អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​សុភាសិត​ចិន​៖ ​​«​​គ្រូ​អាច​ត្រឹម​បើក​ទ្វា​​​ឲ្យ​ប៉ុណ្ណោះ ​ចូល​ឬ ​មិន​ចូល​អាស្រ័យ​​លើ​សិស្ស​»

​សុភាសិត​ចិន​៖ ​​«​​គ្រូ​អាច​ត្រឹម​បើក​ទ្វា​​​ឲ្យ​ប៉ុណ្ណោះ ​ចូល​ឬ ​មិន​ចូល​អាស្រ័យ​​លើ​សិស្ស​»

ប្រ​ភព៖​​ pixabay.com

​​«​​គ្រូ​អាច​ត្រឹម​បើក​ទ្វា​​​ឲ្យ​ប៉ុណ្ណោះ ​ចូល​ឬ ​មិន​ចូល​អាស្រ័យ​​លើ​សិស្ស​»។ ​នេះ​ជា​សុភាសិត​បុរាណ​របស់​ជន​ជាតិ​ចិន​ ដែល​ចង់​ដាស់តឿន​ដល់​​​សិស្ស​​ទាំង​ឡាយ​​ឲ្យ​​ប្រឹងប្រែង​ក្នុង​ការ​រៀន​សូត្រ​។

​​​​គ្រូ​ពូកែ​ប៉ុណ្ណា​​ក៏​ដោយ តែ​បើ​សិស្ស​​មិន​រៀន​ គឺ​​​នៅ​តែ​មិន​ចេះ ។ ​មាន​ន័យ​ថា ​​កត្តា​ខាង​ក្នុង​គឺ ពិត​ជា​រឿង​សំខាន់​​បំផុត​សម្រាប់​សិស្ស​​ ​​​ព្រោះ​​​បើ​​ខ្ជិល​ក្នុង​ការ​រៀន​សូត្រ​​ហើយ​ ​​នោះ​ពួកគេ​​អាច​បង្កើត​​​ហេតុផល​រាប់​រយ​​ ដើម្បី​បន្ត​ភាព​ខ្ជិល​ក្នុង​ការ​មិន​រៀន​​ទៀត​។ ​អ្នក​ខ្លះ​​អាច​នឹង​បន្ទោស​ថា ​​គ្រូបង្រៀន​មិន​កើត​ អ៊ីចឹង​ហើយ​បាន​ជា​ខ្លួន​​មិន​ចេះ ​ ​ទាំង​ខ្លួន​​មក​រៀន​មិន​ទៀងទាត់​ ​​មិន​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ស្ដាប់​គ្រូ និង ​មិន​ដែល​ស្រាវជ្រាវ​កិច្ចការ​ផ្សេង​ផង​នោះ​។

ប៉ុន្តែ​​បើ​​​​ពួកគេ​​​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ​ហើយ ទោះបី​ជា​មាន​ឧបសគ្គ​ប៉ុណ្ណា​ក៏​នៅ​តែ​អាច​ជម្នះ​​បាន​​ រហូត​ក្លាយ​ជា​មនុស្ស​ដែល​ពោរពេញ​​ទៅ​ដោយ​ចំណេះដឹង​​ និង​​ បទពិសោធន៍​ ដែល​អាច​ទាញ​បាន​ប្រយោជន៍​​យ៉ាង​ច្រើន​សម្រាប់​ខ្លួន​ឯង​ ​គ្រួសារ​ និង សង្គម​ជាតិ​ទាំង​មូល​។

​​ក្នុង​​ការងារ​ទូទៅ​ក៏​ដូច​គ្នា​ដែរ​ ​​ប្រសិន​បើ​អ្នក​​​ចាំ​​បន្ទោស​លើ​កត្តា​ខាង​ក្រៅ​​ ដូច​ជា សង្គម​ គ្រួសារ​​ ឬ​​ ​ក្រុមហ៊ុន​នោះ ​អ្នក​នឹង​​​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ឡើយ​ ដូច្នេះ​ហើយ​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង​ ដោយ​ប្រឹង​ប្រែង​​ឲ្យ​អស់​ពី​​លទ្ធភាព ដើម្បី​ធ្វើ​​​ឲ្យ​ជីវិត​​របស់​អ្នក​​ មាន​ន័យ​​ សម​នឹង​តម្លៃ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31