អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​សុភាសិត​អាល្លឺម៉ង់​៖ ​«​កុំ​រិះ​គន់​គេ​ បើ​ខ្លួន​ឯង​​​​មិន​ទាន់​​ខុស​ពី​​គេ​»

​សុភាសិត​អាល្លឺម៉ង់​៖ ​«​កុំ​រិះ​គន់​គេ​ បើ​ខ្លួន​ឯង​​​​មិន​ទាន់​​ខុស​ពី​​គេ​»

​«​កុំ​រិះ​គន់​គេ​ បើ​ខ្លួន​ឯង​​​​មិន​ទាន់​​ខុស​ពី​​គេ​»​។ នេះ​ជា​សុភាសិត​របស់​ជនជាតិ​អាល្លឺម៉ង់​ ដែល​ចង់​ដាស់តឿន​ឲ្យ​មនុស្ស​ព្យាយាម​​យក​កញ្ចក់​មក​ឆ្លុះ​មុខ​របស់​ខ្លួន​​​ឯង​សិន ​មុន​ពេល​ហា​មាត់​និយាយ​រិះ​គន់​​អ្នក​ដទៃ​ថា ​អ៊ីចេះ​មួយ​អ៊ីចុះ​មួយ​។

​ជា​ទូទៅ​​ ​​មាន​​មនុស្ស​​មួយ​ចំនួន​​ចូលចិត្ត​​​​ជំទាស់​ ​ឬ​​រិះគន់​ថា គេ​​មិន​ល្អ​នេះ​មិន​​ល្អ​នោះ​ ហើយ​គួរ​តែ​ធ្វើ​​បែប​នេះ​បែប​នោះ​វិញ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​ពួកគេ​ចូលចិត្ត​តែ​រិះគន់​​គេ​​ ទាំង​ខ្លួន​ឯង​​​​គ្មាន​ល្អ​ត្រង់​ណា​ឬ ​អាក្រក់​ជាង​គេ​ទៅ​ទៀត​ផង​ក៏​មាន​។ ​វា​​​គ្មាន​​តម្លៃ​នោះ​​ឡើយ​ បើ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គ្រាន់​បើ​ជាង​គេ​ (មាន​ន័យ​ថា​ ធ្វើ​រឿង​មិន​ល្អ​ជាច្រើន​) ​​ហើយ​បែរ​ជា​រិះគន់​​អ្នក​ដទៃ​នោះ​។

​​​វា​ជា​ធម្មតា​ទេ​ មនុស្ស​តែង​តែ​មាន​គំនិត​ផ្សេង​គ្នា​ ប៉ុន្តែ​ត្រូវ​ចាំ​ថា មុន​នឹង​និយាយ​​អ្វី​មួយ​ត្រូវ​គិត​ផង​​​ថា​​ ខ្លួន​ឯង​បាន​ធ្វើ​​ល្អ​ហើយ​ឬ​នៅ​​ ​​ខណៈ​ដែល​កំពុង​​ព្យាយាម​ថា​ គេ​អាក្រក់​នោះ​។​

​បើ​ចង់​​ឲ្យ​សម្ដី​ដែល​និយាយ​ទៅ​​វា​មាន​តម្លៃ (សម្ដី​ថ្លៃ)​​​គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​​អ្នក​ដែល​ធ្វើ​ខុស ​​មិន​មែន​ខ្លួន​ឯង​ធ្វើ​ខុស​ ហើយ​មិន​ទទួលស្គាល់​កំហុស ឬ ​ព្យាយាម​បិទបាំង​កំហុស​​ ​ហើយ​បែរ​ជា​និយាយ​ថា គេ​ខុស​​​តែ​ម្យ៉ាង​គត់​​នោះ​ទេ​៕

​ដោយ​៖ រតនា​ ​វិចិត្រ 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930