អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សុភាសិត​រុស្ស៊ី​៖​ «បើ​សរសើរ​​ ​ត្រូវ​សរសើរ​​ឲ្យ​​ឮ​ៗ ​តែ​បើ​បន្ទោស ត្រូវ​បន្ទោស​​ស្ងាត់​ៗ »

សុភាសិត​រុស្ស៊ី​៖​ «បើ​សរសើរ​​ ​ត្រូវ​សរសើរ​​ឲ្យ​​ឮ​ៗ ​តែ​បើ​បន្ទោស ត្រូវ​បន្ទោស​​ស្ងាត់​ៗ »

ប្រ​ភព៖​​ University of Colorado Boulder

«​បើ​សរសើរ​​ ​ត្រូវ​សរសើរ​​ឲ្យ​​ឮ​ៗ ​តែ​បើ​បន្ទោស ត្រូវ​បន្ទោស​​ស្ងាត់​ៗ »​។​ នេះ​ជា​សុភាសិត​របស់​រុស្ស៊ី​ ដែល​ក្នុង​ន័យ​នេះ​​ចង់​​បង្រៀន​ និង ដាស់តឿន​ពី​វិធី​ក្នុង​ការ​សរសើរ​ ​និង បន្ទោស​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​​។

​​​​​ជា​ធម្មតា​​ទេ​ មនុស្ស​ណា​ក៏​ធ្លាប់​ខុស​ដែរ​ គ្រាន់​តែ​តិច​​ឬ​ច្រើន​ អចេតនា​ ឬ​​ដោយ​ចេតនា​​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​​ជា​ពិសេស​ក្នុង​នាម​ជា​​ថ្នាក់​លើ​គេ​ ​នៅ​ពេល​ឃើញ​នរណា​ម្នាក់​ធ្វើ​ខុស គឺ​មិន​ត្រូវ​ស្រែក​ជេរ​ ឬ ស្ដី​បន្ទោស​ខ្លាំង​ៗ​​​នៅ​មុខ​គេ​ឯង​នោះ​ឡើយ​។ ការ​ធ្វើ​បែប​នេះ ​នឹង​គ្មាន​លទ្ធផល​ល្អ​ឡើយ​​ព្រោះ​ ​​បុគ្គល​ដែល​ធ្វើ​ខុស​​នោះ ​​​នឹង​​មាន​អារម្មណ៍​ថា​«បាក់​​មុខ​ខ្លាំង»​ ​ហើយ​មិន​ត្រឹម​តែ​មិន​បើក​ចិត្ត​ក្នុង​ការ​កែ​ប្រែ​នោះ​ទេ ហើយ​ថែម​ទាំង​ស្អប់​អ្នក​ខ្លាំង​​ទៀត​។ ​ ​​

បន្ទោស​បែប​នេះ គេ​​ហៅ​ថា មនុស្ស​​«គ្មាន​​សិល្បៈ​ក្នុង​ការ​បន្ទោស»​។ ​​​វិធី​ដ៏​ល្អ​នោះ គឺ​ហៅ​ម្នាក់​ដែល​​ធ្វើ​ខុស​​នោះ ​មក​និយាយ​ទល់​មុខ​គ្នា​​ក្នុង​បន្ទប់​ ​ដោយ​ប្រាប់​ពី​​ចំណុច​ដែល​បាន​ធ្វើ​ខុស​ ​ហើយ​ក៏​ត្រូវ​ស្ដាប់​​ការ​បកស្រាយ​របស់​គេ​ផង​ដែរ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​​​បុគ្គល​ដែល​ធ្វើ​ខុស​នោះ​ ​ឲ្យ​ខិតខំ​បំពេញ​ការងារ​​ឡើង​វិញ​។ ​
​ផ្ទុយ​ទៅវិញ​ បើ​​​នរណា​ម្នាក់​សាង​គុណសម្បត្តិ​ ​អ្នក​មិន​ត្រូវ​ប្រកើយ​កន្តើយ​ក្នុង​ការ​សរសើរ​ ឬ ​ផ្ដល់​រង្វាន់​នោះ​ ព្រោះ​ការ​ធ្វើ​បែប​នេះ ជួយ​ឲ្យ​អ្នក​ដែល​ខិតខំ​បំពេញ​ការងារ​យ៉ាង​ល្អ​នោះ ​មាន​កម្លាំង​ចិត្ត​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ ​​​ហើយ​គិត​ថា ការ​ខិតខំ​របស់​គេ​គឺ​ពិត​ជា​មាន​តម្លៃ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031