អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​តើ​​យុវជន​​ខ្មែរ​​ ​​​​​គួរ​ត្រៀម​ខ្លួន​បែប​ណា​ពេល​រកស៊ី​​ចូលហ៊ុន​គ្នា​ ដើម្បី​កុំ​​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​​​​ថ្ងៃ​ក្រោយ​? ​

​​តើ​​យុវជន​​ខ្មែរ​​ ​​​​​គួរ​ត្រៀម​ខ្លួន​បែប​ណា​ពេល​រកស៊ី​​ចូលហ៊ុន​គ្នា​ ដើម្បី​កុំ​​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​​​​ថ្ងៃ​ក្រោយ​? ​

ប្រ​ភព៖​​ JCI

ការ​ចេញ​ធ្វើ​អាជីវកម្ម​​ដោយ​​​មាន​ដៃគូ​​ តែងតែ​​​​ប្រឈម​នឹង​​ បញ្ហា​ និង​ ជម្លោះ​ជាច្រើន​ ​​ដោយសារតែ​គំនិត​​ខុស​គ្នា ​​​​​ការ​បែងចែក​ផល​ប្រយោជន៍​មិន​ស្មើ​គ្នា​ ឬ ​ការ​រំលោភ​ដែន​អំណាច​នៃ​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ជា​ទូទៅ​នៅ​ពេល​ចាប់​ផ្ដើម​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដំណើរ​ការ​បាន​មួយ​រយៈ​​មក​​ គឺ​​អាជីវកម្ម​ដែល​មាន​ម្ចាស់​ច្រើន​នោះ​​ គឺ​តែងតែ​​​​​មាន​បញ្ហា​ ហើយ​ពេល​ខ្លះ​​ឈាន​ដល់​ការ​បែកបាក់​គ្នា​។ ​តើ​​យុវជន​​ខ្មែរ​​​គួរ​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​​​​នៅ​ពេល​ខាង​មុខ​?

​​​នៅ​ពេល​ចាប់​​​ផ្ដើម​អាជីវកម្ម​ ​មនុស្ស​​ភាគច្រើន​មិន​សូវ​គិតគូរ​រឿង​​​​​ការ​រៀប​ចំ​​កិច្ចសន្យា​ ឬ ចំណង​ផ្លូវ​ច្បាប់​​នៃ​ភាគី​នីមួយ​ៗ​ ដែល​បាន​ចូល​ហ៊ុន​គ្នា​រក​ស៊ី​នោះ​ទេ​ ​ដោយ​ម្នាក់​ៗ​​គិត​តែ​លើ​ផែនការ​អាជីវកម្ម​​ ដំណើរ​របស់​វា និង ​ធ្វើ​យ៉ាង​ណា​​ដើម្បី​​ចំណេញ​​​។​ ជា​ទូទៅ​នៅ​ពេល​ជួប​ការ​លំបាក​ខ្លាំង​ ​ម្នាក់ៗ​តែង​តែ​​ ​​​មិន​សូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ ​​​​​ហើយ​តែង​មើល​បំណាំ​គ្នា ​។​ លើស​ពី​នេះ​ទៀត​ ​ម្នាក់ៗ​តែង​បន្ទោស​គ្នា ទាំង​​​ដោយ​ចំហ​ និង ​ដោយ​សម្ងាត់។ ប៉ុន្តែ​នៅ​ពេល​ជោគជ័យ​វិញ ​ម្នាក់ៗ​ប្រាកដ​ជា មាន​គំនិត​ចង់​យក​មុខមាត់​ ឬ ​​​ព្យាយាម​ទាញ​​យក​ប្រយោជន៍​ពី​គ្នា​។ ​​​​​

ប៉ុន្តែ​​​ដល់​ថ្ងៃ​មួយ​ ​​(រាប់​​ទាំង​ពេល​​​ជួប​ការ​លំបាក​ខ្លាំង​​ ​និង ពេល​ចំណេញ​ច្រើន​) ​ ម្នាក់ៗ​ហាក់​ដូច​ជា​​ស្ដាប់​គ្នា​លែង​សូវ​កើត​ ​​ហើយ​ប្រឹង​ប្រជែង​យក​ត្រូវ​ និង ​ចំណេញ​រៀង​ខ្លួន​ ដែល​ធ្វើ​​​ឲ្យ​ដៃគូ​ខ្លះ​​ត្រូវ​ខកចិត្ត​ ​ព្រោះ​ខ្លួន​ត្រូវ​បាន​គេ​កេង​ចំណេញ​ ឬ ​ដោយសារ​តែ​សមាជិក​ផ្សេង​ទៀត​​ សម្រេច​ចិត្ត​ចាក់ចេញ​។

លោក​ ឌិន សុមេធារិទ្ធ​​​​​ ជា​​​​អគ្គនាយក​ក្រុមហ៊ុន​ Frangipani Villa  ​បាន​អះអាង​ថា ​​បញ្ហា​​ដែល​នាំ​​ឲ្យ​សមាជិក​​​​ (អ្នក​ចូល​ហ៊ុន​គ្នា​រកស៊ី​)​​មិន​ត្រូវ​គ្នា​ គឺ​មាន​រឿង​ច្រើន​ណាស់​ ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​លក្ខណៈ​ខុស​គ្នា​ ​​ហើយ​​អ្វីៗ​​ក៏​អាច​នឹង​ប្រែប្រួល​​​ ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។ ប៉ុន្តែ​ដើម្បី​អាច​រក​ស៊ី​ជា​មួយ​គ្នា​បាន​យូរ​អង្វែង​ ​ទាល់​តែ​​ដៃគូ​ត្រូវ​តែ​ចេះ​យោគយល់​​គ្នា​ ​និង ​​បែងចែក​ការងារ​គ្នា​​​ឲ្យ​ច្បាស់​។

