អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​នីក​ ​វ្យូជីស៊ីក​ (​Nick Vujicic)៖ «​​ការ​ប្រថុយ​មាន​​​ពីរ​ប្រភេទ​​គឺ​ ប្រថុយ​ដោយ​​​​​ការ​ព្យាយាម និង ​​​មិន​​ព្យាយាម​»

​នីក​ ​វ្យូជីស៊ីក​ (​Nick Vujicic)៖ «​​ការ​ប្រថុយ​មាន​​​ពីរ​ប្រភេទ​​គឺ​ ប្រថុយ​ដោយ​​​​​ការ​ព្យាយាម និង ​​​មិន​​ព្យាយាម​»

ប្រ​ភព៖​​ AllIndiaRoundUp

«​​ការ​ប្រថុយ​មាន​​​ពីរ​ប្រភេទ​​គឺ​ ប្រថុយ​ដោយ​​​​​ការ​ព្យាយាម និង ​​​មិន​​ព្យាយាម​»​។​ ​នេះ​ជា​សម្ដី​របស់​លោក​នីក​ ​វ្យូជីស៊ីក​ (​Nick Vujicic)​ដែល​ជា​​​អ្នក​ជំនាញ​ផ្នែក​លើកទឹកចិត្ត​ និង ​អ្នក​បណ្ដុះបណ្ដាល​​ភាព​ជោគជ័យ ​​ទោះបី​ជា​​រូប​​លោក​ផ្ទាល់​មាន​ពិការភាព​ពី​កំណើត​ក៏​ដោយ​​ ។ ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា​ ​​បើ​មិន​ថា ​​​ព្យាយាម​ធ្វើ​ ឬ មិន​ព្យាយាម​ធ្វើ​នោះ​ទេ​ វា​គឺ​សុទ្ធតែ​ជា​រឿង​ដែល​ប្រថុយ​។

​​​​​​ប្រាកដ​ណាស់​ថា គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​​ឡើង​ឲ្យ​ច្បាស់​១០០​ភាគរយ​​នោះ​ទេ​​​។ ​ចំពោះ​មនុស្ស​មួយ​ចំនួន ​​​បាន​សម្រេច​ចិត្ត​ព្យាយាម​ធ្វើ​អ្វី​មួយ​ ជា​​​មួយ​នឹង​ក្ដី​រំពឹង​ថា នឹង​សម្រេច​ ឬ ​នឹង​ទទួល​បាន​ផល​ជា​វិជ្ជមាន​។ ចំណែក​អ្នក​ខ្លះ​ទៀត​ សម្រេច​ចិត្ត​មិន​ព្យាយាម​ធ្វើ ​ព្រោះ​គិត​ថា វា​លំបាក​ពេក​ ​អ៊ីចឹង​សុខចិត្ត​នៅ​ស្ងៀម​​វិញ​ប្រសើរ​ជាង​។ ​​​​

សម្រាប់​អ្នក​ដែល​ព្យាយាម​ធ្វើ​​វិញ ​​មើល​ទៅ​ហាក់​ដូច​ជា​ប្រថុយ​ខ្លាំង​ណាស់ ​ព្រោះ​ថា អាច​នឹង​ប្រឈម​នឹង​​បរាជ័យ​​ ​ឬ នាំ​រឿង​ខ្មាស​គេ​ដាក់​ខ្លួន​​នៅ​ពេល​មិន​ជោគជ័យ​ ចំណែក​អ្នក​ដែល​សុខចិត្ត​នៅ​ស្ងៀម​ ឬ មិន​ព្យាយាម​វិញ​មើល​ទៅ​ហាក់​ដូច​ជា​ ​​​មិន​​ត្រូវ​បាត់បង់​អ្វី​ ឬ ខាតបង់​ ឬ ​​​ប្រថុយ​អ្វី​នោះ​ទេ​​។ ​​​​ ​យ៉ាង​ណា​ក៏​ដោយ​ បើ​​មើល​​ឲ្យ​ដិតដល់​ទៅ​គ្មាន​នរណា​ដែល​មិន​ប្រថុយ​នោះ​ទេ​​ ​ព្រោះ​​ពួកគេ​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ ឬ​​មិន​ទទួល​បាន​អ្វី​មួយ​​ដែល​ខ្លួន​ចង់​បាន​។ ​

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រថុយ​នឹង​ការ​ធ្វើ​ ឬ ព្យាយាម​នោះ ​គឺ​មាន​លក្ខណៈ​វិជ្ជមាន​ជាង​ អ្នក​ដែល​មិន​ព្យាយាម​ ព្រោះ​ថា ​អ្នក​ដែល​​ហ៊ាន​ប្រថុយ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ ​ពួកគេ​​អាច​នឹង​ជោគជ័យ​ធំធេង​ (ប្រសិន​បើ​សម្រេច)​ ​ហើយ​បើ​ទោះបី​ជា​បរាជ័យ​ ក៏​ពួកគេ​ទទួល​បាន​មេរៀន​ និង​ពិសោធន៍​ដ៏​អស្ចារ្យ​ ដែល​មិន​អាច​រក​បាន​ ឬ រៀន​បាន​ដោយ​ងាយ​។ ចំណែក​អ្នក​ដែល​​មិន​ហ៊ាន​ព្យាយាម​ធ្វើ​​អ្វី​មួយ​វិញ ​គឺ​ប្រឈម​នឹង​ការ​ខាតបង់​ធំ​ ​បើ​ទោះបី​ជា​មើល​ទៅ​ហាក់​ដូច​ជា​​ ​មិន​ត្រូវ​បាត់​បង់​អ្វី​ក៏​ដោយ​។ ​បាត់បង់​ទី​មួយ​ គឺ​ឱកាស​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ធំធេង​​ និង ​ទី២​ គឺ ​គ្មាន​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ពី​ដំណើរការ​ និង មេរៀន​សំខាន់ៗ​ក្នុង​ពេល​ដែល​ព្យាយាម​ធ្វើ​នោះ​​ (មិន​ថា​ជោគជ័យ ឬ បរាជ័យ​)៕

អត្ថបទល្អៗផ្សេងទៀត៖

លី ​ស៊ាវ​ឡុង​៖ ​​«​អ្នក​ដែល​មិន​ដឹង​ខ្លួន​ថា​​កំពុង​ដើរ​ក្នុង​ទី​ងងឹត​​ គ្មាន​ថ្ងៃ​ស្គាល់​ពន្លឺ​ឡើយ​»​

​​អ្នក​និពន្ធ​បារាំង​George Sand ៖ «​​​នៅ​ពេល​អ្នក​ស្រលាញ់​គេ​ ហើយ​គេ​ស្រលាញ់​វិញ ​ជា​សុភមង្គល​សំខាន់​បំផុត​ក្នុង​ជីវិត​​​»

​​មហាសេដ្ឋី​ហុងកុង​ ​លី កាស៊ីង​៖ «​មិន​មែន​ខ្ញុំ​សំណាង​ទេ​ តែ​ខ្ញុំ​ប្រឹង​ធ្វើ​ការ​​ខ្លាំង​ណាស់​ ​​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​កំណត់​»

​​​​​​​​​ដោយ​៖ រតនា​ ​​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728