អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គម្រោង​ផ្លូវ​ល្បឿន​លឿន​ថ្មី​​​ពី​​ភ្នំពេញ​ទៅ​ព្រះសីហនុ​​​នឹង​បន្ថយ​ចម្ងាយ​ ៣៨​​​គីឡូម៉ែត្រ​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ថ្មី​​​ពី​​ភ្នំពេញ​ទៅ​ព្រះសីហនុ​​​នឹង​បន្ថយ​ចម្ងាយ​ ៣៨​​​គីឡូម៉ែត្រ​

កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា​

ប្រ​ភព៖​​ បណ្ដាញ​សង្គម​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ក្រុមហ៊ុន Ernst & Young បានធ្វើបទបង្ហាញពី គម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩១.៦គីឡូម៉ែត្រដល់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីរសៀលថ្ងៃទី១២ ខែឧសភា។ នេះបើយោងតាមបណ្ដាញសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងថ្មីនេះ នឹងបន្ថយចម្ងាយផ្លូវពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុបានប្រមាណ ៣៨,៤គីឡូម៉ែត្រ ពោលគឺបន្ថយពី ២៣០គីឡូម៉ែត្រ មកនៅត្រឹមប្រវែង១៩១.៦គីឡូម៉ែត្រ

ក្នុងកិច្ចប្រជុំនោះមានវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកដទៃទៀត នៃគណៈកម្មាធិការផ្លូវល្បឿនលឿន បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញមួយស្តីពី ការសិក្សា វាយតម្លៃព័ត៌មានទីផ្សារ និងសេចក្តីព្រាងលក្ខខណ្ឌកិច្ចសន្យា ដែលរៀបចំដោយក្រុមហ៊ុន Ernst & Young ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ។

ទីប្រឹក្សាក្រុមហ៊ុនErnst & Young បានពិពណ៌នា និងបកស្រាយការវិភាគរបស់ខ្លួនអំពីទិដ្ឋភាពផ្សេងៗនៃគម្រោងសម្រាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩១.៦គីឡូម៉ែត្រ ក្រោម កិច្ចសន្យាសម្បទាន នៃគម្រោងBOT(កសាង ប្រតិបត្តិ ផ្ទេរ)

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកចូលរួមទាំងអស់បានពិភាក្សាលើលទ្ធផលនៃការសិក្សានេះ និងបានជំរុញឱ្យក្រុមហ៊ុន Ernst & Young ពិនិត្យមើលឡើងវិញនូវគម្រោងនេះ ហើយផ្តល់ព័ត៌មាន និងអំណះអំណាងបន្ថែមទៀតមកឲ្យគណៈកម្មាធិការវិញ ដើម្បីឲ្យគណៈកម្មាធិការនេះអាចធ្វើការសម្រេចចិត្ត និងអាចចរចាជាមួយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឲ្យកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យគម្រោងនេះមានការរីកចម្រើនទៅមុខ ដោយយកចិត្តទុកដាក់លើការពិនិត្យមើលជាសំខាន់នូវបញ្ហាហានិភ័យ និងអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30