អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វី​បានជា​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុងប្រទេស​កម្ពុជា​?

ហេតុអ្វី​បានជា​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុងប្រទេស​កម្ពុជា​?

​ប្រាក់​ដុល្លារ​អាមេរិក គឺជា​រូបិយវត្ថុ​បរទេសមួយ​ប្រភេទ​ដែលមាន​ការនិយម​ប្រើប្រាស់​ជាទីបំផុត​ក្នុងប្រទេស កម្ពុជា​យើង​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែលនាំឱ្យ​ប្រាក់​ដុល្លារ អាមេរិក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​?

ការប្រើប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា បណ្តាលមកពី​កត្តា ៤ យ៉ាង​ បើ​ផ្អែក​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា។ កត្តា​ទាំង​​ ៤​យ៉ាង​នោះ​មាន​ កត្តា​ប្រវត្តិសាស្ត្រ កត្តានយោបាយ កត្តាសេដ្ឋកិច្ច និង​កត្តា​សង្គម ។ ក្នុងអំឡុង​របប​ខ្មែរក្រហម រូបិយវត្ថុ​ត្រូវបាន​លុប បំបាត់ចោល ពោលគឺ​គ្មាន​ទីផ្សារ គ្មាន​ពាណិជ្ជកម្ម និង​គ្មាន​សេរីភាព​គ្រប់យ៉ាង។​

​ក្រោយ​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ទទួល បាន​សន្តិភាព​មកវិញ ។ បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​សាជាថ្មី​នៅ​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ ១៩៧៩​។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បោះផ្សាយ​ប្រាក់រៀល​ជាតិ​ឡើងវិញ​ផងដែរ​នៅ​ថ្ងៃ ទី​២០ ខែមីនា ឆ្នាំ​១៩៨០ ប៉ុន្តែ​ភាពជឿជាក់​និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល នៅមានកម្រិត និង ផុយស្រួយ​នៅឡើយ ក្រោយពី​សង្គ្រាម​ទើបត្រូវ​បានបញ្ចប់​ភ្លាមៗ។

​នៅ​ដើម​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC) បានមក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​ការបោះឆ្នោតជាតិ​ជា​លើកទីមួយ ។ ក្នុងអំឡុង​ពេលនោះ ប្រាក់ ដុល្លារ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ត្រូវបាន​យកមកប្រើ​ប្រាស់ សម្រាប់​ការទូទាត់​ក្នុង​សេដ្ឋកិច្ចកម្ពុជា ។ ពេលនោះ​ហើយ ដែល​ប្រជាជន​កម្ពុជា ចាប់ផ្តើម​ស្គា​ល់ពី​តម្លៃ​របស់​ប្រាក់​ដុល្លារ ហើយ​បាន​ប្រើប្រាស់​កាន់តែ​ច្រើនឡើងៗ​ក្នុង​ប្រតិបត្តិ ការ​ពាណិជ្ជកម្ម និង ជំនួញ។​

លោក​ជំទាវ ជា សិរី អគ្គនាយិកា ធនាគារជាតិ​​នៃ​កម្ពុជា​បាន​ថ្លែង​កាល​ពី​កន្លង​ទៅ​ប្រាប់​គេហទំព័រ​ក្នុង​ស្រុក​ថា​ ៖«ដោយ​សារ​តែ​ប្រជាជន​កម្ពុជា​គាត់​មាន​បទ​ពិសោធន៍​កាល​ពី​ឆ្នាំ​១៩៧៥ លុយគាត់​តែ​ក្នុង​មួយ​ថ្ងៃ​បាត់​បង់​អស់​អាលីង លុយ​ដូច​ក្រដាស​អីចឹង ហើយ​សូម្បីតែ​មាន​ចោរ​នៅ​លើ​ផ្លូវ​ក៏​គ្មាន​អ្នក​រើស​ដែរ អីចឹង​ពេល​ហ្នឹង​ឃើញ​​លុយ​ដុល្លារ​ហូរ​ចូល​មក​ ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​គាត់​គឺ​គាត់​ត្រូវ​តែ​ទទួល​យក។ ដល់​អីចឹង​លុយ​រៀល​បាត់​បង់​​តម្លៃ»។

បើ​តាម​លោក​ជំទាវ​ ដោយ​សារ​តែ​ប្រជាជន​​ស៊ាំ​នឹង​ការ​ចាយ​លុយ​ដុល្លារ​ទៅ​ ធ្វើ​​ឱ្យ​ប្រជាជន​​នឹក​ឃើញ​តែ​លុយ​ដុល្លារ​រាល់​ការ​ចំណាយ​តូច​ធំ​ទាំង​អស់ ហើយ​យូរ​ៗ​ទៅ​ក៏​​ក្លាយ​ជា​ទម្លាប់​តែ​ម្ដង។​

ដោយ​ការរក្សាបាន​នូវ​ស្ថិរភាព​ និង​ការបើកចំហ​នៃ​សេដ្ឋកិច្ច សកម្មភាព​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ បរទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច ។ ជា​លទ្ធផល ប្រាក់​ដុល្លារ​ទទួល បានការ​ពេញនិយម​កា​ន់​តែ​ច្រើន និង ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ស្ទើរ​គ្រប់​សកម្មភាព​ជំនួញ ជាពិសេស ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​ធំ និង នៅតាម​ទីប្រជុំជន​។​

​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​​ជាង​ ៨០ % ដោយឡែក​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​រៀល​​ប្រហែល​ ២០%។ ​

ទោះជា​យ៉ាងណាក៏ដោយ​ផ្អែក​តាម​ការ​ស្ទាបស្ទង់​មតិ​មួយចំនួន​បាន​បង្ហាញថា ប្រាក់រៀល​ជាតិ​ត្រូវបាន​ប្រើ ប្រាស់​យ៉ាងសកម្ម​នៅតាម​ទីជនបទ និង​ក្នុង​ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​តូច សម្រាប់​ជា​មធ្យោបាយ​ទូទាត់ សន្សំ និង ផ្តល់​ឥណទាន។ គួរកត់សម្គាល់​ផងដែរ​ថា តម្រូវការ​ប្រាក់រៀល​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​ចុងក្រោយ​នេះ និង កំពុង​បន្ត​កើនឡើង​បន្ថែមទៀត ​បន្ទាប់​​​ពី​គ្រឹះស្ថាន​ឯកជន​មួយ​ចំនួន​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​និង​កំពុង​ជំរុញ​ឱ្យ​​​មាន​ការ​ចាយ​ប្រាក់​រៀលក្នុង​អាជីវកម្ម​៕​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ ធនាគារជាតិ​នៃ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930