អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អតីត​អ្នក​និពន្ធ​អាមេរិក​ ​​លោក​ ​Zig Ziglar៖ ​​«​ការ​កំណត់​គោលដៅ​បាន​យ៉ាង​ត្រឹមត្រូវ​​ មាន​ន័យ​ស្មើ​នឹង​​​​សម្រេច​​ការងារ​បាន​ពាក់​កណ្ដាល​»

​អតីត​អ្នក​និពន្ធ​អាមេរិក​ ​​លោក​ ​Zig Ziglar៖ ​​«​ការ​កំណត់​គោលដៅ​បាន​យ៉ាង​ត្រឹមត្រូវ​​ មាន​ន័យ​ស្មើ​នឹង​​​​សម្រេច​​ការងារ​បាន​ពាក់​កណ្ដាល​»

ប្រ​ភព៖​​ Balanced Achievement

​​​«​ការ​កំណត់​គោលដៅ​បាន​យ៉ាង​ត្រឹមត្រូវ​​ មាន​ន័យ​ស្មើ​នឹង​​​​សម្រេច​​ការងារ​បាន​ពាក់​កណ្ដាល​»។ នេះ​ជា​គតិ​​របស់​​លោក​ Zig Ziglar​ ដែល​ជា​អតីត​អ្នក​និពន្ធ​ និង ជា​អ្នក​ជំនាញ​ផ្នែក​បណ្ដុះ​ភាព​ជា​អ្នក​ជោគជ័យ​យ៉ាង​​ល្បី​ឈ្មោះ​របស់​អាមេរិក​។ ក្នុង​ន័យ​នេះ​​លោក​ចង់​បញ្ជាក់​ថា ​ ​​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ត្រឹមត្រូវ​នោះ ​​​មាន​ន័យ​ថា ពួកគេ​បាន​ដើរ​​​ពាក់​កណ្តាល​ផ្លូវ​ទៅ​ហើយ​។​

​ក្នុង​លោក​នេះ ​គ្មាន​បុគ្គល​ជោគជ័យ​​ណា​មួយ​ ដែល​មិន​បាន​​កំណត់​គោលដៅ​ជីវិត​របស់​ខ្លួន​នោះ​ឡើយ​ ពោល​គឺ​ពួកគេ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ អំពី​ផ្លូវ​ជីវិត​របស់​ខ្លួន​។ ​​ការ​កំណត់​គោលដៅ​យ៉ាង​ត្រឹមត្រូវ​ និង ច្បាស់លាស់​បែប​នេះ វា​ប្រៀប​បាន​នឹង​ការ​​កាន់​ផែនទី​នៅ​ក្នុង​ដៃ​ ដែល​​​អ្នក​​មិន​ងាយ​នឹង​វង្វេង​ផ្លូវ​​បើ​ទោះបី​ជា​ ទៅ​ដល់​ទី​សែន​ឆ្ងាយ​ ឬ ​ក្នុង​ព្រៃ​​ក៏​ដោយ ​ព្រោះ អ្វីៗ គឺ មាន​នៅ​ក្នុង​ផែន​ទី​ទាំង​អស់​ ​គ្រាន់​តែ​ថា អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ ​​ដើម្បី​ឲ្យ​ទៅ​ដល់​គោលដៅ​ឬ​អត់ ជា​ពិសេស​​ពេល​មាន​បញ្ហា​។
​ ​
​មាន​មនុស្ស​មិន​តិច​ទេ ​ដែល​​បរាជ័យ​ក្នុង​ការ​កំណត់​គោលដៅ​​ឲ្យ​មាន​ច្បាស់​ក្នុង​ជីវិត​របស់​ខ្លួន​ អ៊ីចឹង​ហើយ​បាន​ជា​ពួកគេ​មិន​សម្រេច​អ្វី​បាន​ក្នុង​ជីវិត​។ ​មាន​ន័យ​ថា បើ​អ្នក​បរាជ័យ​ក្នុង​ការ​រៀបចំ​ផែនការ​ ​ឬ ​គោលដៅ​ ​វា​មាន​ន័យ​យ៉ាង​ច្បាស់​ថា អ្នក​​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បរាជ័យ​។ អ៊ីចឹង​ហើយ ​វា​មិន​ចម្លែក​ទេ​ដែល​​អ្នក​បរាជ័យ​នោះ​។
ដូច្នេះ​ហើយ ​ត្រូវ​ចាំ​ថា ​ជីវិត​​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់លាស់​មួយ ​បើ​​មិន​ដូច្នោះ​ទេ​ ​អ្នក​នឹង​កើត​មក​ដើម្បី​តែ​កំដរ​គេ​ ជោគជ័យ​ប៉ុណ្ណោះ​៕

​ដោយ​៖ រតនា​ វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930