អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ស្តាប់​ដំបូន្មាន​របស់​មហាសេដ្ឋី​រៀន​មិន​ចប់​សាលា ​​៤​រូប​នេះ​ហើយ​ ​អាច​ធ្វើ​ឲ្យ​និស្សិត​រៀន​មហាវិទ្យាល័យ​ស្រងាកចិត្ត​​

​ស្តាប់​ដំបូន្មាន​របស់​មហាសេដ្ឋី​រៀន​មិន​ចប់​សាលា ​​៤​រូប​នេះ​ហើយ​ ​អាច​ធ្វើ​ឲ្យ​និស្សិត​រៀន​មហាវិទ្យាល័យ​ស្រងាកចិត្ត​​

១.មហាសេដ្ឋី Dustin Moskovitz ស្ថាបនិករួមរបស់ក្រុមហ៊ុន Facebook

ខុសពីនិស្សិតទូទៅដែលប៉ងចង់រៀនសាលាថ្លៃៗ ឬ សាលាល្អៗដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួននោះ មហាសេដ្ឋី ៤ រូបនេះដែលធ្លាប់មានប្រវត្តិរៀនមិនចប់សាលា បែរជាលើកឡើងនូវដំបូន្មានជោគជ័យផ្ទាល់ខ្លួនមួយដែលពួកគេធ្លាប់បានឆ្លងកាត់នៅក្នុងជីវិតប្រចាំថ្ងៃ។ តោះ! ចូលមកអានស្វែងយល់ទាំងអស់គ្នាថាតើ កំពូលអ្នកមានទាំងនេះ ផ្តល់ដំបូន្មានអ្វីខ្លះដែលគួរយកគំរូបាន?

១.មហាសេដ្ឋី Dustin Moskovitz ស្ថាបនិករួមរបស់ក្រុមហ៊ុន Facebook
មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយដូច្នេះថា៖ «បើបើកក្រុមហ៊ុន Facebook មិនជោគជ័យនៅពេលដែលលោកបានទៅចូលហ៊ុនជាមួយ Mak Zuckerberg ទេនោះ លោកអាចនឹងត្រឡប់ទៅរៀននៅ Harvard វិញ»។ លោកបន្តថា កាលនោះ ការបោះបង់សាលា ពិតជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់។ ក៏ប៉ុន្តែពេលនេះទើបដឹងថា វាគ្មានអ្វីគួរឲ្យខ្លាចបន្តិចសោះឡើយ។

២.មហាសេដ្ឋី Phil Ruffin ប្រធានក្រុមហ៊ុន Treasure Island Casinos
មហាសេដ្ឋីអាមេរិក Ruffin បានមានប្រសាសន៍ដូច្នេះថា៖ « អ្នកចង់មានមែនទេ? បើចង់មានដាក់ពាក្យឈប់ធ្វើការឲ្យគេទៅ។ កុំធ្វើការឲ្យអ្នកណាម្នាក់ឲ្យសោះ ហើយងាកមករកស៊ីដោយខ្លួនឯងវិញ។ ខ្ញុំមិនដែលឃើញអ្នកណារកលុយបានច្រើនដោយសារតែធ្វើការឲ្យគេនោះទេ»

៣. មហាសេដ្ឋី John Paul DeJoria ស្ថាបនិកក្រុមហ៊ុន  Paul Michell Systems
ចំពោះមហាសេដ្ឋីអាមេរិក John Paul DeJoria បានផ្តល់ដំបូន្មានដូច្នេះថា៖ « គ្រាន់តែឈានជើងដើរទៅក្រៅ ខ្ញុំអាចធ្វើជាអ្នកជំនាញផ្នែកលក់ ឬ អ្នកជំនាញទីផ្សារបានដោយមិនបាច់ទៅរៀនសាលានោះទេ។ នេះដោយសារថា នៅកន្លែងហាងលក់ទំនិញទាំងនោះសុទ្ធតែបានបង្ហាញខ្ញុំថា ខ្ញុំគួរលក់អ្វី? បើកហាងអ្វី?»

0

៤.មហាសេដ្ឋី Sean Parker អតីតប្រធានក្រុមហ៊ុន Facebook
មហាសេដ្ឋី Sean Parker បានលើកឡើងដូច្នេះថា៖ «នៅពេលដែលចំណេះដឹង អាចរកបាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោកយើងនេះ ការអប់រំក្នុងប្រព័ន្ធ ឬ ក្នុងសាលា មើលទៅវាហាក់បីដូចជាលែងសំខាន់ទៀតហើយ។ អ្នកទាំងអស់គ្នាគួរដឹងថា ចង់ធ្វើជាជោគជ័យ ឬ សហគ្រិនដ៏មានឥទ្ធិពលមួយរូបក្នុងសម័យនេះ អ្នកត្រូវផ្តើមចេញពីភាពសស្រាក់សស្រាំក្នុងការស្រាវជ្រាវស្វែងរកចំណេះដឹងដោយខ្លួនឯងវិញ»

9

ប្រភព៖ Forbes 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031