អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​អាន​​​​​គំនិត​សំខាន់ៗ​ទាំង​នេះ ​​​ប្រសិន​បើ​​លោក​អ្នក​ស្ទាក់ស្ទើរ​ចំពោះ​​​ក្ដី​សុបិន​របស់​ខ្លួន​​

​​អាន​​​​​គំនិត​សំខាន់ៗ​ទាំង​នេះ ​​​ប្រសិន​បើ​​លោក​អ្នក​ស្ទាក់ស្ទើរ​ចំពោះ​​​ក្ដី​សុបិន​របស់​ខ្លួន​​

ប្រ​ភព៖​​ pixabay.com

ថ្ងៃ​នេះ​​គេហទំព័រ​Bizkhmer ​​យើង​ខ្ញុំ​​នឹង​បង្ហាញ​ជូន​នូវ​​​សម្រង់​គតិ​​សំខាន់ៗ​ស្ដី​អំពី​ក្ដី​សុបិន​ ដើម្បី​ជា​​ពន្លឺ​ខ្លះៗ​​សម្រាប់​​​​លោក​អ្នក​ដែល​ កំពុង​ស្ទាក់ស្ទើរ​​​​​ថា​តើ​​​គួរ​ដើរ​តាម​​ក្ដី​​សុបិន​របស់​ខ្លួន​ ឬ ​យ៉ាង​ណា​​។ ​សូម​អាន​គំនិត​សំខាន់ៗ​ទាំង​​នេះ​ដូច​តទៅ​៖ ​​​​​​​​​​​​​​

១) ​​«​សុបិន​​មិន​អាច​ក្លាយ​ជា​ការ​ពិត​ ​​ដោយ​ប្រើ​វេទមន្ត​នោះ​ទេ​។​​ វា​ត្រូវ​តែ​​ឆ្លងកាត់​​តាម​រយៈ​ការ​​​បង្ហូរ​ញើស ​​​ការ​តាំង​ចិត្ត​​ ​​និង ​ការ​ខិតខំ​យ៉ាង​មុតមាំ​»។ ​ដោយ​​លោក Colin Powell​​ ​អតីត​មន្ត្រី​យោធា​ជាន់ខ្ពស់​​​របស់​អាមេរិក​។

២) «​ត្រូវ​ដើរ​តាម​​​​​​​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ឯង​ ​ហើយ​​ត្រូវ​ត្រៀម​ខ្លួន​​​ឲ្យ​បាន​ល្អ​បំផុត​​ដើម្បី​​​ ​ធ្វើ​ការ​​ឲ្យ​ខ្លាំង​ ​​និង ​​លះបង់​ ​​​​ហើយ​​កុំ​​បណ្ដោយ​​ឲ្យ​នរណា​ម្នាក់​​មក​​រឹតត្បិត​​ក្តី​សុបិន​របស់​អ្នក​​ឲ្យ​សោះ​»។ ​ដោយ​​ លោក Donovan Bailey​ ​អតីត​កីឡាករ​រត់​ប្រណាំង​របស់​កាណាដា​។​

៣) «​​ឥរិយាបថ​វិជ្ជមាន​ នឹង​ពិត​ជា​អាច​ជួយ​​​ឲ្យ​សុបិន​របស់​អ្នក​​ក្លាយ​ជា​ការ​ពិត​»។ ​​ដោយ​​លោក​ David Bailey​ ​​​អ្នក​ជំនាញ​​ផ្នែក​ថតរូប​របស់​អង់គ្លេស​។

៤) ​«​ត្រូវ​ដើរ​តាម​ក្តី​សុបិន​របស់​អ្នក​​ ​​​​ត្រូវ​ជឿជាក់​លើ​វា​ហើយ​កុំ​បោះបង់​​ឲ្យ​សោះ​»។ ​ដោយ​ លោក Rachel Corrie​​​ អតីត​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បី​របស់​អាមេរិក​។

៥) ​«​រាល់​ក្ដី​សុបិន​​​​ទាំងអស់​​​អាច​ក្លាយ​ជា​ការ​ពិត​ ​ប្រសិន​បើ​​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​បន្ត​​ក្តី​សុបិន​នោះ​រហូត​បាន​សម្រេច​»។ ​​ដោយ​​លោក​ Walt Disney ​អតីត​អ្នក​ជំនាញ​​ផ្នែក​​គំនូរជីវចល​​របស់​អាមេរិក​។

៦) ​«​អនាគត​ ​វា​​​​នឹង​​​​​ជា​​កម្មសិទ្ធិ​​របស់​មនុស្ស​ទាំង​ឡាយ​ណា​ ដែល​ជឿជាក់​​ទៅ​​លើ​សម្រស់​នៃ​ក្តី​សុបិន​របស់​ខ្លួន​»។​ ដោយ​​​លោក​ស្រីEleanor Roosevelt​ ​អតីត​មន្ត្រី​ការទូត​របស់​អាមេរិក​។

៧) «​​​វា​មាន​រឿង​មួយ​ប៉ុណ្ណោះ​​ ដែល​ធ្វើ​​ឲ្យ​សុបិន​របស់​អ្នក​​​មិន​អាច​​ក្លាយ​ជា​ការ​ពិត​ ​នោះ​​គឺ​​ភាព​ភ័យខ្លាច​ចំពោះ​ការ​បរាជ័យ​»។ ​​ដោយ​​លោក​ Paulo Coelho​ ​​ អ្នក​និពន្ធ​ដ៏​ល្បី​របស់​ប្រេស៊ីល​​៕

​ប្រភព៖ ​www.psychologytoday.com & www.brainyquote.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31