អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​កង​នាវា​​ប្រយុទ្ធ​អាមេរិក​ នឹង​ផ្លាស់ទី​ទៅ​កាន់​ឧបទ្វីប​​កូរ៉េ​ឆាប់ៗ​នេះ!

​កង​នាវា​​ប្រយុទ្ធ​អាមេរិក​ នឹង​ផ្លាស់ទី​ទៅ​កាន់​ឧបទ្វីប​​កូរ៉េ​ឆាប់ៗ​នេះ!

​កង​នាវា​ប្រយុទ្ធ Carl Vinson ​ល្បាត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ពេល​កន្លង​ទៅ

ប្រ​ភព៖​​ https://www.elitereaders.com

​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​ម្នាក់​​បាន​ថ្លែង​ប្រាប់​​សារព័ត៌មាន​ Reuters ​ថា​ ​​ក្រុម​​កង​ទ័ព​ជើង​ទឹក​​​ផ្នែក​ប្រយុទ្ធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​​មហាសមុទ្រ​ប៉ាស៊ីហ្វិច​​ផ្នែក​ខាង​លិច​​ក្បែរ​ឧបទ្វីប​កូរ៉េ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ ស្រប​ពេល​ដែល​មាន​ភាព​តាន​តឹង​​​លើ​កម្មវិធី​​​​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

​មន្ត្រី​សហរដ្ឋ​អាមេរិក​ដដែល​រូប​នោះ​ មិន​ត្រូវ​បាន​ទម្លាយ​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​​គ្រាន់​តែ​ដឹង​​ច្បាស់​​ការណ៍​ថា​ ​កង​កម្លាំង​មួយ​ក្រុម​នោះ​មាន​ឈ្មោះ​ថា​ Carl Vinson ​ហើយ​ក្នុង​ក្រុម​នោះ​មាន​នាវា​ដឹក​យន្តហោះ​មួយ​ដែល​នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​សិង្ហបុរី​​ឆ្ពោះ​ទៅ​កាន់​​ឧបទ្វីប​កូរ៉េ​តែ​ម្ដង។​​

​យោង​​ប្រភព​ព័ត៌មាន​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​នេះ​​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​កូរ៉េខាងជើង​ជា​រឿយៗ​តែង​តែ​រំលឹក​ពី​​ការ​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​ ឬ​​សព្វាវុធ​ប្រហាក់​ប្រហែល​នេះ​ដែល​តាម​ការ​ព្យាករណ៍​​វា​នឹង​អាច​បាញ់​សាក​ល្បង​នៅ​ថ្ងៃ​ទី​១៥​ មេសា​ ​ដែល​​ចំ​ថ្ងៃ​​រំលឹក​​ខួប​កំណើត​របស់​ស្ថាបនិក​កូរ៉េខាងជើង​ទី​ ១០៥ ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ប្រចាំ​ឆ្នាំ​តែ​ម្ដង៕​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031