេដ្ឋី​យល់​ច្បាស់​ថា គ្មាន​អ្វី​ដែល​មិន​អាច​ឲ្យ​មហិច្ឆតា និង សក្ដានុពល​របស់​ខ្លួន​ទៅ​មិន​រួច​នោះ​ទេ​។ ​សេដ្ឋី​ដឹង​ថា​មនុស្ស​ផ្សេង​ទៀត​មិន​អាច​សម្រេច​បាន​ដោយសារតែ​ពួក​គេ​គិត​ថា​​ខ្លួន​មិន​អាច​ទម្លាយ​រនាំង ឧបសគ្គ​បាន។
២)​ភាព​ភ័យខ្លាច៖ ដើម្បី​ជោគជ័យ​ អ្នក​មិន​ត្រូវ​មាន​ភាព​ភ័យ​ខ្លាច​​នោះ​ទេ។ មាន​ភាព​ភ័យ​ខ្លាច​ជា​ច្រើន​ប្រភេទ​ផ្សេង​ដែល​ហាម​មិន​អោយ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន​។ ​សេដ្ឋី ដឹង​ថា​ការ​ភ័យខ្លាច​នេះ​គឺ​ជា​ឧបសគ្គ​មួយ​ធំ​បំផុត​ដែល​ពួកគេ​ត្រូវ​ការ​ជម្នះ​ដើម្បី​ជោគជ័យ​។
៣)ការ​ព្យាយាម៖ មាន​ពាក្យ​មួយ​ដែល​រាល់​សេដ្ឋី​​​យល់​ច្បាស់​បំផុត​ គឺ​ការ​ព្យាយាម​។​ការ​ធ្វើ​អាជីវកម្ម​គឺ​​ពិត​ជា​មាន​ការ​លំបាក។ ​​កំហុស ​បរាជ័យ និង មេរៀន​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ជួប​នៅ​លើ​ផ្លូវជំនួញ​នេះ ប៉ុន្តែ​វា​អាច​ជួយ​អ្នក​​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន ​ប្រសិន​បើ​​មិន​បោះបង់​។
៤)ការ​អត់ធ្មត់៖ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​អ្វី​ជា​ការ​អត់ធ្មត់ នោះ​អ្នក​នឹង​មិន​អាច​ឈាន​ទៅ​ដល់ គោលដៅ​របស់​អ្នក​ឡើយ។​ ​​ប្រសិន​បើ​​ ​​ចង់​ក្លាយ​ជា​អ្នកមាន​អ្នក​ត្រូវតែ​មាន​ការ​អត់ធ្មត់។
៥)គោលដៅ៖ នៅ​ក្នុង​វចនានុក្រម​របស់​​សេដ្ឋី​គ្មាន​ពាក្យ​ណា​ធំ​ជាង​ពាក្យ​ ​«គោលដៅ»​ នោះ​ទេ។ទាមទារ​​​ក្ដី​សុបិន​អោយ​ធំ​ ​និង ​ធ្វើអ្វី​ដែល​អ្នក​​អាច​ធ្វើ​ទៅ​បាន​ដើម្បី សម្រេច​គោល​ដៅ​និង​សុបិន​របស់​អ្នក៕
ប្រែ​​សម្រួល​៖​​ អ៊ឺង​ ​​​មួយ​យូ
ប្រភព​ ៖​ ​www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031