អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​លោក​ Brian Tracy​​​អ្នក​និពន្ធ​អាមេរិក​៖ ​«​​ភាព​ភ័យ​ខ្លាច​​ និង ​ការ​សង្ស័យ​ខ្លួន​ឯង​ ​​ជា​សត្រូវ​ធំ​បំផុត​របស់​មនុស្ស​​»

​លោក​ Brian Tracy​​​អ្នក​និពន្ធ​អាមេរិក​៖ ​«​​ភាព​ភ័យ​ខ្លាច​​ និង ​ការ​សង្ស័យ​ខ្លួន​ឯង​ ​​ជា​សត្រូវ​ធំ​បំផុត​របស់​មនុស្ស​​»

ប្រ​ភព៖​​ Brian Tracy

«​​ភាព​ភ័យ​ខ្លាច​​ និង ​ការ​សង្ស័យ​ខ្លួន​ឯង​ គឺ​ជា​សត្រូវ​ធំ​បំផុត​របស់​មនុស្ស​​»​។​ នេះ​ជា​ការ​លើក​ឡើង​របស់​​​លោក​ Brian Tracy​​ ជា​អ្នក​​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក។​ ​ក្នុង​ន័យ​នេះ​​ លោក​ចង់​បញ្ជាក់​ថា ​​​​​​​​ភាព​បរាជ័យ​របស់​មនុស្ស​ គឺ​កើត​ឡើង​​​មិន​មែន​ដោយ​សារ​តែ​កត្តា​ខាង​ក្រៅ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​ខ្លួន​ឯង​តែ​ម្ដង​​ ពោល​គឺ ​កើត​ឡើង​ដោយសារតែ​ភាព​ភ័យ​ខ្លាច​ និង ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​។

​ភាព​ភ័យ​ខ្លាច​ តែង​ធ្វើ​​​ឲ្យ​មនុស្ស​​សម្រេច​ចិត្ត​បោះបង់​​ចោល​ការ​តស៊ូ​ ​មុន​ពេល​ចាប់​​ផ្ដើម​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ចង់​ធ្វើ​។ ​មនុស្ស​មួយ​ចំនួន​មើល​​ឃើញ​ថា​ បញ្ហា​នោះ​គឺ ​ធំ​ពេក​ ​អាក្រក់​ពេក​ ​ហើយ​ខ្លួន​​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​​ ទាំង​ខ្លួន​ឯង​មិន​ទាន់​បាន​ធ្វើ​​ផង​។ ​​ដោយ​សារ​តែ​​សម្រេច​ចិត្ត​មិន​ធ្វើ​ ​ព្រោះ​ភ័យខ្លាច​បែប​នេះ​ហើយ​ ធ្វើ​​​ឲ្យ​​លទ្ធផល​ចេញ​មក​គឺ​មាន​តែ​បរាជ័យ​ ព្រោះ​ត្រូវ​បាត់​ឱកាស​។

តែ​បើ​ពួកគេ​ហ៊ាន​សាកល្បង​នោះ ​​លទ្ធផល​ គឺ​មាន​ពីរ​ ទី១ បរាជ័យ​ ទី២ គឺ ជោគជ័យ​។ ​លទ្ធផល​មួយ​ណា​ក៏​នៅ​តែ​មាន​ប្រយោជន៍​ ប្រសិន​បើ​ចេះ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​។​ បើ​បរាជ័យ​ ​អាច​ចាត់​ទុក​ថា វា​ជា​មេរៀន​ដ៏​​សំខាន់​​ក្នុង​ការ​​សិក្សា​រៀន​សូត្រ​នៅ​ថ្ងៃ​ក្រោយ​។ ហើយ​បើ​ជោគជ័យ​ ​​ត្រូវ​ចាត់​ទុក​ថា វា​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​​ល្អ​​ ហើយ​​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការងារ​ល្អៗ​បន្ថែម​ទៀត​។

​​​​​​​ជាទូទៅ​មនុស្ស​តែង​ខឹង​ចំពោះ​អ្នកដទៃ​ថា គេ​មិន​ជឿជាក់​​លើ​ខ្លួន​ ប៉ុន្តែ​តើ​នរណា​អាច​ជឿជាក់​​បាន​ បើ​​ខ្លួន​ឯង​មិន​ទាំង​ទុក​ចិត្ត​ខ្លួន​ឯង​ផង។ ការ​សាង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ គឺ ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​បើ​អ្នក​មាន​ភាព​ជោគជ័យ​លើ​ខ្លួន​ឯង វា​មាន​ន័យ​ស្មើ​នឹង​ជោគជ័យ​បាន​ពាក់​កណ្ដាល​ផ្លូវ​ទៅ​ហើយ​។

​ដូច្នេះ​ហើយ​បើ​ចង់​ទម្លុះ​​រនាំង​​ដ៏​​ធំ​​ ដែល​រារាំង​អ្នក​មិន​​ឲ្យ​ឆ្ពោះ​ទៅ​រក​​ភាព​ជោគជ័យ​នោះ ​អ្នក​ត្រូវ​តែ​ជម្រុះ​​ចោល​ ភាព​ភ័យ​ខ្លាច​ និង ​​​​ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​ចាប់​ពី​ពេល​នេះ​តទៅ​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31