អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​គតិ​មាស​ទាំង​៦​ឃ្លា​ពី​អ្នក​ប្រាជ្ញ​ក្នុង​​លោក​ ​ជួយ​​​ឲ្យ​អ្នក​​អាច​​ច្នៃ​ខ្លួន​​ឯង​​​ក្លាយជា​អ្នកខ្លាំង

​គតិ​មាស​ទាំង​៦​ឃ្លា​ពី​អ្នក​ប្រាជ្ញ​ក្នុង​​លោក​ ​ជួយ​​​ឲ្យ​អ្នក​​អាច​​ច្នៃ​ខ្លួន​​ឯង​​​ក្លាយជា​អ្នកខ្លាំង

ប្រ​ភព៖​​ pixabay.com

​ថ្ងៃ​នេះ​ គេហទំព័រ​Bizkhmer ​សូម​​​​លើក​យក​​គិត​ល្អៗ​​ពី​បណ្ដា​អ្នក​ប្រាជ្ញ​​ក្នុង​​លោក​​ ​​​ដើម្បី​ជា​គន្លឹះ​​ជួយ​​​ឲ្យ​​​លោក​អ្នក​​អាច​យក​មក​គិត​ពិចារណា​​ ​​ជា​ពិសេស​អាច​ច្នៃ​ខ្លួន​ឯង​​ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី​ និង មាន​ប្រយោជន៍​ជាង​មុន​។ ​​សូម​​រីករាយ​ជាមួយ​គតិ​ល្អ​ៗ​ដូច​ខាង​ក្រោម​នេះ​៖​​

១) ​​«​​ជីវិត​​មិន​មែន​​ ​​ដើម្បី​តែ​ស្វែងរក​ខ្លួន​ឯង​​នោះ​ទេ​ ប៉ុន្តែ​ជីវិត​ គឺ​ជា​​​​​ការ​ធ្វើ​​​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នរណា​ម្នាក់​យ៉ាង​ពិត​ប្រាកដ​​»។ ​ដោយ​—George Bernard Shaw

២) ​​«​​នៅ​ពេល​ដែល​ជួប​រឿង​ក៏​​លំបាក​​ក្នុង​ជីវិត​ ​វា​គឺ​ជា​ពេល​វេលា​​ដ៏​ល្អ​បំផុត​ ​ក្នុង​ការ​ច្នៃ​ខ្លួន​​ឯង​​​ឲ្យ​ក្លាយ​ជា​មនុស្ស​​ពូកែ​ជាង​មុន​»។ ​ដោយ—George Lopez​

៣) ​«​​​ប្រសិន​បើ​​អ្នក​​មិន​​​​​​​​ស្ថិត​នៅ​កន្លែង​ដែល​អ្នក​ចង់​បាន​​ ​សូម​​កុំ​បោះបង់​​ឲ្យ​សោះ​។​ ​ជំនួស​ឲ្យ​ការ​បោះបង់​ អ្នក​គួរ​តែ​​​​ច្នៃ​ខ្លួន​ឯង​​ឲ្យ​ប្រសើរ​ជាង​មុន​ ហើយ​ព្យាយាម​ផ្លាស់ប្ដូរ​ទម្លាប់​របស់​អ្នក​ចេញ​»។ ​ ដោយ​—Eric Thomas​

៤) ​​«​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ បើ​សិន​អ្នក​កើត​មក​ ដើម្បី​តែ​រស់​។ អ្នក​​ត្រូវ​តែ​​កំណត់​​​ឲ្យ​ច្បាស់​ថា អ្នក​រស់​​ដើម្បី​អ្វី​»។ ​ដោយ​―Winston S. Churchill​

៥) ​«​ការ​កំណត់​​នូវ​​​គោលបំណង​ច្បាស់លាស់​ គឺ​ជា​​ការ​ចាប់​ផ្ដើម​​​នៃ​គ្រប់​សមិទ្ធផល​ទាំង​អស់​»។ ​ដោយ―W. Clement Stone​

៦) ​​​«​ការ​ខិតខំ​ និង ​ភាព​ក្លាហាន​​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ប្រសិន​បើ​​គ្មាន​​​គោលបំណង​ និង ​​​​ទិសដៅ​ច្បាស់លាស់​»។ ​ដោយ ―John F. Kennedy

​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ការណែនាំកម្មវិធីជជែកកម្សាន្ត Viber 10 ការរចនាថ្មី, លាក់លេខទំនាក់ទំនង និងការហៅទូរស័ព្ទជាក្រុម

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728