«​​​​រឿង​Partner (ដៃគូ​)​នេះ​ ​ទាល់​តែ​យើង​យល់​គ្នា ​នរណា​ពូកែ​អី​ធ្វើ​ហ្នឹង​។ ​​​​កុំ​ខ្លាំង​តែ​ឯង​ ​យើង​ធ្វើ​អី​ក៏​ដោយ បើ​យើង​ខ្លាំង​តែ​ឯង​ វា​នឹង​គេច​អត់​រួច​ពី​ការ​បែកបាក់​គ្នា​»។ ​លោក​អគ្គនាយក​ក្រុមហ៊ុន​ Frangipani Villa​​​ ​​លម្អិត។​​

​​​​​សហគ្រិន​ឆ្នើម​លើ​វិស័យ​​សណ្ឋាគារ​​​ ​និង បដិសណ្ឋាកិច្ច​រូប​នេះ​បន្ថែម​ថា ​​ត្រូវ​តែ​​បែក​ចែក​​​​​ឲ្យ​ដាច់​ ​ព្រោះ​​មនុស្ស​តែង​ឈ្លោះ​គ្នា​ ​ដោយសារតែ​រឿង​លុយ​ និង អំណាច​។ ​​​​​​​​

​បើ​តាម​​​លោក ​លោក​​ ប៉ិច​ ប៉ូឡែន​​ ​ជា​CEO​របស់​​​​ក្រុមហ៊ុន​Westline Education ​បាន​​​បញ្ជាក់​ថា ដើម្បី​​​បញ្ចៀស​បញ្ហា​​​ផ្សេងៗ​​​ក្រោយ​ពេល​ដំណើរ​ការ​អាជីវកម្ម​នោះ ដៃគូ​អាជីវកម្ម​ទាំង​អស់​ ត្រូវ​តែ​ធ្វើកិច្ចសន្យា​ និង ​ឯកសារ​ផ្លូវ​ច្បាប់​​​ឲ្យ​រួចរាល់​ ដើម្បី​​​កុំ​​ឲ្យ​ពិបាក​​​មាន​ជម្លោះ​​គ្នា​នៅ​ពេល​ក្រោយ​ ដោយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​នរណា​ធ្វើ​អ្វី​ ​ហើយ​បាន​ផល​ចំណេញ​ប៉ុន្មាន​ ​​ហើយ​អាច​ចាក់ចេញ​​ដោយ​វិធី​ណា​។

​«​ត្រូវ​រៀបចំ​​​កិច្ចព្រមព្រៀង​​ឲ្យ​ហើយ ​​​ត្រូវ​ចែក​​​​ឲ្យ​​លម្អិត​​។ ត្រូវ​ឈ្លោះ​គ្នា​មុន ​​​​ជជែក​គ្នា​មុន​​ រៀប​ចំ​ផែនការ​ចាក់ចេញ​ពី​គ្នា​​​ឲ្យ​ហើយ​….. ​បែក​​គ្នា​ដោយ​សន្តិវិធី​​»។ ​CEO​របស់​​​​ក្រុមហ៊ុន​Westline Education ​បញ្ជាក់​។

​​ចំណែក​ឯ​​​​ លោក​ជំទាវ​ ឧកញ៉ា​​​ កែវ​ មុំ​វិញ ​​ក៏​​មិន​ខុស​​​ពី លោក​​ ប៉ិច​ ប៉ូឡែន​​​នោះ​ដែរ​​ ​ដោយ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ ​​ផល​ប្រយោជន៍​ការ​ធ្វើ​កិច្ច​​សន្យា​​ និង​ ​លក្ខន្តិក​​​​​​​​ឲ្យ​បាន​ច្បាស់​លាស់​ ​ដើម្បី​ជៀសវាង​បញ្ហា​នៅ​ពេល​ក្រោយ ជា​ពិសេស​នៅ​ពេល​​​អាជីវកម្ម​នោះ​​រីក​ធំ​​​ឡើង​។

​យ៉ាង​ណា​ក៏​ដោយ​ មក​ដល់​ចំណុច​នេះ​ អគ្គនាយក​ក្រុមហ៊ុន​ Frangipani Villa ​ លោក​ ឌិន សុមេធារិទ្ធ​​ ​យល់​ឃើញ​ថា ​​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ដៃគូ​ត្រឹមត្រូវ​ ​​មាន​សារសំខាន់​​ជាង​ការ​ធ្វើ​កិច្ចសន្យា​ទៅ​ទៀត​ ព្រោះ​​ថា បើ​ទោះបី​ជា​​ ​​​ធ្វើ​កិច្ចសន្យា​ច្បាស់លាស់​ក៏​ដោយ ​​ក៏​​នៅ​តែ​បែកបាក់​គ្នា និង​ មាន​ជម្លោះ​ដែរ​ ប្រសិន​បើ​ជ្រើសរើស​ដៃគូ​ខុស​។ ​​​​​​​​​​​​​​​​
​​
លោក​ ​​​បន្ថែម​ថា ​នៅ​ពេល​ស្វែងរក​ដៃគូ​អាជីវកម្ម​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930