អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​សុភាសិត​ដ៏​មាន​តម្លៃ​របស់​អ៊ីស្រាអែល​​៖ ​«​កុំ​ដេក​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​»

​សុភាសិត​ដ៏​មាន​តម្លៃ​របស់​អ៊ីស្រាអែល​​៖ ​«​កុំ​ដេក​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​»

ប្រ​ភព៖​​ SunCity Travel LLC

«​កុំ​ដេក​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​» ​។​​នេះ​ជា​សុភាសិត​របស់​ជនជាតិ​អ៊ីស្រាអែល ​ដែល​ជា​ជនជាតិ​មួយ​ត្រូវ​​ពិភពលោក​ទទួលស្គាល់​ថា ​​ពូកែ​ ខ្លាំង​ ​​ឬ ​អាច​និយាយ​ថា ជា​ជនជាតិ​គំរូ​មួយ​។ ​​តាម​រយៈ​សុភាសិត​នេះ ​​យើង​អាច​សន្និដ្ឋាន​បាន​ខ្លះ​ៗ​ថា​ ​ភាព​រីកចម្រើន​របស់​អ៊ីស្រាអែល​​សព្វ​ថ្ងៃ​​នេះ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។

​​​និយាយ​ដល់​សុភាសិត​នេះ យើង​សូម​រម្លឹក​អំពី​ភាព​តស៊ូ ​និង ​ភាព​អស្ចារ្យ​របស់​​ជនជាតិ​មួយ​នេះ​បន្តិច​។ ​ជនជាតិ​ជន​ជ្វីហ្វ​ ឬ ​អ៊ីស្រាអែល​ ​​​ធ្លាប់​បាន​បាត់បង់​ប្រទេស​របស់​ខ្លួន​រាប់ពាន់​ឆ្នាំ​ ​​ប៉ុន្តែ​ជនជាតិ​មួយ​នេះ​មិន​ដែល​ភ្លេច​ពី​គោលដៅ​ក្នុង​ការ​បង្កើត​ប្រទេស​របស់​ខ្លួន​ឡើង​វិញ​នោះ​ទេ ទោះបី​ជា​ពួកគេ​បាន​រស់នៅ​រសាត់អណ្ដែត​លើ​ទឹកដី​​ជាតិ​សាសន៍​ដទៃ​អស់​រយៈកាល​​ដ៏​យូរ​​ក៏​​ដោយ​​។ ​ ​

​​អ៊ីចឹង​​​​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី១​ ​ជនជាតិ​ជ្វីហ្វ​កាន់​តែ​ច្រើន​​ឡើង​ៗ​បាន​ចូល​​ទៅ​ ​តាំង​​ទី​លំនៅ​នៅ​​លើ​ទឹកដី​ប៉ាឡេស្ទីន​ ដែល​ជា​អតីត​​ទឹកដី​របស់​ខ្លួន​​កាល​ពី​រាប់ពាន់​ឆ្នាំ​មុន​។ ​ហើយ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ ​​ដោយ​សារ​តែ​មាន​ការ​កាប់សម្លាប់​ជនជាតិ​ជ្វីហ្វ​យ៉ាង​ព្រៃផ្សៃ​​នៅ​អាល្លឺម៉ង់​ ក៏​បាន​ធ្វើ​ឲ្យ​ចលនា​ត្រឡប់​​​​មក​កាន់​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​កាន់​តែ​ច្រើន​ រហូត​​បង្កើត​ជា​រដ្ឋ​ឡើង​វិញ ​ដែល​ស្គាល់​ថា ​ជា​ប្រទេស​អ៊ីស្រាអែល​។ ​​

ក្នុង​ចលនា​បង្កើត​ប្រទេស​ឡើង​វិញ​នោះ ​មាន​ប្រទេស​ជាច្រើន​ដែល​នៅ​តំបន់​អារ៉ាប​បាន​មូល​មាត់​គ្នា ​ដើម្បី​កម្ទេច​ចលនា​បង្កើត​រដ្ឋ​របស់​អ៊ីស្រាអែល ប៉ុន្តែ​ទោះបី​ជា​ប្រជាជន​តិច ​​ធនធាន​តិច ​អាវុធ​មិន​សូវ​ទំនើប​ ​និង ​​ទ័ព​ក៏​តិច​ ​ក៏​ដោយ​ក៏​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ចុះ​ចាញ់​នោះ​ឡើយ ពោល​គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​សង្គ្រាម​​ ព្រោះ​វា​គឺ​​ជា​ការ​តាំង​ចិត្ត​ក៏​មុតមាំ ​ដើម្បី​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​។ ទី​បំផុត​ ​នៅ​ឆ្នាំ​១៩៤៨ ​​​ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ឯករាជ្យ​ពេញ​ទី​របស់​ខ្លួន​​​ ​​ហើយ​នៅ​ឆ្នាំ​១៩៤៩​ ​អង្គការ​សហប្រជាជាតិ​ក៏​​ទទួល​ស្គាល់​ឯករាជ្យ​​​ភាព​ប្រទេស​​នេះ​ជា​ផ្លូវ​ការ​។

​សរុប​សេចក្ដី​មក​​ ​​គ្មាន​ភាព​ជោគជ័យ​ណា​មួយ​ដែល​កើត​ឡើង​ដោយ​មិន​មាន​ការ​ប្រឹងប្រែង​នោះ​ទេ ​​​ដូច្នេះ​ហើយ​​ ​បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​គឺ​ត្រូវ​​បំភ្លេច​ពាក្យ​ថា «​ខ្ជិល​» ​​​ហើយ​​ត្រូវ​ដាក់​ចិត្ត​ធ្វើ​ការ​ងារ​នោះ​ រហូត​បាន​សម្រេច​៕

​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930