អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បទពិសោធន៍ និង ចំណេះ​ដឹង​ខ្លះ​ៗ ដែល​អ្នក​​គួរ​រៀន​ពី​​អ្នក​ជំនួញ​ល្បីៗ​ទូទាំង​ពិភព​លោក​

បទពិសោធន៍ និង ចំណេះ​ដឹង​ខ្លះ​ៗ ដែល​អ្នក​​គួរ​រៀន​ពី​​អ្នក​ជំនួញ​ល្បីៗ​ទូទាំង​ពិភព​លោក​

តើ​អ្នក​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ​ដែរ​ឬ​ទេ​? ចំពោះ​អ្នក​ដែល​មាន​អាជីវកម្ម​ខ្លួន​ឯង​ស្រាប់​តែ​ហាក់​ដូច​ជា​មិន​សូវ​ជោគជ័យ​ អ្នក​មិន​គួរ​បោះបង់​វា​ចោល​ត្រឹម​ហ្នឹង​​ទេ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​គួរ​ចំណាយ​ពេល​សិក្សា​ពី​គន្លឹះ​ខ្លះ​ៗ ដែល​អ្នក​​ជំនួញ​ល្បី​ៗ​ទូទាំង​ពិភពលោក​បាន​ផ្ដល់​ឲ្យ​អ្នក​ដឹង​។ ក្នុង​នោះ​មាន​​៖​

១) លោក Milton Hershey ៖ លោក Hershey​ធ្លាប់​បង្កើត​ក្រុមហ៊ុន​លក់​ស្ករគ្រាប់​ចំនួន​៣​កន្លែង ហើយ​គ្មាន​​កន្លែង​ណា​ជោគជ័យ​ទេ​។ បន្ទាប់​មក​លោក​មាន​គំនិត​ថ្មី​ បើក​ហាង លក់​Caramel ​ដាច់​ជាង​គេ​ ហើយ​គំនិត​បន្ទាប់​គឺ​បង្កើត​សូកូឡា​ដ៏​ល្បី មក​ដល់​សព្វ​ថ្ងៃ​នេះ​ ដែល​មាន​ម៉ាក​​ឈ្មោះ​ថា​ Hershey​នេះ​ឯង​។

២) លោក Todd Graves ៖ លោក​ធ្លាប់​រៀន​ធ្លាក់​ ​ហើយ​ការងារ​មិន​តិច​ឡើយ​ដែល​លោក​បាន​ដាក់​ធ្វើ​តែ​មិន​ជាប់​។ តែ​លោក​មិន​បោះបង់​ចោល​ឡើយ លោក​ខំ​ប្រឹង​ធ្វើ​ការ ៩០​ម៉ោង​ក្នុង​មួយ​អាទិត្យ ដើម្បី​បាន​ដើម​ទុន ចាប់​ផ្ដើម​រក​ស៊ី​ជោគជ័យ​ខ្លាំង​មក​ដល់​សព្វ​ថ្ងៃ​។ បច្ចុប្បន្ន​លោក​ជា​ ស្ថាបនិក​ភោជនីយដ្ឋាន​Raising Cane’s Chicken Fingers។

៣) លោក Earl Silas Tupper ៖ លោក​ធ្លាប់​បិទ​អាជីវកម្ម​ចោល​ម្ដង​ហើយ​ដោយ​សារ​តែ​ក្ស័យធន​។ បន្ទាប់​មក​លោក​បាន​ជាប់​ទៅ​​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ។ លោក​តស៊ូ​ទាល់​តែ​បាន​បង្កើត​ក្រុមហ៊ុន ​លក់​សម្ភារៈ​ក្នុង​ផ្ទះ​​​​ម៉ាក Tupperwade ​ដ៏​ល្បី​មួយ​នៅ​អាមេរិក ។

៤) លោក​ Nick Woodman ៖ លោក​ធ្លាប់​ចេញ​​រក​ស៊ី​បាន​២​ដង ហើយ​វា​បរាជ័យ​ទាំង​២​លើក​។ លោក​ក៏​ត្រលប់​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ ហើយ​ខិត​ខំ​​ខ្លាំង​​ក្នុង​ការ​ស្រាវជ្រាវ​អ្វី​ដែល​លោក​កំពុង​ចាប់​អារម្មណ៍។ ​ជំនួញ​លើក​នេះ​គឺ​ជោគជ័យ​ខ្លាំង ដោយសារ​រ​លោក​បាន​​រក​ឃើញ​​កាមេរ៉ា​តូច​ល្អិត​តែ​មាន​គុណភាព​ល្អ​មួយ ឈ្មោះ​ថា GoPro ៕

ប្រែ​សម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930