អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បិតា​ស្ថាបនិក​អាមេរិក​​ ​លោក​Benjamin Franklin ៖ ​«​​នៅ​ពេល​អណ្ដូង​រីង​ ​​​​យើង​នឹង​ដឹង​អំពី​តម្លៃ​របស់​ទឹក​​»

បិតា​ស្ថាបនិក​អាមេរិក​​ ​លោក​Benjamin Franklin ៖ ​«​​នៅ​ពេល​អណ្ដូង​រីង​ ​​​​យើង​នឹង​ដឹង​អំពី​តម្លៃ​របស់​ទឹក​​»

ប្រ​ភព៖​​ The Philanthropy Roundtable

«​​នៅ​ពេល​អណ្ដូង​រីង​ ​​​យើង​នឹង​ដឹង​អំពី​តម្លៃ​របស់​ទឹក​​»​។ ​នេះ​ជា​សម្ដី​របស់​លោក​ Benjamin Franklin​ដែល​ជា​បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក​ ដែល​ចង់​ដាស់​តឿន​ដល់​មនុស្ស​ ​ឲ្យ​មើល​ឃើញ​អំពី​សារសំខាន់ ឬ ​គុណ​តម្លៃ​​របស់​នរណា​ម្នាក់​ ​ឬ ​វត្ថុ​អ្វី​មួយ​ មុន​ពេល​បាត់បង់​។

ជា​ទូទៅ​មនុស្ស​គឺ​ មិន​សូវ​ខ្វាយខ្វល់​អំពី​​នរណា​ម្នាក់​ឬ វត្ថុ​នៅ​ក្បែរ​ខ្លួន​នោះ​ឡើយ​ ដោយ​​​គិត​ថា ធម្មតា​ៗ (មិន​សូវ​មាន​តម្លៃ​)​​ ​​រហូត​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ ​​ហើយ​លុះ​ដល់​ថ្ងៃ​​មួយ​ដែល​បាត់បង់​មនុស្ស​ទាំង​នោះ ​ឬ​ វត្ថុ​ទាំង​នោះ ​ទើប​ភ្ញាក់​ខ្លួន​។ ​ភ្ញាក់​ខ្លួន​ព្រោះ​ថា ​ទើប​តែ​ដឹង​​​ថា ​​មនុស្ស​ ឬ វត្ថុ​ទាំង​នោះ គឺ​ពិត​​​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ខ្លួន ​ហើយ​បែរ​ជា​កន្លង​មក​ ខ្លួន​ឯង​មិន​ដែល​សូម្បី​តែ​​នឹក​ឃើញ​ ឬ ​មើល​ឃើញ​ក្នុង​កែវ​​ភ្នែក​។

​ដូច្នេះ​ហើយ ​ ​កុំ​​ចាំ​ទាល់តែ​អណ្ដូង​​រីង​ ​ឬ ស្ងួត​ទឹក​​អស់​ ទើប​ដឹង​ថា ​​ទឹក​មាន​តម្លៃ​។ ក្នុង​នាម​ជា​មនុស្ស​ ត្រូវ​ព្យាយាម​បែងចែក និង ​មើល​ឲ្យ​ឃើញ​អំពី​សារសំខាន់​ និង គុណ​តម្លៃ​របស់​វត្ថុ​ ឬ ​មនុស្ស​នីមួយៗ​​​៕

​ដោយ​៖ រតនា ​វិចិត្រ​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930