អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហា​អំណាច​​ប្រេង​ធំ​​​បំផុត​ក្នុង​​លោក​ ​ជួប​គ្រោះ​​ធំ​នៅ​​ ៥​ឆ្នាំ​ទៀត​

មហា​អំណាច​​ប្រេង​ធំ​​​បំផុត​ក្នុង​​លោក​ ​ជួប​គ្រោះ​​ធំ​នៅ​​ ៥​ឆ្នាំ​ទៀត​

អណ្តូងប្រេងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ប្រ​ភព៖​​ www.telesurtv.net

មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​​​នៅ​មជ្ឈិមបូព៌ា​​គឺ​ អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជួប​បញ្ហា​​ហិរញ្ញវត្ថុ​​​​ធ្ងន់ធ្ងរ​នៅ​​ក្នុង​រយៈ​ពេល​ ៥​​ឆ្នាំ​ខាង​មុង​ទៀត​នេះ​ ដោយ​សារ​តែ​តម្លៃ​ប្រេង​​​​បន្ត​ធ្លាក់​ចុះ។ នេះ​បើ​តាម​ការ​ព្រមាន​​ពី​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)។

នៅ​ក្នុង​របាយការណ៍​​ទស្សនៈ​សេដ្ឋកិច្ច​នៅ​មជ្ឈិមបូព៌ា​​​​ដែល​ចេញ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ អារ៉ាប៊ីសាអ៊ូឌីត​​​​​ប្រឈម​ ឱនភាព​ថវិកា​​ប្រមាណ​ ២១,៦% នៅ​​ឆ្នាំ​២០១៥​ និង​ ១៩,៤%​នៅ​ឆ្នាំ​២០១៦។

​របាយការណ៍​ដដែល​​ឱ្យ​ដឹង​​បន្ត​​ទៀត​ថា​​ បើ​តម្លៃ​ប្រេង​នៅ​បន្ត​ធ្លាក់​​​ចុះ​​​ ហើយ​រដ្ឋាភិបាល​នៅ​តែ​​រក្សា​គោលនយោបាយ​សេដ្ឋកិច្ច​ដដែល​ នោះ​​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ប្រេង​មួយ​នេះ​នឹង​​អស់​ថវិកា​​នៅ​ក្នុង​រយៈ​ពេល​តិច​ជាង​ ៥​ឆ្នាំ​។

ដោយ​ឡែក​ ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​តំបន់​នេះ​ដែរ​ដូច​ជា​ប្រទេស​​ គុយវ៉ែត​ កាតារ​ និង​សហភាព​អារ៉ាប់​រួម​​​ មាន​ហិរញ្ញវត្ថុ​រឹងមាំ​​ គឺ​​អាច​ទ្រទ្រង់​បាន​ប្រមាណ​ ២០​ឆ្នាំ​ទៅ​មុខ​ទៀត។

​អារ៉ាប៊ីសាអ៊ូឌីត​ គឺ​កំពុង​ប្រឈម​នឹង​​ឱនភាព​ថវិកា​​ជា​​លើក​ដំបូង​គិត​​ចាប់​តាំង​ពី​ឆ្នាំ​​២០០៩​ ដែល​បង្ក​ឡើង​​ដោយ​សារ​តែ​តម្លៃ​ប្រេង​​ធ្លាក់​ចុះ​​ខ្លាំង​ (slump in oil prices)។ ​ក្នុង​ឆ្នាំ​ ២០១៥​ នេះ​វិញ​ គឺ​​ប្រទេស​នេះ​ជួប​ឱនភាព​ប្រមាណ​ជាង​ ៣៨​ពាន់​លាន​ដុល្លារ៕​

ដោយ៖ ​មហា​ឬទ្ធិ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930