អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហាសេដ្ឋី Jack Ma​ ៖ «អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ»

មហាសេដ្ឋី Jack Ma​ ៖ «អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ»

មហាសេដ្ឋី Jack Ma​ ៖ «អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ»

លោក Jack Ma គឺជាមហាសេដ្ឋីដ៏ជោគជ័យ និង ល្បីល្បាញបំផុតមួយនៅ ក្នុងប្រទេសចិន។ ជាស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba អតីតគ្រូបង្រៀនអង់គ្លេសរូបនេះ បានផ្តល់ដំបូន្មានដ៏មានតម្លៃមួយថា៖ «អ្នកដែលចេះផ្លាស់ប្ដូរ គឺជាអ្នកឈ្នះ»

ពាក្យមួយឃ្លានេះ លោកចង់ពន្យល់ថា ពិភពលោកនៅពេលបច្ចុប្បន្ននេះកំពុងមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃហើយ។ អ្វីៗចាស់ៗដែលមនុស្សគ្រប់ជាតិសាសន៍ធ្លាប់ប្រកាន់ខ្ជាប់ដូចជារបៀបរបបរស់នៅ ទំនៀមទម្លាប់ ការទំនាក់ទំនង សម្ភារៈប្រើប្រាស់ ជាដើម មានការវិវត្តជាថ្មីបន្តបន្ទាប់ ហើយកាន់តែទំនើបជាងមុន។

តាមការយល់ឃើញរបស់លោក Jack Ma លោកចង់ផ្តល់គំនិតថា ក្នុងស្ថានភាពនេះ អ្នកត្រូវតែចេះសម្របខ្លួន និង ផ្លាស់ប្ដូរឲ្យទាន់សភាពការណ៍ទាំងនេះ។ ហេតុដូច្នេះបើអ្នកមិនផ្លាស់ប្ដូរ អ្នកបានត្រឹមតែដើរតាមគេតែប៉ុណ្ណោះ។ អ្នកត្រូវតែចេះប្រើពេលវេលាដើម្បីប្រមូលយកផលពីអ្វីដែលអ្នកចង់ធ្វើឲ្យគេឃើញ។

នេះជាការពិត ហើយលោកអ្នកមិនត្រូវបន្ទោសវាឡើយ។ នៅក្នុងអាជីវកម្មកាន់តែសំខាន់ទៅទៀត ពោល មុខជំនួញអ្នកមានឥទ្ធិពលជាងអ្នកដទៃក៏ដោយសារតែអ្នកចេះពង្រីកវាឲ្យកាន់តែធំឡើងៗ មានភាពច្នៃប្រឌិត និង អភិវឌ្ឍគំនិតថ្មីៗឲ្យកាន់តែប្រសើរជាលំដាប់ និងជាពិសេសអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031