អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អ្នកប្រាជ្ញ​ចិន​ ខុង​ ជឺ​៖ ​«​​​គោរព​ខ្លួន​ឯង​សិន​ ​ទើប​អ្នកដទៃ​គោរព​អ្នក​»

​អ្នកប្រាជ្ញ​ចិន​ ខុង​ ជឺ​៖ ​«​​​គោរព​ខ្លួន​ឯង​សិន​ ​ទើប​អ្នកដទៃ​គោរព​អ្នក​»

ប្រ​ភព៖​​ Asia Society

«​​​គោរព​ខ្លួន​ឯង​សិន​ ​ទើប​អ្នកដទៃ​គោរព​អ្នក​»​។ ​​នេះ​ជា​គតិ​របស់​លោក​ ខុង​ ជឺ​ ដែល​ជា​អ្នក​ប្រាជ្ញ​ជំនាន់​ដើម​របស់​ចិន​។ ​ក្នុង​ន័យ​នេះ លោក​ចង់​ឲ្យ​មនុស្ស​ទូទៅ​ ព្យាយាម​ផ្ដល់​តម្លៃ​ និង ការ​គោរព​ចំពោះ​ខ្លួន​ឯង ​មុន​ពេល​ព្យាយាម​ចង់​ឲ្យ​គេ​គោរព​ និង ​ផ្ដល់​តម្លៃ​ខ្លួន​។​​
ជា​ធម្មតា​ទេ​ ដែល​អ្នកដទៃ​មិន​សូវ​យកចិត្ត​ទុកដាក់​ ​គោរព ឬ ​ផ្ដល់​តម្លៃ​ដល់​អ្នក​​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ថា​តើ​អ្នក​បាន​គោរព​ខ្លួន​ឯង​ឬ​នៅ​? ​​គោរព​ខ្លួន​ឯង​ក្នុង​ន័យ​នេះ ​មានន័យថា ត្រូវ​​​ពង្រឹង​ខ្លួន​ឯង និង ច្នៃ​ខ្លួន​ឯង​​ឲ្យ​ទៅជា​មនុស្ស​មាន​តម្លៃ ​​និង ​មាន​ប្រយោជន៍​ ​​មិន​មែន​ជា​មនុស្ស​ចោលម្សៀត​​នោះ​ទេ​។ ​ ​​​​​​​​​អ្នក​ខ្លះ​តែង​ ​និយាយ​ថា​​មាន​មនុស្ស​ជាច្រើន​មិន​គោរព​ខ្លួន​ ​និង​ ​មិន​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួន​ ប៉ុន្តែ​ខ្លួន​ឯង​ផ្ទាល់​មិន​ដែល​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ទេ​ អ៊ីចឹង​ហើយ​ តើ​នរណា​អាច​​គោរព​អ្នក​កើត​។

​ដូច្នេះ​ហើយ ​​ត្រូវ​​ព្យាយាម​​ច្នៃ​ខ្លួន​ឯង​​​ឲ្យ​ទៅ​ជា​មនុស្ស​មាន​តម្លៃ ​​​ហើយ​បើ​ទោះបី​ជា​មិន​ទាន់​មាន​នរណា​ទទួល​ស្គាល់​អ្នក​ក៏​ដោយ​ ​គឺ​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជោគជ័យ​ ៕

​ដោយ​៖ រតនា​​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31