អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​អ្នក​និពន្ធអាមេរិក​Napoleon Hill៖ ​​«​​អ្វី​ក៏​ដោយ​ ​​​ឲ្យ​តែ​មនុស្ស​អាច​គិត​ឃើញ​​​ ​ហើយ​​ជឿជាក់​ នោះ​វា​ប្រាកដ​ជា​អាច​សម្រេច​​បាន​»

​​អ្នក​និពន្ធអាមេរិក​Napoleon Hill៖ ​​«​​អ្វី​ក៏​ដោយ​ ​​​ឲ្យ​តែ​មនុស្ស​អាច​គិត​ឃើញ​​​ ​ហើយ​​ជឿជាក់​ នោះ​វា​ប្រាកដ​ជា​អាច​សម្រេច​​បាន​»

ប្រ​ភព៖​​ SuccessFastlane

«​​អ្វី​​ក៏​ដោយ​ ​​​ឲ្យ​តែ​មនុស្ស​អាច​គិត​ឃើញ​​​ ​ហើយ​​ជឿជាក់​ នោះ​វា​ប្រាកដ​ជា​អាច​សម្រេច​​បាន​»​។ នេះ​ជា​​គតិ​របស់​លោក Napoleon Hill​ ​​អ្នក​និពន្ធ​សៀវភៅ​ដ៏​​ល្បី​របស់​អាមេរិក​ជា​ពិសេស​ជា​​ស្នាដៃ​មួយ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​នោះ គឺ​ សៀវភៅ​​ «​Think and Grow Rich»​។ ​ ​ក្នុង​ន័យ​​​នេះ​ ​លោក​​ចង់​បញ្ជាក់ថា ​​គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដរាប​ណា​មនុស្ស​អាច​គិត​ឃើញ​ ហើយ​ជឿជាក់​ថា​​ ​អាច​​សម្រេច​បាន​​។
​​គ្មាន​​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ​ ​ឲ្យ​តែ​មនុស្ស​​គិត​ឃើញ​ ទោះបី​ជា​ ​​អ្នក​ផ្សេង​គិត​ថា ​​​​​ទៅ​មិន​រួច​ក៏​ដោយ​។ ​​កាល​ពី​ជំនាន់​មុន​ ​គ្មាន​នរណា​ម្នាក់​ជឿជាក់​ថា​​ ​​គេ​អាច​ហោះ​នៅ​លើ​អាកាស​បាន​នោះ​ឡើយ ​ប៉ុន្តែ​ដោយសារតែ​មនុស្ស​​មួយ​ចំនួន​ស្រមៃ​ចង់​​​ហោះ​​នៅ​លើ​អាកាស​ ​ដូច​បក្សី​​​​ ហើយ​ជឿជាក់​ថា ថ្ងៃ​​ណា​មួយ​ប្រាកដ​ជា​​អាច​ទៅ​រួច​ ​អ៊ីចឹង​ហើយ​ទើប​ការ​ស្រាវជ្រាវ​ចេះ​តែ​កើត​​ឡើង​ រហូត​យន្តហោះ​ត្រូវ​បាន​គេ​បង្កើត​​ឡើង​មែន ដែល​អាច​ដឹក​មនុស្ស​ និង ទំនិញ​ជាច្រើន​ហោះ​ឆ្លង​ពពក​ពី​​តំបន់​មួយ​ ទៅ​តំបន់​មួយ​ទៀត​។ ​

​មួយ​វិញ​ទៀត ​​យើង​អាច​លើក​យក​រឿងរ៉ាវ​របស់​​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​​​ ម៉ាមកនិយាយ​ ដែល​មុន​ពេល​​លោក​ក្លាយ​ជា​​មហាសេដ្ឋី​នោះ ​គឺ​គ្មាន​នរណា​ម្នាក់​ជឿ​លើ​គំនិត​របស់​បុរស​សម្គម​នេះ​ឡើយ​​ (គំនិត​ក្នុង​ការ​បើក​ទីផ្សារ​អនឡាញ​នៅ​ប្រទេស​ចិន ​ខណៈ​មាន​មនុស្ស​តិច​តូច​ប៉ុណ្ណោះ​ដែល​ស្គាល់​ពី​បច្ចេកវិទ្យា ​និង ​​អ៊ីនធឺណិត​)។ ​ប៉ុន្តែ​ដោយសារតែ​ ​​លោក​ចេក ​ម៉ា​ ​ជឿជាក់​ថា ​អ្វី​ដែល​ជា​ការ​គិត​របស់​ខ្លួន​នោះ​ ​អាច​ក្លាយ​ជា​ការ​ពិត​​ ទើប​លោក​បាន​ព្យាយាម​ធ្វើ​វា​​ឲ្យ​អស់​ពី​លទ្ធភាព​ ទោះបី​ជា​មាន​គេ​សើច​ចំអក​ក៏​ដោយ។ ប៉ុន្តែ​ចុង​ក្រោយ ​​មនុស្ស​ដែល​ត្រូវ​បាន​គេ​សើច​ចំអក​នោះ​ បាន​ក្លាយ​ជា​មហាសេដ្ឋី​។​​​​​​​
ដូច្នេះ​ហើយ​ ប្រសិន​បើ​អ្នក​មាន​គំនិត​អ្វី​មួយ​ប្លែក​ពី​គេ​​នោះ ​គឺ​ត្រូវ​តែ​ជឿជាក់​លើ​​ខ្លួន​ហើយ ​ហើយ​ព្យាយាម​ធ្វើ​វា​​ឲ្យ​ក្លាយ​ជា​ការ​ពិត​។ ​អ្នក​ដទៃ​គិត​យ៉ាង​​​ដូចម្ដេច​ គឺ​មិន​សូវ​សំខាន់​នោះ​ទេ ​​តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ព្យាយាម​ធ្វើ​វា​ ​​​ឲ្យ​ចេញ​ជា​រូប​រាង​​ទោះបី​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ​៕

​ដោយ​៖ ​រតនា​ ​​​​​វិចិត្រ​

​​
​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031