អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អ្នក​ប្រាជ្ញ​​​ផ្នែក​ពិជ័យសង្គ្រាម​របស់​ចិន​​​​ ​លោក​ស៊ុន​ អ៊ូ​៖ «​ស្គាល់​ច្បាស់​ពី​ខ្លួន​​ ​អ្នក​នឹង​ឈ្នះ​គ្រប់​សមរភូមិ​ទាំង​អស់​​»

​អ្នក​ប្រាជ្ញ​​​ផ្នែក​ពិជ័យសង្គ្រាម​របស់​ចិន​​​​ ​លោក​ស៊ុន​ អ៊ូ​៖ «​ស្គាល់​ច្បាស់​ពី​ខ្លួន​​ ​អ្នក​នឹង​ឈ្នះ​គ្រប់​សមរភូមិ​ទាំង​អស់​​»

ប្រ​ភព៖​​ www.pinterest.com

«​ស្គាល់​ច្បាស់​ពី​ខ្លួន​​ ​អ្នក​នឹង​ឈ្នះ​គ្រប់​សមរភូមិ​»​។ នេះ​ជា​សម្ដី​របស់​លោក ​​ស៊ុន​ អ៊ូ(Sun Tzu)​ ​ដែល​គេ​ស្គាល់​ច្បាស់​ថា​​​ជា​​មេដឹកទ័ព​ជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​​​ដ៏​ល្បី​ល្បាញ​​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​​ក្បូន​របស់​លោក​ក៏​ត្រូវ​បាន​សាកលវិទ្យាល័យ​ជាច្រើន​នៅ​លើ​ពិភពលោក​យក​មក​សិក្សា​ផង​ដែរ​។

​​បើ​តាម​ន័យ​របស់​​លោក​ ស៊ុន​ អ៊ូ​ក្នុង​ឃ្លា​នេះ ​​បើ​ចង់​ទទួល​ជ័យជំនះ​ ​ឬ​ជោគជ័យ​​ក្នុង​កិច្ចការ​ផ្សេងៗ​នោះ គឺ​ត្រូវ​​​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ជា​មុន​សិន​ ​​ជា​ពិសេស​ថា ខ្លួន​ជា​មនុស្ស​ប្រភេទ​ណា​ មាន​ចំណុច​ខ្លាំង​អ្វី​ ​និង ​ចំណុច​ខ្សោយ​អ្វី​ខ្លះ។ ​​ការ​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ នឹង​ជួយ​ឲ្យ​អ្នក​​​អាច​រៀប​ចំ​​ខ្លួន​យ៉ាង​ពេញ​លេញ​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​ជោគជ័យ​។

​ផ្ទុយ​ទៅ​វិញ ​បើ​មិន​ស្គាល់​ច្បាស់​​អំពី​ខ្លួន​ឯង​នោះ​ទេ​ ​​វា​ពិត​ជា​​លំបាក​ខ្លាំង​ណាស់​។​លំបាក​ព្រោះ ​មិន​អាច​ត្រៀម​ខ្លួន​ ​លំបាក​ព្រោះ​មិន​ដឹង​ថា ​​គួរប្រើ​ចំណុច​ដែល​ជា​សក្ដានុពល​របស់​ខ្លួនយ៉ាងម៉េច​ ​លំបាក​ព្រោះ​មិន​អាច​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​​ឧបសគ្គ​ ឬ សត្រូវ​​បាន​ (មាន​ន័យ​ថា បើ​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់​​ នោះ​អ្នក​ក៏​អាច​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​សត្រូវ​បាន​ផង​ដែរ​ ​អ៊ីចឹង​​ហើយ​​​ទើប​អាច​ត្រៀម​ខ្លួន​ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ប្រៀប​)៕

​ដោយ​៖ រតនា​ ​វិចិត្រ​
​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728