អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហាសេដ្ឋី​ចិន​ លោក​ ចេក ម៉ា​៖ «​ប្រសិនបើ​អ្នក​មិន​ធ្វើ​​ទេ​ ​ស្អី​ក៏​មិន​អាច​ទៅ​រួច​ដែរ​»

មហាសេដ្ឋី​ចិន​ លោក​ ចេក ម៉ា​៖ «​ប្រសិនបើ​អ្នក​មិន​ធ្វើ​​ទេ​ ​ស្អី​ក៏​មិន​អាច​ទៅ​រួច​ដែរ​»

ប្រ​ភព៖​​ www.asianentrepreneur.org

«​ប្រសិនបើ​អ្នក​មិន​ធ្វើ​​ទេ​ ​ស្អី​ក៏​មិន​អាច​ទៅ​រួច​ដែរ​»។ នេះ​ជា​សម្ដី​របស់​លោក​ចេក ម៉ា ​ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា ​​ជា​អ្នក​មាន​ផុត​លេខ​នៅ​ចិន​ ដែល​វិវត្ត​ខ្លួន​ចេញ​ពី​​​ជន​សាមញ្ញ​មួយ​រូប​ ​ហើយ​ធ្លាប់​ត្រូវ​បាន​គេ​សើច​ចំអក​​​លើ​គំនិត​ និង​ផែនការ​​អាជីវកម្ម​របស់​ខ្លួន​។ ​​ក្នុង​ន័យ​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា ​​​​​បើ​​គ្មាន​ការ​តស៊ូ​ដើម្បី​ធ្វើ​ទេ​នោះ​​ ​កុំ​សង្ឃឹម​​ថា​ ​បាន​សម្រេច​កិច្ចការ​អ្វី​ឲ្យ​សោះ​។

​​កាល​ពី​មុន​​ ជា​​​ពិសេស​ក្នុង​ទសវត្ស​ឆ្នាំ​៩០​​ គឺ​គ្មាន​នរណា​ម្នាក់​គិត​ថា ​លោក​ចេក​ ម៉ា ​ដែល​ជា​បុរស​សំគម​​ល្អិត​នេះ​ ​មាន​វាសនា​​អាច​ធ្វើ​ឲ្យ​គំនិត​អាជីវកម្ម​របស់​ខ្លួន​ជោគជ័យ​​នោះ​ឡើយ​ ​​​ហើយ​ការ​ក្លាយ​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​ គឺ​រឹត​តែ​អត់​​សង្ឃឹម​ទៅ​ទៀត​។ ​​អ្នក​ដទៃ​គិត​យ៉ាង​​ណា​ គឺ​មិន​សំខាន់​ពេក​​នោះ​ទេ​ តែ​អ្វី​ដែល​សំខាន់​នោះ ​​គឺ​​​លោក ចេក​ ម៉ា​មិន​បាន​នៅ​ស្ងៀម​ ឬ ​មិន​បាន​ទោរទន់​ទៅ​តាម​ពាក្យ​សម្ដី​របស់​អ្នកដទៃ​នោះ​ឡើយ​ ពោល​គឺ​​​នៅ​តែ​បន្ត​ធ្វើ​​កិច្ចការ​ដែល​ខ្លួន​គិត​ថា អាច​ទៅ​រួច​ ហើយ​នឹង​​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​ ទោះបី​ជា​មិន​ធ្លាប់​គិត​ថា​ នឹង​អាច​ក្លាយ​ជា​អ្នក​មាន​ផុតលេខ​នៅ​ចិន​ក៏​ដោយ​។

​ការ​ជម្នះ​ ​និង បន្ត​ធ្វើ​ការងារ​ដែល​ខ្លួន​​យល់​ថា ​ត្រឹមត្រូវ​ និង អាច​​សម្រេច​បែប​នេះ​ហើយ​ ទើប​ធ្វើ​​ឲ្យ​វាសនា​របស់​​លោក​​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​ បើ​ទោះបី​ជា​រយៈពេល​ប្រហែល​៣​ឆ្នាំ​ដំបូង​​​នៃ​អាជីវកម្ម​របស់​​លោក​ចេក​ ម៉ា​ ​មិន​ទទួល​បាន​ប្រាក់​ចំណូល​សមប្រកប​ក៏​ដោយ​ តែ​អ្វី​ដែល​សំខាន់​​នោះ គឺ​ការ​មិន​បោះបង់​​ ទើប​ធ្វើ​ឲ្យ​លោក​មាន​​ថ្ងៃ​នេះ​។

​ប្រសិន​បើ​លោក​ទោរទន់​ទៅ​តាម​ពាក្យ​សម្ដី​របស់​អ្នកដទៃ​ ​​ហើយ​​មិន​ព្រម​បន្ត​អាជីវកម្ម​របស់​ខ្លួន​ទេ​នោះ​​​ ​ម្ល៉េះ​​គ្មាន​ឈ្មោះ​​ ចេក ​ម៉ា ​ដែល​ត្រូវ​បាន​ពិភពលោក​ស្គាល់​ និង កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ឡើយ។ ដូច្នេះ​ហើយ​ នេះ​ជា​មេរៀន​មួយ​ដ៏​សំខាន់​ដែល​យើង​គួរ​តែ​រៀន​សូត្រ​ ព្រោះ​​បើ​យើង​មិន​ព្រម​ធ្វើ​អ្វី​មួយ​ទេ​ នោះ​កុំ​សង្ឃឹម​​ថា ​មាន​​រឿង​ល្អ ឬ ​រឿង​អស្ចារ្យ​ណា​មួយ​​កើត​​ឡើង​ក្នុង​ជីវិត​​ឲ្យ​សោះ​៕

 

អត្ថបទល្អៗផ្សេងទៀត៖

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

​ដោយ​៖ រតនា ​​វិចិត្រ​
​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031