អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​ (Immanuel Kant)​៖ ​​ពាក្យ​កុហក​ ​​​ធ្វើ​ឲ្យ​​​អ្នក​បាត់បង់​តម្លៃ​​ជា​​មនុស្ស

លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​ (Immanuel Kant)​៖ ​​ពាក្យ​កុហក​ ​​​ធ្វើ​ឲ្យ​​​អ្នក​បាត់បង់​តម្លៃ​​ជា​​មនុស្ស

ប្រ​ភព៖​​ paradigm-shift-21st-century.nl

«ពាក្យកុហក ធ្វើឲ្យមនុស្សបាត់បង់តម្លៃក្នុងនាមជាមនុស្សម្នាក់បាន»។ នេះគឺជាសម្តីរបស់លោក អ៊ីម៉ាណញូអ៊ែល ខាន់ (Immanuel Kant) ជាទស្សនវិទូអាល្លឺម៉ង់ដ៏ល្បីល្បាញ ដែលមនុស្សជាច្រើនទទួលស្គាល់។ ត្រង់ឃ្លានេះ លោកចង់បញ្ជាក់យ៉ាងច្បាស់ថា ការកុហកគឺមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ ពោលគឺអាចធ្វើឲ្យអ្នកដែលនិយាយកុហកនោះ អស់តម្លៃក្នុងនាមជាមនុស្សប្រសិនបើ ចូលចិត្តនិយាយមិនពិត ឬ ក្លែងបន្លំការពិត ដើម្បីប្រយោជន៍ខ្លួន។ អាចនិយាយបានថា លើកទី១ គេមិនដឹង ហើយលើកទី២គេមិនទាន់ដឹងច្បាស់ ដូច្នេះហើយចេះតែអាចកុហកបានហើយ ប៉ុន្តែបើបន្តការនិយាយកុហកទាំងបំពាន នោះអ្នកនឹងក្លាយជាមនុស្សអស់តម្លៃ។ អស់តម្លៃ ព្រោះលែងមានអ្នកជឿ អស់តម្លៃព្រោះគេមិនចង់ក្បែរ អស់តម្លៃក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ដូច្នេះហើយ គួរជៀសវាងនិយាយពាក្យកុហក ដើម្បីតែចំណេញប្រយោជន៍ដល់ខ្លួន នាំឲ្យប៉ះពាល់ និង វិនាសដល់អ្នកដទៃ ព្រោះវាមិនមែនជាតម្លៃរបស់មនុស្សនោះឡើយ។ និយាយការពិត ប្រកបដោយបញ្ញា ហើយមានប្រយោជន៍ទាំងអ្នកស្ដាប់ និង អ្នកនិយាយ នោះហើយជាផ្លូវដែលគួរដើរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930