អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ ​សម្រង់​​គតិ​​​បែប​ចិត្តសាស្ត្រ​​​ទាំង​៨​ឃ្លា​ពី​អ្នក​ប្រាជ្ញ​ល្បី​ៗ​ក្នុង​​លោក​

​ ​សម្រង់​​គតិ​​​បែប​ចិត្តសាស្ត្រ​​​ទាំង​៨​ឃ្លា​ពី​អ្នក​ប្រាជ្ញ​ល្បី​ៗ​ក្នុង​​លោក​

ប្រ​ភព៖​​ QuotesGram

​ថ្ងៃ​នេះ​ គេហទំព័រ​Bizkhmer ​របស់​យើង​ ​​សូម​នាំ​​មក​ជូន​នូវ ​សម្រង់​​គតិ​​​បែប​ចិត្តសាស្ត្រ​ពី​បណ្ដា​អ្នក​ប្រាជ្ញ​ និង បុគ្គល​ល្បីៗ​​ក្នុង​​លោក​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​គិត ​​និង ត្រិះរិះ​ពិចារណា។ យើង​សង្ឃឹម​ថា វា​អាច​រួម​ចំណែក​​ក្នុង​ការ​ពង្រឹង​ដល់​ការ​ការ​គិត​របស់​​លោក​​អ្នក​បាន​។​​​​​​​​

១) ​​«​ខួរក្បាល​របស់​អ្នក​ ​ធំ​ទូលាយ​ជាង​​មេឃ​ទៅ​ទៀត​»។​ ​​​ដោយ​ ​ Emily Dickinson (១៨៣០-១៨៨៦) ​​អតីត​អ្នក​និពន្ធ​អត្ថបទ​កំណាព្យ​ដ៏​ល្បី​របស់​អាមេរិក​។
២) ​​«​​​ក្នុង​​លោក​នេះ​​គ្មាន​រឿង​ល្អ​ ឬ​​អាក្រក់​អ្វី​នោះ​ទេ​ ប៉ុន្តែ​ការ​គិត​របស់​យើង​ទេ​ដែល​បែងចែក​វា​»។ ​ដោយ​ William Shakespeare ​អតីត​អ្នក​និពន្ធ​​ដ៏​ល្បី​របស់​អង់គ្លេស។

៣) ​«​យើង​ត្រូវ​តែ​រៀន​រស់​នៅ​ជា​មួយ​គ្នា​​ ឲ្យ​ដូច​ជា​បងប្អូន​អ៊ីចឹង​ ​បើ​មិន​ដូច្នេះ​ទេ​​យើង​នឹង​កាប់សម្លាប់​គ្នា​ប្រៀប​ដូច​ជា​​ឆ្កួត​»។​ ដោយ​ Martin Luther King Jr.​​​ អតីត​សកម្មជន​ទាមទារ​​សិទ្ធិ​ជនជាតិ​ស្បែក​នៅ​អាមេរិក​។

៤) ​​«​​​ក្ដី​ស្រលាញ់​ និង ការងារ​​ គឺ​វា​សំខាន់​សម្រាប់​មនុស្ស​ ​ប្រៀប​បាន​នឹង​ ទឹក​ និង​ ​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំបាច់​សម្រាប់​រុក្ខជាតិ​អ៊ីចឹង​»។ ​ដោយ​​លោក Jonathan Haidt ​ ​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​របស់​អាមេរិក​។
៥) ​​«​​យើង​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ស្លាប់​។ ​​គោលដៅ​ជីវិត​ គឺ​មិន​មែន​ដើម្បី​អាច​រស់​​បាន​រហូត​នោះ​ទេ​ ប៉ុន្តែ​​​គឺ​ជា​ការ​បង្កើត​អ្វី​មួយ​ ដែល​​មាន​ប្រយោជន៍​​និង​​មាន​ជីវិត​យូរអង្វែង​​ក្រោយ​ពេល​យើង​ស្លាប់​»។ ​ដោយ​ Chuck Palahniuk ​អ្នក​និពន្ធ​ប្រលោម​​លោក​របស់​អាមេរិក​។
៦) ​«​ភាព​ស្មោះត្រង់​ពេញ​លេញ​ចំពោះ​ខ្លួន​ឯង​ គឺ​ជា​​លំហាត់​ប្រាណ​​ដ៏​ល្អ​មួយ​»។ ​ដោយ​ Sigmund Freud ​​បិតា​ចិត្តវិទូ។

៧) ​​«​ត្រូវ​រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​មាន​។ ​​រីករាយ​ជាមួយ​អ្វី​ដែល​កើត​​ឡើង​​។​ នៅ​ពេល​ដែល​អ្នក​​យល់​ និង ដឹង​ថា​ ​​​វា​គ្មាន​អ្វី​ខ្វះខាត​ទេ​ នោះ​ពិភពលោក​ទាំង​មូល​នឹង​ជា​របស់​អ្នក​»។ ​ដោយ​ ឡៅ​ សឺ​ អ្នក​ប្រាជ្ញ​របស់​ចិន​។

៨) ​«​បង្រួម​ពាក្យ​ថា​​ «​អញ​»​​ឲ្យ​តូច​​ នោះ​អ្នក​នឹង​អាច​ធ្វើ​​អ្វី​ដែល​រីករាយ​បាន​​»។ ​​ដោយ​ Gretchen Rubin ​អ្នក​និពន្ធ​អាមេរិក​៕

​ប្រភព៖ http://happyproject.in, www.psychologytoday.com, & positivepsychologyprogram.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031