អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កាន់​តែ​ងាយ​ស្រួល! ​​ក្រសួង​ពាណិជ្ជកម្ម​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​ការ​ចុះ​បញ្ជី​តាម​អនឡាញ​

កាន់​តែ​ងាយ​ស្រួល! ​​ក្រសួង​ពាណិជ្ជកម្ម​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​ការ​ចុះ​បញ្ជី​តាម​អនឡាញ​

កាល​ពី​ថ្ងៃ​ទី​​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ​នៅ​ទីស្តី​ការ​ក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​កា​បង្ហាញ​ពី​ទម្រង់​នៃ​ការ​ចុះ​បញ្ជីពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ថ្មី។

ក្នុង​កម្មវិធី​​​សន្និសីទ​កាសែត​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នោះ​ ​ ​​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ Allassane Sow ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក ប្រចាំ​​កម្ពុជា​ តំណាង​ក្រសួង​ពាក់ព័ន្ធ​ និង​តំណាង​អង្គការEUROCHAM, AMCHAM សភា​ពាណិជ្ជកម្ម​កម្ពុជា សមាគមន៍​រោងចក្រ​កាត់ដេរ​កម្ពុជា(GMAC) ធនាគារ​ពាណិជ្ជកម្ម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​វិស័យឯកជន។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល បាន​ជម្រាប​ជូន​អ្នកចូលរួម​សន្និសីទ​ទាំងអស់​ និង​សាធារណជន​អំពី​អត្ថ​ប្រយោជន៍​នៃ​ការចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ដូច​ខាង​ក្រោម៖
– កាត់​បន្ថយ​ការ​ចំណាយ​ពេល​ក្នុង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ពី​៥-៦ថ្ងៃ មក​នៅ​ត្រឹម​តែ​រយៈពេល 1 ម៉ោង។
– ផ្លាស់​ប្តូរ​ការ​ចុះ​បញ្ជី​ពី​ការ​ប្រើ​ក្រដាស​ស្នាម ​ទៅ​ជា​ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទាំង​ស្រុង។
– កាត់​បន្ថយ​ការ​ជួប​មុខ​ដោយ​ផ្ទាល់​រវាង​មន្ត្រី​ក្រសួង​ និង​អ្នក​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។
– អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ពាណិជ្ជកម្ម​ធ្វើការចុះ​ឈ្មោះ​ក្រុមហ៊ុន​ពីទីកន្លែង​ណាមួយ​ក៏​បាន​នៅ​ក្នុង​ប្រទេស​ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​លោក​ទាំងមូល​ ដោយ​មិនចាំ​បាច់មក​កាន់​ក្រសួង​ពាណិជ្ជកម្ម។
– អនុញ្ញាត​ឲ្យ​បង់ប្រាក់​សេវា​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អេឡិចត្រូនិច។
– អនុញ្ញាត​ឲ្យ​អ្នកដាក់​ពាក្យ​ស្នើ​សុំចុះ​បញ្ជី​ អាច​បោះ​ពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​បាន។
– ធ្វើ​សម​កាលកម្ម ​ឬ​ការ​បញ្ចូល​គ្នា​នូវមូលដ្ឋាន​ទិន្នន័យ​ជា​មួយក្រសួង​ និង​ទីភ្នាក់ងា​ររដ្ឋាភិបាល​ពាក់ព័ន្ធ​ដទៃទៀត។
– សម្រួល​ដល់​ការ​ស្រាវជ្រាវ​ព័ត៌មាន​​សាធារណៈ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែលបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​រួច។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ អញ្ជើញ​ចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​សារឡើងវិញ​ ដោយ​ប្រើប្រាស់​ប្រព័ន្ធចុះ​បញ្ជីតាម​អនឡាញ ​នៅ​ត្រឹម​ថ្ងៃទី​៣១​ ខែ​មីនា ​ឆ្នាំ​២០១៦។ ក្រសួង​នឹង​មាន​ផ្តល់​ជូន​សេវា​ចុះ​បញ្ជី​សារឡើង​វិញ​ដោយ​គិត​កម្រៃ​សេវា​ទាប​​ ហើយ​ព័ត៌មាន​នេះ​នឹង​ត្រូវ​ប្រកាស​ជូន​ដំណឹង​​នាពេល​ដ៏ខ្លីខាង​មុខនេះតាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ​និង​គេហទំព័រ​ក្រសួង៕
ដោយ៖ រតនៈ​វិភូ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728