អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ប្រិយមិត្តមានអារម្មណ៍បែបណានៅពេលបានអានគោលគំនិតសំខាន់ៗចំនួន ២១ ខាងក្រោមនេះ ដែលបង្ហាញពីការគិតរបស់អ្នកមាន ខុសពីការគិតរបស់អ្នកក្រ និង មនុស្សទូទៅយ៉ាងណាខ្លះ?

អត្ថន័យសំខាន់ៗទាំងនេះ គឺបានដកស្រង់ចេញពីការស្រាវជ្រាវរបស់អ្នកនិពន្ធអាមេរិកដ៏ល្បីល្បាញគឺ លោក Napoleon Hill ដែលបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «Think and Grow Rich»។ សៀវភៅនេះ បានក្លាយជាសៀវភៅលក់ដាច់បំផុតមួយក្រោយបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ ដែលមានរួមបញ្ចូលនូវផ្នត់គំនិតរបស់អ្នកមានកំពូលៗក្នុងលោកចំនួន ៥០០ នាក់។

ក្រៅពីនេះ វាក៏បានដកស្រង់ចេញពីសៀវភៅ « How Rich People Think» របស់សេដ្ឋីអាមេរិក Steve Siebold ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ ២០១០ ថ្មីៗកន្លងទៅនេះ។ សៀវភៅនេះកំពុងទទួលបានការគាំទ្រនៅពាសពេញសាកលលោក ទន្ទឹមនឹងលោកបានច្របាច់បញ្ចូលនូវទស្សនៈដ៏មានតម្លៃរបស់កំពូលអ្នកមានចំនួន ១ ២០០ នាក់អស់រយៈពេល ៣ ទសវត្សមកនេះ។

តាមរយៈសៀវភៅទាំងពីរក្បាលនេះ អ្នកនិពន្ធបានបង្ហាញគំនិតត្រួសៗនៃរបៀបនៃការគិតរបស់អ្នកមានចំនួន ២១ ចំណុចដូចខាងក្រោម៖

១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ
២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន
៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង
៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន
៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល
៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន
៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ
៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា
៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន
១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស
១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន
១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត
១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍
១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា
១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល
១៦.អ្នកមានដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស
១៧.អ្នកមានគ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់
១៨.អ្នកមានតែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន
១៩.អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត
២០.អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន
២១.អ្នកមានដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន៕

ប្រភព៖ Businessinsider 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930