អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​ត្រូវ​ចងចាំ​ចំណុច​សំខាន់ៗ​ទាំង​៥​នេះ​សិន ​មុន​ពេល​​សម្រេច​ចិត្ត​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​

​​ត្រូវ​ចងចាំ​ចំណុច​សំខាន់ៗ​ទាំង​៥​នេះ​សិន ​មុន​ពេល​​សម្រេច​ចិត្ត​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​

​​ត្រូវ​ចងចាំ​ចំណុច​សំខាន់ៗ​ទាំង​៥​នេះ​សិន ​មុន​ពេល​​សម្រេច​ចិត្ត​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​

ប្រ​ភព៖​​ yourstory.com

មនុស្ស​ភាគច្រើន​ចង់​ធ្វើ​ជំនួញ​ ​ប៉ុន្តែ​​ដោយសារតែ​​មាន​ការ​លំបាក​ច្រើន​ ​និង ​មិន​ងាយ​នឹង​ជោគជ័យ​នោះ​​ ​ធ្វើ​ឲ្យ​ពួកគេ​បាន​ត្រឹម​តែ​គិត​ ​ហើយ​គ្មាន​ចេញ​ជា​សកម្មភាព​អ្វី​ទាំង​អស់​។​ ​យ៉ាង​ណាក៏ដោយ ​​ធ្វើ​អ្វី​ក៏​មាន​ការ​លំបាក​ដែរ​ ​គឺ​ជៀស​មិន​ផុត​ឡើយ​ ​ដូច្នេះ​បើ​អ្នក​ចង់​ធ្វើ​ជំនួញ​មែន​ ​សូម​កុំ​ស្ទាក់ស្ទើរ​ ​ប៉ុន្តែ​ត្រូវ​ចងចាំ​ពី​ចំណុច​សំខាន់ៗ​ទាំងនេះ​​​ឲ្យ​ច្បាស់​ ​ដើម្បី​ធានា​ថា ​អ្នក​នឹង​មិន​ដើរ​ចូល​ផ្លូវ​បរាជ័យ​គ្មាន​ថ្ងៃ​ងើប​រួច​៖
១) ​​រក​ឲ្យ​ឃើញ​ថា ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​៖ ​សូម​កុំ​ធ្វើ​ជំនួញ​តាម​តែ​​គំនិត​អ្នកដទៃ​​ ​ឬ​ ​ក៏​ធ្វើ​ជំនួញ​អ្វី​មួយ​​នៅ​ពេល​ឃើញ​គេ​ជោគជ័យ​រួច​ទៅ​ហើយ​​ ​​ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ ​ឬ​ ​មាន​ទេពកោសល្យ​ ​និង ជំនាញ​ទើប​ប្រសើរ​។ ​​កាល​ណា​អ្នក​ធ្វើ​អ្វី​មួយ​​ដោយ​ផ្អើល​តាម​គេ​នោះ​ ​​វា​នឹង​ធ្វើ​ឲ្យ​ជំនួញ​របស់​អ្នក​មិន​ងាយ​នឹង​ជោគជ័យ​ឡើយ​។​ ​ដូច្នេះ​ហើយ​ ​ត្រូវ​រក​ឲ្យ​ឃើញ​ថា ​​អ្វី​ដែល​អ្នក​ចង់​រកស៊ី​ឲ្យ​ប្រាកដ​។
២) ​ចាប់ផ្តើម​ពី​តូច​ទៅ​ធំ​៖ ​បើ​អ្នក​ចប់​ធ្វើ​ជំនួញ​​ ​គួរតែ​ចាប់ផ្តើម​ពី​តូច​សិន​​ ​ព្រោះ​ការ​ធ្វើ​បែបនេះ​​​គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​​ដែល​អាច​កើត​មាន​ ​ដោយ​ហេតុ​ថា​ ​អ្នក​ពុំ​ទាន់​មាន​បទ​ពិសោធ​ច្បាស់លាស់​​ក្នុង​ការ​គ្រប់គ្រង​ ​និង ​ធានា​អំពី​ដំណើរ​ការ​​​អាជីវកម្ម​នោះ​ទេ។ ​ដូច្នេះ​ហើយ ​​​មិន​គួរ​​បោះ​មួយ​ជំហាន​ដល់​ជើង​មេឃ​នោះ​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ធ្ងន់ធ្ងរ​ ​ងើប​លែង​រួច​ទេ​។
៣) ​ការ​អត់ធ្មត់​ជា​រឿង​សំខាន់​៖ ​មិន​មែន​អាជីវកម្ម​គ្រប់​ប្រភេទ​ ​សុទ្ធតែ​ជោគជ័យ​ភ្លាមៗ​នោះ​ទេ​ក្រោយ​ពេល​បង្កើត​ឡើង​ ​​ពោល​គឺ​វា​ទាមទារ​ពេលវេលា ​និង ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​។ ​មានន័យ​ថា ​បើ​អ្នក​គ្មាន​ការ​អត់ធ្មត់ ​និង តស៊ូ​ក្នុង​ការ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​​​ឲ្យ​អាជីវកម្ម​នោះ​ ​ទទួល​បាន​ជោគជ័យ​ទេ ​​វា​​គ្មាន​ថ្ងៃ​ដែល​​អ្នក​អាច​ជោគជ័យ​បាន​ឡើយ​។
៤) ​ត្រៀម​ដើម​ទុន​ឲ្យ​គ្រប់គ្រាន់​៖ ​ដើម​ទុន​​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​ ​ព្រោះ​ថា បើ​ដើម​ទុន​មិន​គ្រប់គ្រាន់​​ ​នោះ​មាន​ន័យ​ថា អាជីវកម្ម​ថ្មី​របស់​អ្នក​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ ​ហើយ​អាច​នឹង​បិទទ្វារ​ទៅ​វិញ​ ​បន្ទាប់​ពី​ដំណើរ​ការ​បាន​មួយ​រយៈ​ពេល​ខ្លី។ ​ដូច្នេះ​​ ​អ្នក​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ចំណុច​សំខាន់​មួយ​នេះ​ទេ​។
៥) ​​បង្កើត​បណ្ដាញ​​ឲ្យ​បាន​ច្រើន​៖ ​អ្នក​មិន​អាច​ធ្វើ​ជំនួញ​ដោយ​ជោគជ័យ​នោះ​ឡើយ​ ​បើ​គ្មាន​ការ​ទំនាក់ទំនង​ ​ឬ បណ្ដាញ​ច្រើន​ក្នុង​សង្គម​។ ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ ​ដើម្បី​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​ដែល​​​​ទាក់ទង​នឹង​​ជំនួញ​ ​ឬ​ ​កិច្ចការ​សង្គម​ផ្សេងៗ​​ ​ដើម្បី​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន​៕
​ដោយ​៖ ​រតនា​ ​វិចិត្រ​
​ប្រភព៖addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930