អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក​​​Charlie Chaplin ​​​ហៅ​សាក់ ​ឡូ​​ ​៖ ​«​ការ​ស្រមៃ​ គឺ ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ បើ​អ្នក​មិន​ធ្វើ​វា​»

លោក​​​Charlie Chaplin ​​​ហៅ​សាក់ ​ឡូ​​ ​៖ ​«​ការ​ស្រមៃ​ គឺ ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ បើ​អ្នក​មិន​ធ្វើ​វា​»

ប្រ​ភព៖​​ Biography.com

​«​ការ​​ស្រមៃ​ គឺ ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ បើ​អ្នក​មិន​ធ្វើ​វា​»។ នេះ​​ជា​​គតិ​របស់​​លោក​ Charlie Chaplin​ដែល​គ្រប់​គ្នា​ស្គាល់​​ជាទូ​ទៅ​ថា​ ​សាក​ ឡូ​ ​គឺ​ជា​កំពូល​តារា​កំប្លែង​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​ ចាប់​ពី​ឆ្នាំ​១៨៩៩​ ដល់​ ឆ្នាំ​១៩៧៦​។​​

​ក្នុង​ន័យ​​នេះ ​លោកCharlie Chaplin​​ចង់​បញ្ជាក់​ថា​ ​មាន​ក្ដី​ស្រមៃ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ឬ ​ក្លាយ​ជា​អ្វី​មួយ​គឺ​សំខាន់​ ប៉ុន្តែ​វា​នឹង​គ្មាន​បាន​ការ​អ្វី​ទាំង​អស់​ ​ប្រសិន​បើ​យើង​មិន​ព្រម​ចេញ​សកម្មភាព​ ដើម្បី​ធ្វើ​វា​រហូត​ទទួល​បាន​អ្វី​ដែល​ប្រាថ្នា។

​មនុស្ស​ណា​ក៏​មាន​ក្ដី​ស្រមៃ​ដែរ​ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់គ្នា​ ចេញ​សកម្មភាព​ដើម្បី​សម្រេច​ក្តី​ប្រមៃ​នោះ​ទេ ហើយ​អ្នក​​ខ្លះ​ទៀត​ គឺ​ធ្វើ​មែន​តែ​ធ្វើ​បាន​បន្តិច​ក៏​បោះបង់​។ បោះបង់​ព្រោះ​លំបាក​ពេក​ បោះបង់​ព្រោះ​​​មាន​គេ​រិះ​គន់​ ​​បោះបង់​ព្រោះ​មិន​ទុកចិត្ត​ខ្លួន​ឯង​ និង បោះបង់​​ក៏​ព្រោះ​តែ​គ្មាន​នរណា​គាំ​ទ្រ​។
​មិន​ថា​ ​ក្នុង​ហេតុផល​ណា​ទេ​ បើ​អ្នក​មិន​ព្រម​ធ្វើ​វា ឬ ​បោះបង់​ទាំង​កណ្ដាល​ទី​នោះ ​ក្ដី​ស្រមៃ​របស់​អ្នក​ គឺ​គ្មាន​បាន​សាច់ការ​អ្វី​ឡើយ​។ដូច្នេះ​ហើយ ​បើ​អ្នក​មាន​ក្ដី​ស្រមៃ​ហើយ ត្រូវ​ប្រាក​ថា ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការពិត​ផង​៕

​ដោយ​៖ ​រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31