អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​​​អ្នក​ប្រាជ្ញ​ ​ឡៅ សឺ​៖ ​«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»

​​​​អ្នក​ប្រាជ្ញ​ ​ឡៅ សឺ​៖ ​«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»

ប្រ​ភព៖​​ The Book of Life

«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»។ ​នេះ​ជា​សម្ដី​របស់​អ្នក​ប្រាជ្ញ​ចិន​ ​លោក​​ ​ឡៅ សឺ ដែល​​ក្នុង​​ន័យ​នេះ​​លោក​ចង់​ផ្ដល់​តម្លៃ​ខ្លាំង​​លើ​ភាព​ជឿជាក់​រវាង​​គ្នា​នឹង​​គ្នា​​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម​។

​​អ្នក​មិន​អាច​រស់នៅ​​យ៉ាង​​មាន​ក្ដី​សុខ​ ជា​មួយ​ដៃគូ​​​របស់​ខ្លួន​ដោយ​មួយ​ថ្ងៃ​ៗ​ចេះ​តែ​សង្ស័យ​​នេះ​សង្ស័យ​នោះ។ ​អ្នក​ក៏​មិន​អាច​​ធ្វើ​ការងារ​ក្រុម​យ៉ាង​ជោគជ័យ​នោះ​ដែរ​ ប្រសិន​បើ​​​​សមាជិក​និមួយៗ​ មិន​ជឿជាក់​គ្នា ​ហើយ​ក៏​មិន​ផ្ដល់​តម្លៃ​​លើ​​ការ​ជឿជាក់​នោះ​ដែរ​។ ជា​ទូទៅ​​មនុស្ស​ដែល​ពូកែ​សង្ស័យ​ និង​ ជឿជាក់​​លើ​អ្នកដទៃ​​នោះ ​គឺ​ពួកគេ​ព្យាយាម​​មើល​ទៅ​លើ​ចំណុច​ខ្មៅ​​​ជាជាង​​​មើល​ទៅ​លើ​ចំណុច​ពិសេស​​របស់​នរណា​ម្នាក់​ បើ​ទោះបី​ជា​ចំណុច​ខ្មៅ​​គឺ​​តូច​ក៏​ដោយ​ ប៉ុន្តែ​​ដោយសារ​តែ​គិត​រឿង​​នេះ​​អ៊ីចឹង​ហើយ​​ ទោះ​​មិន​ធំ​​ក៏​​ពាក់​កែវយឹត​​ ដើម្បី​​​​មើល​​ឲ្យ​​ឃើញ​ធំ​ដែរ​។
​ក្នុង​ន័យ​​នេះ​​ មិន​មែន​មាន​ន័យ​ថា ​​​យើង​ត្រូវ​តែ​ទុកចិត្ត​​ និង ជឿជាក់​​​ជ្រុល​ហួសហេតុ​​ ដោយ​មិន​ផ្ទៀងផ្ទាត់​​លើ​ព័ត៌មាន ​និង ហេតុផល​នោះ​ទេ​ ​ដើម្បី​ប្រាកដ​ថា ​​ការ​ផ្ដល់​ការ​ជឿជាក់​របស់​អ្នក​ទៅ​​លើ​នរណា​ម្នាក់​ នឹង​មិន​ធ្វើ​​ឲ្យ​អ្នក​ក្លាយ​ជា​ជនរងគ្រោះ​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930