អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក​ ​Albert Einstein៖ «​មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​»

លោក​ ​Albert Einstein៖ «​មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​»

ប្រ​ភព៖​​ pixabay.com

«​មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​»​ ​។ នេះ​ជា​គតិ​របស់​​រូប​វិទូ​ដ៏​ល្បី​ឈ្មោះ​នៅ​​​លើ​ពិភពលោក​ គឺ​​លោក ​Albert Einstein ដែល​ក្នុង​​ន័យ​នេះ​ ​​ចង់​​​បញ្ជាក់​ថា ​ជីវិត​ដែល​កើត​មក​​ដោយ​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​​ក្នុង​​លោក​នេះ គឺ​ជា​ជីវិត​ដ៏​មាន​ន័យ​។

​​​​​មនុស្ស​លោភលន់ ​និង​ ​ចិត្ត​អាក្រក់​ គឺ​​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​តែ​ខ្លួន​ឯង​បាន​ខ្ពស់​ បាន​ចំណេញ​ និង បាន​ល្បី​ បើ​ទោះបី​ជា​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ទឹកភ្នែក​​ ឬ កើត​ទុក្ខ​ប៉ុណ្ណា​ក៏​ដោយ។ ​​យ៉ាង​ណា​ក៏ដោយ​ សម្រាប់​​លោក​ Albert Einstein ​​មិនបាន​​ឲ្យ​តម្លៃ​លើ​មនុស្ស​ប្រភេទ​នេះ​ឡើយ​ ពោល​គឺ​​ចាត់​ទុក​ថា ​មនុស្ស​ប្រភេទ​នេះ​កើត​មក​​​ជា​មួយ​នឹង​ជីវិត​ដែល​គ្មាន​ន័យ​ ឬ តម្លៃ​អ្វី​ទាំង​អស់​ ព្រោះ​កើត​មក​ដើម្បី​ជា​ទម្ងន់​របស់​ផែនដី​។
​ប៉ុន្តែ​​​រូប​វិទូ​រូប​នេះ​ បាន​ផ្ដល់​តម្លៃ​យ៉ាង​លើស​លប់​ទៅ​ដល់​ មនុស្ស​ទាំង​ឡាយ​ណា​ដែល​កើត​មក​ ​ដោយ​មិន​​ព្យាយាម​កេងប្រវ័ញ្ច​ ឬ ​ធ្វើ​បាប​អ្នកដទៃ​​ដើម្បី​ប្រយោជន៍​ខ្លួន​ ហើយ​ថែម​ទាំង​ព្យាយាម​ធ្វើ​គ្រប់បែប​យ៉ាង​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​ពួង​ទៅវិញ​។

​តាម​ពិត​ទៅ ​មិន​ថា ​អ្នក​ធ្វើ​​ល្អ​ឬ ​ធ្វើ​អាក្រក់​នោះ​ទេ ​គឺ​ចុង​ក្រោយ​​នៅ​តែ​ស្លាប់​ ​ហើយ​មិន​ថា​ទ្រព្យសម្បត្តិ​ ​​ឬ ​តួនាទី​​អ្វី​ឡើយ​ ​គឺ​​មិន​អាច​​យក​ទៅ​ជា​មួយ​បាន​ឡើយ​ មាន​ន័យ​ថា ​កើត​មក​ទទេ​ ​ពេល​ស្លាប់​ទៅ​វិញ​ក៏​ទទេ​ដែរ​។​ ខុស​គ្នា​ត្រង់​ថា ​អ្នក​បាន​ដែល​ធ្វើ​អំពើ​ល្អ​ច្រើន គឺ​​​តែង​តែ​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា ជីវិត​ស្រស់បំព្រង​ និង មាន​​ន័យ​បំផុត​ ​​​ដោយ​ឡែក​អ្នក​ដែល​ធ្វើ​អាក្រក់​វិញ គឺ​មាន​តែ​ភាព​ភ័យ​ខ្លាច​ ​និង​​ការ​សោកស្ដាយ​ ប៉ុណ្ណោះ​នៅ​​ដំណាក់កាល​នៃ​ជីវិត​ចុងក្រោយ​របស់​ខ្លួន​៕
​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930