អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កិច្ចការ​ច្រើន​ជាមួយ​បទ​បង្ហាញ​ផ្សេងៗ ឬ​ចូលចិត្ត​ទស្សនា​វីដេអូ​ធំ​ទូលាយ និង​លេង​ហ្គេម​ក្នុង​អេក្រង់​​ធំ​ជកចិត្ត​សាក​ល្បង​ជាមួយ Smart Portable Projector នេះ

កិច្ចការ​ច្រើន​ជាមួយ​បទ​បង្ហាញ​ផ្សេងៗ ឬ​ចូលចិត្ត​ទស្សនា​វីដេអូ​ធំ​ទូលាយ និង​លេង​ហ្គេម​ក្នុង​អេក្រង់​​ធំ​ជកចិត្ត​សាក​ល្បង​ជាមួយ Smart Portable Projector នេះ

ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន Keruo TV ​ថ្មីៗ​នេះ ទើប​បាន​ផលិត​ចេញ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ឆ្លាតវៃ​ទំហំ​តូច​សម្រាប់​ដាក់​តាម​ខ្លួន (portable smart projector) ​ដែល​មាន​ឈ្មោះ​ថា Keruo L7។ Projector រាង​តូច​ច្រឡឹង Keruo L7 នៅ​សប្ដាហ៍​នេះ​ត្រូវ​បាន​លើក​គម្រោង​ឡើង​នៅ​លើ​គេហទំព័រ​ Indiegogo ដើម្បី​ស្វែងរក​មូលនិធិ សម្រាប់​ផលិត​លក់​នៅ​លើ​ទីផ្សារ ទៅតាម​តម្រូវការ។

​KRUO L7 Smart Pico Projector តូច​នេះ នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់ពី ២៩៩ដុល្លារ ដែល​នឹង​ចាប់ផ្ដើម​ចែកចាយ​លក់​ក្នុង​អំឡុង​ខែ​មិថុនា ខាង​មុខ។ សូម​ទស្សនា​វីដេអូ​បង្ហាញ​លំអិត​អំពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ឆ្លាតវៃ​ប្រភេទ Portable នេះ

KERUO L7 ​គឺ​ជា Projector ​ស្រួល​យក​តាម​ខ្លួន​បំផុត (super portable) ដែល​ត្រូវ​បាន​ផលិត​មាន​លក្ខណៈ​ពិសេស​ឆ្លាតវៃ និង​មាន​ថ្ម (battery) នៅ​ក្នុង​នោះ​ស្រាប់ ស្រួល​យក​ប្រើ​តាម​ខ្លួន។ ការ​ឌីហ្សាញ​នៅ​លើ​កូន Projector នេះ មាន​លក្ខណៈ​ហាប់​ណែន​មុំា​ល្អ រាង​បួន​ជ្រុង ទ្រវែង។ តាមរយៈ KERUO L7 នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​លោក​អ្នក​ក្នុង​ការ​ធ្វើ​បទបង្ហាញ​ផ្សេងៗ ទស្សនា​វីដេអូ​បាន​ទូលាយ និង​លេង​ហ្គេម​បាន​យ៉ាង​ជក់ចិត្ត៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Indiegogo

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031