អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទីក្រុង​ ៧ ​​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​​​​៩​ឆ្នាំ​ទៀត​នេះ​

ទីក្រុង​ ៧ ​​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​​​​៩​ឆ្នាំ​ទៀត​នេះ​

ប្រ​ភព៖​​ money.cnn.com

ទីក្រុងញីវយ៉ក ទីក្រុងឡុងដុង និង ទីក្រុងហុងកុងមិនមែនជាទីក្រុងមានជាងគេបំផុតទៀតឡើងរយៈពេល ៩ឆ្នាំទៅមុខទៀតនេះ។ នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ពិភពលោកនឹងលេចរូបរាងទីក្រុងមានជាងគេបំផុតចំនួន ៧ ផ្សេងទៀតហួសពីការរំពឹងទុករបស់លោកអ្នក។

១.ទីក្រុងដូហា ប្រទេសកាតារ
ទីក្រុងដូហាត្រូវបានគេព្យាករណ៍ថា ជាទីក្រុងតារារះថ្មីមានជាងគេបំផុតបើផ្អែកតាមតម្លៃផលិតផលក្នុងស្រុកសរុប។ ដែនដីសំបូរប្រេងមួយនេះបានជាប់ឈ្មោះរួចមកហើយជាប្រទេសមានជាងគេបំផុតនៅក្នុងចំណោមប្រទេសមានជាងគេទាំង ១០ របស់ពិភពលោក ហើយការធ្វើជាម្ចាស់ផ្ទះប្រកួត World Cup ក្នុងឆ្នាំ ២០២២ ខាងមុខ។ នេះជាកម្លាំងចលនករធ្វើឱ្យទីក្រុងនេះកាន់តែខ្លាំង។

២. Bergen ប្រទេសន័រវែស
Bergen គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី២របស់ប្រទេសន័រវែស ក៏ប៉ុន្តែវាបានក្លាយជាទីក្រុងដ៏មានសក្ដានុពលខ្លាំងក្លាជាងគេរួចទៅហើយ បើនិយាយពីទំហំសេដ្ឋកិច្ច។
៩ឆ្នាំទៀតនេះ គេបានព្យាករណ៍ថា ទីក្រុងនេះនឹងក្លាយជាទីក្រុងមានជាងគេបំផុតមួយនៅក្នុងចំណោមទីក្រុងផ្សេងៗទៀតនៅជុំវិញពិភពលោក ខណៈដែលវាកំពុងរីកលូតលាស់ខ្លាំងលើវិស័យឧស្សាហកម្មថាមពល កំពង់ផែ និង ការស្រាវជ្រាវលើដែនសមុទ្រ។

៣. Trondheim ប្រទេសន័រវែស
នេះជាទីក្រុងមួយទៀតរបស់ន័រវែសដែលត្រូវបានគេទទួលស្គាល់ថា ជាដើមកំណើតបច្ចេកវិទ្យាទូរស័ព្ទដៃ ដែលកំពុងមានសក្ដានុពលលូតលាស់ខ្លាំងក្លាចាប់តាំងពីទសវត្សទី ៨០ មក ខណៈដែលក្រុមហ៊ុនថ្មីៗចំនួន ៥៥០ របស់ក្រុមហ៊ុនកំពុងមានវត្តមានស្អេកស្កះនៅក្នុងប្រទេសនេះ។

៤. Hwaseong ប្រទេសកូរ៉េខាងត្បូង
ទីក្រុងHwaseong ហាក់មិនសូវមានកិត្យានុភាពប៉ុន្មាននោះឡើយនៅក្រៅទឹកដីកូរ៉េខាងត្បូង។ ក៏ប៉ុន្តែតាមទិដ្ឋភាពជាក់ស្តែង វាបានក្លាយជាទីក្រុងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្លារួចទៅហើយនៅពេលបច្ចុប្បន្ននេះ។ វាត្រូវបានគេចាត់ទុកថា ជាបណ្ដុំនៃរោងចក្រស្រាវជ្រាវបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិក និងគ្រឿងយន្តដូចជាក្រុមហ៊ុន Hyundai និង ក្រុមហ៊ុនយក្ស Samsung រួមទាំងក្រុមហ៊ុន Kia និងក្រុមហ៊ុនទូរស័ព្ទដៃ LG Electronics ជាដើម។ បច្ចុប្បន្ននេះ ទីក្រុងខាងលើកំពុងទទួលបានការវិនិយោគយ៉ាងធំលើសំណង់អចលនទ្រព្យយ៉ាងទំនើបមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង។

៥. Asan ប្រទេសកូរ៉េខាងត្បូង 
ដូចទៅនឹងទីក្រុង  Hwaseong ដែរ  Asan គឺជាទីក្រុងមួយរបស់ក្រុមហ៊ុនឧស្សាហកម្មធំរបស់កូរ៉េខាងត្បូងផងដែរ។ វាទទួលបានផលប្រយោជន៍ជាច្រើនពីកំពង់ផែដ៏សកម្ម  Pyeongtaek ដែលនៅជិតនោះ ដែលមានភាពមមាញឹកខ្លាំងលើសកម្មភាពពាណិជ្ជកម្មលើកដាក់ទំនិញមកពីចិន និង ជុំវិញពិភពលោក។

៦. Rhine Ruhr ប្រទេសអាល្លឺម៉ង់ 
យើងធ្វើដំណើរចេញពីអាស៊ីមកកាន់ទឹកដីអឺរ៉ុបវិញម្តង ដើម្បីមកមើលទីក្រុងមួយទៀតដែលនឹងក្លាយជាទីក្រុងមានជាងគេបំផុតមួយនៅក្នុងឆ្នាំ ២០២៥ ខាងមុខ នោះគឺទីក្រុង Rhine Ruhr របស់អាល្លឺម៉ង់។ តាមពិតទៅទីក្រុងនេះបានក្លាយជាទីក្រុងរណបដ៏ជោគជ័យមួយរួចទៅហើយរបស់មហាអំណាចនៅអឺរ៉ុបមួយនេះ។ និយាយឲ្យខ្លី នៅពេលបច្ចុប្បន្ននេះ វាជាប់ចំណាត់ថ្នាក់ជាទីក្រុងធំបំផុតលំដាប់ទី៣នៅអឺរ៉ុបបន្ទាប់ពីប៉ារីស និង ឡុងដុង។ ក្រុមហ៊ុនឧស្សាហកម្មធំ និង ស្ថាប័នហិរញ្ញវត្ថុកំពូលៗមានមូលដ្ឋាននៅក្នុងទីក្រុងនេះ។

៧. Macau (ម៉ាកាវ) ប្រទេសចិន
ងាកមកមើលទីក្រុង Macau ដែលល្បីឈ្មោះជាទីក្រុងល្បែងដ៏ធំបំផុតមួយនៅលើពិភពលោកនោះ ក៏នឹងក្លាយជាទីក្រុងមានជាងគេបំផុតនៅក្នុងឆ្នាំ ២០២៥ ខាងមុខដែរ។ វាត្រូវបានគេទទួលស្គាល់ថា មានសក្ដានុពលលូតលាស់ឆាប់រហ័សណាស់ ក៏ប៉ុន្តែនៅចុងឆ្នាំ ២០១៥កន្លងទៅសេដ្ឋកិច្ចទីក្រុងនេះបានធ្លាក់ចុះរហូតដល់ ១៧% ឯណោះ។ ទោះបីជាបែបនេះ គេរំពឹងថា សេដ្ឋកិច្ចទីក្រុងនេះនឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០១៦នេះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930