អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អ្នក​និពន្ធ​អាមេរិក​ ​Marjory Stoneman Douglas​៖ ​​​​«​ត្រូវ​ក្រោក​ឈរ​ឡើង​ដើម្បី​ អ្វី​មួយ​នៅក្នុង​​ពិភពលោក​យើង​នេះ​»

អ្នក​និពន្ធ​អាមេរិក​ ​Marjory Stoneman Douglas​៖ ​​​​«​ត្រូវ​ក្រោក​ឈរ​ឡើង​ដើម្បី​ អ្វី​មួយ​នៅក្នុង​​ពិភពលោក​យើង​នេះ​»

ប្រ​ភព៖​​ Florida Memory

​​​«​ត្រូវ​ក្រោក​ឈរ​ឡើង​ដើម្បី​ អ្វី​មួយ​នៅក្នុង​​ពិភពលោក​យើង​នេះ​» ​។ ​​​នេះ​ជា​គតិ​របស់​លោក​ស្រី​ Marjory Stoneman Douglas​ដែល​ជា​អ្នក​និពន្ធ​អាមេរិក​។​ ក្នុង​ន័យ​នេះ ​​លោក​ស្រី​ចង់​ឲ្យ​មនុស្ស​ទូទៅ​ ​ត្រូវ​តែ​ហ៊ាន​ក្រោក​ឈរ​ឡើង​ ​ដើម្បី​​ធ្វើ​​កិច្ចការ​​​អស្ចារ្យ​​ណា​មួយ​ក្នុង​​ពិភពលោក​​​យើង​នេះ ​ទាន់​​មាន​ជីវិត​។ ​​

​​​​កើត​មក​ជា​មនុស្ស​​គឺ​ពិត​ជា​សំខាន់​ ​ប៉ុន្តែ​ឆាក​ជីវិត​មនុស្ស​គឺ​មិន​វែង​ពេក​នោះ​ទេ​ ដូច្នេះ​ហើយ បើ​អ្នក​មិន​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​ទេ​​ថា ត្រូវ​រស់​នៅ​ដើម្បី​ធ្វើ​កិច្ចការ​​អស្ចារ្យ​ណា​មួយ​ទេ នោះ​ពេលវេលា​​​មួយ​ថ្ងៃ​  មួយខែ ឬមួយ​ឆ្នាំ​នឹងកន្លង​ផុត​ទៅ​យ៉ាង​រហ័ស​​ និង ​គ្មាន​ខ្លឹម​សារ​។
​​មនុស្ស​ជាច្រើន​​ដែល​ជោគជ័យ​ក្នុង​លោក​ ​គឺ​សុទ្ធតែ​ដឹង​ពី​​គោលដៅ​ដែល​ខ្លួន​ត្រូវ​សម្រេច​ ​​ដូច្នេះ​ហើយ​មិន​បាន​មាន​ឧបសគ្គ​ប៉ុណ្ណា​នោះ​ទេ​ ​ពួក​គេ​តែង​ព្យាយាម​ជម្នះ​រហូត​បាន​សម្រេច​ ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​តម្លៃ។ មាន​តម្លៃ​ ព្រោះ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​​ ​មុន​ពេល​ខ្លួន​​ស្លាប់​។

​ដូច្នេះ​ហើយ ​គតិ​របស់​អ្នក​និពន្ធ​ខាង​លើ​នេះ គឺ​ពិត​ជា​មាន​អត្ថន័យ​​ជ្រៅ​ខ្លាំង​ណាស់​ ដែល​យើង​គួរ​តែ​ចងចាំ​ ​ហើយ​ព្យាយាម​អនុវត្ត។ អ៊ីចឹង​ហើយ​ ​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​ណា​នោះ​ទេ ត្រូវ​ចាំ​ថា ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ ​ដើម្បី​ធ្វើ​កិច្ចការ​អស្ចារ្យ​​ណា​មួយ​ដែល​ស្រប​ទៅ​នឹង​ស្ថានភាព​របស់​អ្នក៕

​ដោយ​៖ ​រតនា​ ​​​វិចិត្រ​
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930