អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សំនួរ​ទាំង​ ៥ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ​មុន​សម្រេច​ចិត្ត​បើក​សាខាអាជីវកម្ម​​ថ្មី

សំនួរ​ទាំង​ ៥ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ​មុន​សម្រេច​ចិត្ត​បើក​សាខាអាជីវកម្ម​​ថ្មី

សំនួរ​ទាំង​ ៥ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ​មុន​សម្រេច​ចិត្ត​បើក​សាខាអាជីវកម្ម​​ថ្មី

ប្រ​ភព៖​​ www.eremedia.com

“តើអ្នកគួរពង្រីក ឬក៏អត់?” នេះជាសំណួរដែលអ្នកជំនួញជោគជ័យទាំងឡាយត្រូវតែសួរខ្លួនឯងនៅពេលដែលអាជីវកម្មរីកចម្រើនទៅមុខ។ ការបើកសាខាថ្មីតែងតែជាចំណង់ឬក្តីប្រាថ្នារបស់អ្នកជំនួញគ្រប់រូប។ ពួកគេអាចមានអតិថិជនកាន់តែច្រើន និងរកចំណូលបានកាន់តែច្រើន។ ក៏ប៉ុន្តែ ការបើកសាខាមិនមែនងាយស្រួយទេ វាប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តបើកសាខាថ្មី អ្នកគប្បីសួរខ្លួនឯងនឹងស្វែងយល់តើអ្នកត្រៀមខ្លួនហើរឬនៅ។

១) តើសាខាដំបូងរបស់អ្នករឹងមាំដែរឬទេ?៖ ការផ្លាស់ប្តូរក្នុងជំនួញរបស់អ្នក គឺមានភាពគ្រោះថ្នាក់។ អ្នកគួរតែមានទំនុកចិត្តនៅសាខាដំបូងមុនពេលអ្នកសម្រេចចិត្តបើកសាខាផ្សេងទៀត។ ខណៈពេលដែលសាខាថ្មីទើបចាប់ផ្ដើម អ្នកអាចនឹងត្រូវដកលុយពីសាខាទីមួយ។ ដូច្នេះហើយអ្នកត្រូវតែមានទំនុកចិត្តគ្រប់គ្រាន់។
២) តើទីតាំងល្អដែរឬទេ?៖ អ្វីដែលអាក្រក់នោះគឺ សាខាទីពីររបស់អ្នកប៉ះពាល់ដល់សាខាទីមួយ។ ជាធម្មតា គោលបំណងនៃសាខាទីពីរគឺបង្កើនចំណូល បង្កើនអតិថិជនមិនអីចឹងទេឬ? តែនៅពេលស្ថានភាពទីពីររបស់អ្នក មិនហ្នឹងនរ វាអាចប៉ះពាល់ដល់សាខាទាំងពីរ។
៣) តើអ្នកចែករំលែកការគ្រប់គ្រងដែរឬទេ?៖ អ្នកបានចំណាយពេលអស់ជាច្រើនដើម្បីរកប្រព័ន្ធគ្រប់គ្រងដែរដើរនៅសាខាទីមួយ។ នេះក៏មានន័យថា អ្នកមានគន្លឹះធ្វើឱ្យសាខាទីពីររបស់អ្នកជោគជ័យដូចគ្នា។ អ្នកមានវិធីក្នុងការដោះស្រាយបញ្ហានានា។ អ្នកគួរតែមានភាពជោគជ័យក្នុងសាខាទីពីរជាងសាខាទីមួយ។
៤) តើអ្នករកថវិកាពីណា?៖ ទោះបីជាវាមានសារៈសំខាន់ក្នុងការមានថវិកាគ្រប់គ្រាន់ តែអ្នកមិនគួរដកលុយច្រើនពេកពីសាខាទីមួយដែរ។ ការដកលុយពីសាខាទីមួយទៅស្ថាបនាសាខាទីពីរ គឺគ្រោះថ្នាក់ណាស់ ព្រោះថាវាអាចធ្វើឱ្យសាខាទីមួយរបស់អ្នកមានភាពចុះខ្សោយ និងប៉ះពាល់ដល់សាខាទាំងអស់ប្រសិនបើលោកអ្នកមិនមានថវិកាទប់ទល់គ្រប់គ្រាន់។
៥) តើអ្នកធ្វើឲសាខាទីពីរមានលក្ខណៈពិសេសដែរឬទេ?៖ វាមានលក្ខណៈពិសេសដែលអ្នកអាចធ្វើឲអតិថិជនអញ្ជើញ ទៅហាងអ្នកម្តងហើយម្តងទៀត។ ដូច្នេះហើយ អ្នកត្រូវតែប្រាកដថា អ្នកដឹងពីរូបមន្តពិសេស មួយនេះមុនពេលអ្នកបើកសាខាទីពីរ៕

ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.smallbiztrends.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930