អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​កម្ពុជា​នាំ​អង្ករ​ចេញ​​ទៅ​ក្រៅ​ប្រទេស ១៦២ ​២២០​តោន​​ក្នុង​ត្រីមាស​ទី១​ កើន​ឡើង​៨,៥​%​​

​កម្ពុជា​នាំ​អង្ករ​ចេញ​​ទៅ​ក្រៅ​ប្រទេស ១៦២ ​២២០​តោន​​ក្នុង​ត្រីមាស​ទី១​ កើន​ឡើង​៨,៥​%​​

កម្ពុជា ​បាន​នាំ​អង្ករ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ប្រមាណ​​ ​១៦២ ​២២០​តោន ​​​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៦​នេះ ​​​​ហើយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន គឺ​​កើន​ឡើង​​៨,៥​ភាគរយ​។

​​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ​សម្រាប់​​បែបបទ​នាំ​អង្ករ​ចេញ( the Secretariat of One Window Service for Rice Export)​បាន​ឲ្យដឹង​ថា ​អង្ករ​របស់​កម្ពុជា​បាន​នាំ​ចេញ​ទៅ​​ប្រទេស​ ​និង តំបន់​ចំនួន​៥០ ​ហើយ​ប្រទេស​សំខាន់​ៗ​ដែល​ជា​​គោលដៅ​របស់​កម្ពុជា​នោះ ​មាន​ដូច​ជា ​​ចិន ​បារាំង ​​និង ប៉ូឡូញ​។

ចាប់​ពី​ខែ​​មករា ​ដល់​ខែ​មិនា​ ​ចិន​បាន​​​នាំ​ចូល​អង្ករ​កម្ពុជា​ប្រមាណ​​ ៣៧ ១១៨ តោន ​​ហើយ​​បារាំង​នាំ​ចូល​អង្ករ​កម្ពុជា​​​ ២០ ០០៦​តោន ​និង ​ប៉ូឡូញ​ប្រមាណ​ ១៨ ២១២​តោន​។ ​សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្ពុជា​បាន​នាំ​អង្ករ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៥៣៨ ​៣៩៦​តោន​៕

​ដោយ​៖ អ៊ុន​ ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930