អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេដឹកនាំ​អហិង្សា​របស់​​​ឥណ្ឌា​ ​៖​«​​ទីណា​​​មាន​សេចក្ដី​ស្រលាញ់​ ទីនោះ​មាន​ជីវិត​»

មេដឹកនាំ​អហិង្សា​របស់​​​ឥណ្ឌា​ ​៖​«​​ទីណា​​​មាន​សេចក្ដី​ស្រលាញ់​ ទីនោះ​មាន​ជីវិត​»

ប្រ​ភព៖​​ pixabay.com

​មនុស្ស​ត្រូវ​ការ​សេចក្ដី​ស្រលាញ់​ មិន​មែន​សេចក្ដី​ស្អប់​នោះ​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​មនុស្ស​មួយ​ចំនួន​មិន​ដែល​ចេះ​ស្រលាញ់​អ្នកដទៃ ​តែ​ទាម​ទារ​ឲ្យ​គេ​ស្រលាញ់​ ​ចូលចិត្ត និង ​ធ្វើ​អំពើ​ល្អ​ដាក់​ខ្លួន។ ដូច្នេះ​ហើយ​បាន​ជា ​​មិន​អាច​មាន​លទ្ធផល​ល្អ​។​​
​​សេចក្ដី​ស្រលាញ់​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​គ្រប់រូប​ ​ព្រោះ​ថា​បើ​គ្មាន​សេចក្ដី​ស្រលាញ់​ក្នុង​ខ្លួន​​ទេ គឺ​ពិភពលោក​នេះ​ពិត​ជា​ពិបាក​រក​ឃើញ​នូវ​សេចក្ដី​សុខ​ខ្លាំង​ណាស់​។ ​​​
​​បើ​​តាម​លោក​ Mahatma Gandhi ដែល​ជា​មេដឹកនាំ​អហិង្សា​របស់​​​ឥណ្ឌា​ បាន​ពោល​ថា​៖ «​​ទីណា​មាន​​​សេចក្ដី​ស្រលាញ់​ ទីនោះ​​មាន​ជីវិត​»។ ​សេចក្ដី​ស្រលាញ់​នេះ គឺ​មាន​ច្រើន​សណ្ឋាន​ខ្លាំង​ណាស់​​ មិន​ថា​សេចក្ដី​ស្រលាញ់​ចំពោះ​គ្រួសារ ​ចំពោះ​សង្គម​ជាតិ​ ​​មិត្តភ័ក្ដិ​ ឬ ​ដៃគូ​ជីវិត​នោះ​ទេ។ ​
​បើ​អ្នក​គ្មាន​សេចក្ដី​ស្រលាញ់​ក្នុង​ខ្លួន​ទេ អ្នក​នឹង​មិន​អាច​មាន​សេចក្ដី​សុខ ​និង សេចក្ដី​ស្ងប់​ក្នុង​ខ្លួន​នោះ​ទេ​។ ដូច្នេះ​ហើយ ​ត្រូវ​ព្យាយាម​បណ្ដុះ​សេចក្ដី​ស្រលាញ់​ឲ្យ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​តាម​ ​ហើយ​ព្យាយាម​ជម្រុះ​ចោល​​គំនុំគំកួន​ចោល ​នោះ​អ្នក​នឹង​ឃើញ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​​ភាព​ស្រស់បំព្រង​៕

​​​​ដោយ​៖​ ​រតនា​​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31