អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​បិតា​ស្ថាបនិក​​អាមេរិក​លោក​ ​Thomas Jefferson​​៖ ​«​​​ខ្ញុំ​មើល​ឃើញ​ថា ​​​កាលណា​ប្រឹងប្រែង​​កាន់​​តែ​ខ្លាំង​ ​​ខ្ញុំ​ជួប​សំណាង​កាន់​តែ​ច្រើន​»

​បិតា​ស្ថាបនិក​​អាមេរិក​លោក​ ​Thomas Jefferson​​៖ ​«​​​ខ្ញុំ​មើល​ឃើញ​ថា ​​​កាលណា​ប្រឹងប្រែង​​កាន់​​តែ​ខ្លាំង​ ​​ខ្ញុំ​ជួប​សំណាង​កាន់​តែ​ច្រើន​»

ប្រ​ភព៖​​ www.history.com

​«​​​ខ្ញុំ​មើល​ឃើញ​ថា ​​​កាលណា​ប្រឹងប្រែង​​កាន់​​តែ​ខ្លាំង​ ​​ខ្ញុំ​ជួប​សំណាង​កាន់​តែ​ច្រើន​» ។​ នេះ​ជា​ពំនោល​របស់​​លោក​ Thomas Jefferson​​ ដែល​ជា​បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក​ ដែល​ក្នុង​ន័យ​នេះ​ ​លោក​ចង់​បញ្ជាក់​ថា ​សំណាង​មិន​មែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ​​ ពោល​គឺ​ទាល់​តែ​យើង​ជា​អ្នក​បង្កើត​វា​ ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​។

​មនុស្ស​ជាច្រើន​យល់​ឃើញ​ថា សំណាង​គឺ​ជា​ អ្វី​ៗ​ដែល​កើត​​ឡើង​ខ្លួន​វា​​ អ៊ីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ ​ដេក​ចាំ​ព្រេងសំណាង​​ដោយ​មិន​គិត​ខិតខំ​អ្វី​​ឡើយ​ ​ហើយ​អ្នក​ខ្លះ​ទៀត​​ តែង​បន្ទោស​ថា ​ខ្លួន​មិន​សូវ​មាន​សំណាង​ ដូច្នេះ​ហើយ​បាន​ជា​ខ្លួន​មិន​ស្គាល់​ពាក្យ​ថា ជោគជ័យ​អ្វី​ខ្លាំង​ដូច​គេ​។

​ប៉ុន្តែ​សម្រាប់​​លោក​ Thomas Jefferson​​ ​ ​ពាក្យ​ថា​សំណាង​នេះ គឺ​​​អាច​កើត​ឡើង​​បាន​ ដោយសារតែ​​ការ​ខិតខំ​របស់​មនុស្ស​ម្នាក់ៗ​​។ ​មាន​ន័យ​ថា ​នៅ​ពេល​ដែល​មនុស្ស​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​​កាន់​តែ​ខ្លាំង នោះ​ពួកគេ​នឹង​​​ជួប​ឱកាស​ល្អ​ៗ​កាន់​តែ​ច្រើន​ ដែល​នាំ​​ឲ្យ​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ​​សម្រេច​តាម​បំណង​។ ​ដោយសារ​​បែប​​នេះ​ហើយ ទើប​យើង​ជោគជ័យ​ ​។ ​​ដូច្នេះ​ហើយ បើ​ចង់​​ក្លាយ​ជា​មនុស្ស​ដែល​មាន​សំណាង​ ឬ ​ជួប​សំណាង​ល្អ​ច្រើន​ ​គឺ​ដាច់ខាត​​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ ​​មិនមែន​ដេក​ខ្ជិល​ ឬ ទៅ​ធ្វើ​ការ​ឲ្យ​តែ​​ដល់​ម៉ោង​នោះ​ទេ៕

​ដោយ​៖​ រតនា​ ​វិចិត្រ​

​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31